ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិល​​​ត្រឡប់​ចូល​​​ឆាក​​​នយោ​​បាយ​​​របស់​សម្តេច​​ក្រុម​​ព្រះ ព្រះ​​អង្គ​នឹង​​ជួប​អ្នក​​គាំទ្រ​សម្រាប់​​​ការ​បើក​​ឆាក​​​ថ្ងៃ​​16​មីនា

11 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ​ ៖​​​ ​បន្ទាប់​ពី​​លា​ចាក​ពី​ឆាក​នយោបាយ​​អស់​មួយ​រយៈ​​​ពេល​មក​ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ​ ​ដែលជា​អតីត​​ប្រធាន​គណ​បក្សហ្វុ៊ន​សិុន​​បិុច​​ និង​ក្រោយមក​​​​ជា​អតីត​ប្រធាន​​​គណ​បក្ស​​នរោត្តម រណឫទ្ធិ គ្រោង​នឹង​​ធ្វើលិខិត​​សុំ​ចុះ​​បញ្ជី​គណ​បក្ស​នយោបាយ​ថ្មី​មួយ​ដាច់​ដោយ​ឡែក​​​របស់​ព្រះអង្គនៅក្រសួងមហា​ផ្ទៃ​​ដើម្បី​​ចូល​​រួម​ប្រកួត​​ជាមួយគណ​បក្សនយោ​បាយ​ផ្សេង​​ៗទៀត​​​​​សម្រាប់ការ​បោះឆ្នោត​​​​នា​ពេល​​ខាងមុខ ។ ​

​​​​រាជធានី​​ភ្នំពេញ​ ៖​​​ ​បន្ទាប់​ពី​​លា​ចាក​ពី​ឆាក​នយោបាយ​​អស់​មួយ​រយៈ​​​ពេល​មក​ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ​ ​ដែលជា​អតីត​​ប្រធាន​គណ​បក្សហ្វុ៊ន​សិុន​​បិុច​​ និង​ក្រោយមក​​​​ជា​អតីត​ប្រធាន​​​គណ​បក្ស​​នរោត្តម រណឫទ្ធិ គ្រោង​នឹង​​ធ្វើលិខិត​​សុំ​ចុះ​​បញ្ជី​គណ​បក្ស​នយោបាយ​ថ្មី​មួយ​ដាច់​ដោយ​ឡែក​​​របស់​ព្រះអង្គនៅក្រសួងមហា​ផ្ទៃ​​ដើម្បី​​ចូល​​រួម​ប្រកួត​​ជាមួយគណ​បក្សនយោ​បាយ​ផ្សេង​​ៗទៀត​​​​​សម្រាប់ការ​បោះឆ្នោត​​​​នា​ពេល​​ខាងមុខ ។ ​

បើ​តាម​​​ប្រធាន​ខុទ្ទកាល័យ​សម្ដេច​ក្រុម​​ព្រះ នរោត្តម​ រណឫទ្ធិ​​​ លោក​ អានន្ទ​ ដាយ៉ាត​ ​បាន​ប្រាប់កោះសន្ដិ​ភាព​​​តាម​ទូរស័ព្ទ​​នៅ​ថ្ងៃទី​​៦ មីនា​ ​ថា សម្ដេច​ក្រុម​ព្រះនរោត្តម រណ​​ឫទ្ធិ​​​ ​​គ្រោង​នឹង​យកលិខិត​​ទៅក្រសួង​មហាផ្ទៃ​​​នៅ​ពាក់កណ្ដាល​​ខែមីនា​​ ​​នេះ គឺបន្ទាប់​ពី​ព្រះអង្គ​ជួប​ជាមួយ​​សមា​ជិក​​អ្នកគាំទ្រ​ព្រះអង្គ​តាមបណ្ដាខេត្ត​នានារួច​​ហើយ​ ។
​ប្រធាន​ខុទ្ទកា​ល័យ​សម្ដេច​​ក្រុម​ព្រះ​​បាន​ឱ្យ​ដឹង​ទៀត​ថា ​មូលហេតុ​ដែលសម្ដេចក្រុម​ព្រះ​​​​សម្រេចចិត្ត​វិល​​ចូលឆាក​នយោបាយ​​វិញ​ ពី​​ព្រោះ​ព្រះអង្គ​ចង់​ឱ្យប្រទេសជាតិ​មាន​ភាព​​​រីក​ចម្រើន​​​លូត​លាស់​ ​។ មួយវិញ​ទៀត​​ដោយ​សារ​តែ​គណ​បក្ស​​​​​​​​​​នយោ​បាយ​ដែលជាប់​ឆ្នោត​​​​​មិន​ទាន់​ដោះ​ស្រាយ​​បញ្ហានយោបាយ​​​បន្ទាប់​ពីការ​បោះឆ្នោត​​ជ្រើស​​តាំង​តំណាង​រាស្ត្រ​​​នីតិ​​កាល​ទី​​៥​ អស់​រយៈ​ពេល​​​​​​​​ជាង​៧ខែមក​ហើយ និង​ដោយ​សា​រ​តែ​គណ​បក្ស​​នយោបាយ​ជាប់ឆ្នោត​ក្នុង​អាណត្តិ​ទី​​៥នេះ​មិន​ព្រមដោះស្រាយ​​​បញ្ហា​ដែល​ជាប់គាំង​នយោ​បាយ​ ។

លោក​ អានន្ទ​ ដាយ៉ាត បញ្ជាក់​ថា ការ​យាង​ចូល​​​​ក្នុងឆាក​នយោបាយ​ជាថ្មីនេះ​ គឺមិន​ចូល​រួម​ជាមួយ​គណ​បក្ស​​ដែល​ព្រះអង្គ​​ធ្លាប់​ធ្វើ​ព្រះប្រធាន​នោះទេ​ ​(គណបក្សហ្វុ៊ន​​សិុន​​បិុច​​)​ ព្រោះថា​​ពេល​នេះ​​គណ​បក្ស​ហ្វុ៊ន​ស​ិុន​បិុច​ បានសាបសូន្យ​គ្មាន​​អ្នក​គាំ​ទ្រ​​​ឡើយ ។​​ ជាក់ស្ដែង​​​​ក្នុងការ​បោះឆ្នោត​​អាណត្តិ​ទី​​​៥នេះ​​ គណបក្សហ្វុ៊ន​សិុន​បិុច​ មិន​ទទួល​អាសនៈ​​​​ក្នុង​រដ្ឋ​សភាសូម្បី​​មួយកៅអី​ ។ ​ចំពោះការ​វិល​ចូលឆាកនយោបា​យជាថ្មី​​របស់​សម្ដេចក្រុម​​ព្រះ​​​នេះ មន្ត្រីជាន់ខ្ពស់​​និង​អ្នក​នាំ​ពាក្យ​​​​គណបក្ស​សង្គ្រោះជា​តិ​​លោក យ៉ែម ​បុញ្ញឫទ្ធិ បាន​អបអរសាទរ​​និង​លើក​ឡើង​ថា ​ប្រជាពលរដ្ឋ​ទាំង​អស់មានសិទ្ធិ​ធ្វើនយោ​បាយ​​ដូច្នេះការ​យាង​​​ចូលធ្វើនយោបាយ​​ជាថ្មី​​​របស់​សម្ដេចក្រុម​ព្រះ ជាសិទ្ធិសេរី​​ភាព​របស់​ព្រះអង្គ​ ក៏ប៉ុុន្តែ​មាន​ប្រជា​ពលរដ្ឋ​​​ជាច្រើន​​​បាន​យល់​​​ដឹង​យ៉ាង​ច្បាស់​​​​​​​​​​​​ពីការ​​​ធ្វើនយោបាយ​របស់សម្ដេច​ក្រុម​​ព្រះ​​​​​​​​​ ។ ជាក់ស្ដែង ​
ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​តើមាន​បញ្ហា​​​អ្វីខ្លះ​​ និង​អ្វី​ដែល​ព្រះអង្គមិន​ធ្វើ ?​

លោក យ៉ែម ​បុញ្ញឫទ្ធិ ​ក៏បាន​រិះគន់​​សម្ដេច​ក្រុម​ព្រះ​​​ដោយ​ចោទ​​ជា​សំណួរ​​​ថា តើ​ការ​ចូល​ប្រឡូក​​​​​​​​ឆាកនយោបាយ​ជា​ថ្មីនេះ​ សម្ដេច​ក្រុម​ព្រះ​​​មាន​ការ​គាំទ្រ​ពីប្រជា​ពលរដ្ឋ​​ដែរ​ឬទេ បើ​ព្រះអង្គ​​​ធ្លាប់​ត្រូវបាន​ប្រជា​ពលរដ្ឋ​​​ផ្ដល់​​​សេចក្ដីទុក​ចិត្ត​​​ម្ដង​ទៅ​ហើយ ​​ផ្ទុយ​ទៅវិញ​​​ព្រះអង្គ​​ធ្វើមិន​បាន​​នោះ ?​ ​ចំពោះអ្វី​​ដែលសម្ដេចក្រុម​ព្រះ​​​​​យាង​ចូល​នយោ​​បាយ​​ជា​ថ្មីនេះ​ ក​៏ស្រប​​ពេល​ដែល​​ប្រជាជន​​អស់​ជំនឿ​​ទៅលើ​ព្រះអង្គ​ទៅ​ហើយ ។ អ្នកនាំពាក្យ​គណបក្សសង្គ្រោះជាតិ​​រូប​នេះ​បានលើកឡើង​ទៀត​ថា ប្រសិន​បើ​សម្ដេច​ក្រុម​ព្រះ​​ចង់ចូល​ជាមួយ​​​គណបក្សសង្គ្រោះជាតិ​​ គណ​បក​​្សសង្គ្រោះជាតិ​សាទរ​​គ្រប់​អ្នក​នយោបាយ​ និង​ខ្មែរ​គ្រប់​រូប​ដែលមានបំណង​ចង់ចូល​​ជាមួយ​​គណបក្ស​សង្គ្រោះជាតិ​ ។​ គណ​បក្ស​សង្គ្រោះ​ជាតិ​​​ជា​គណ​បក្ស​​ប្រជាធិបតេយ្យ​​ ​យើង​មាន​គោល​ការណ៍មួយ​គឺថា​​ គោរព​តាម​ឆន្ទៈ​​​រាស្ត្រ​បម្រើ​​​រាស្ត្រ​​​​ពិតប្រាកដ​ ​ដូច្នេះ​​គណបក្សសង្គ្រោះ​ជាតិ​​​ស្វា​គមន៍ជានិច្ច​​ ក៏ប៉ុន្តែធ្វើ​យ៉ា​ណា​​​គោរព​​តាម​គោល​ការណ៍​​​ដែល​យើង​​​បា​ន​កំណត់​រួច​ ។ ​ទាក់ទិន​នឹង​​កា​រ​យាង​ចូលឆាក​នយោបាយ​ជា​ថ្មី​វិញ​របស់​​សម្ដេចក្រុម​ព្រះ ​បណ្ដាញ​​​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​​ក្នុងស្រុក​​មួយបាន​លើក​យកសម្ដី​​​អ្នក​នាំ​​ពាក្យ​​សម្ដេចក្រុម​ព្រះ​​​លោក ប៉ែន សង្ហា​ ​ដែល​បាន​​​​ថ្លែង​​ថា ​សម្តេច​ក្រុម​ព្រះ​​ នរោត្តម​ ​រណឫទ្ធិ ​នឹងយាង​​ចូល​​រួម​ក្នុង​ពិធី​​ជួប​ជុំ​សំណេះ​សំណាល​​មួយ ​ជាមួយ​​សមាជិក​គាំ​ទ្រ ​ពីគ្រប់​រាជ​​ធានី​-ខេត្ត ​នៅ​ព្រឹក​ថ្ងៃទី​១៦​ ​មីនា ​នៅ​សណ្ឋាគារ​សាន់​វេ​​ដើម្បី​ប្រកាស​​ពីការ​​យាងចូល​​​ឆាក​នយោ​បាយ​ជាថ្មី​នេះ ។

​មូល​ហេតុ​នៃ​ការ​សម្រេច​ព្រះ​ទ័យ​​ វិល​មក​ក្នុងឆាក​នយោ​បាយ​​ជាថ្មី​ឡើង​វិញ​នា​ពេល​នេះ​​ត្រូវ​បាន​​​សម្តេច​ក្រុម​ព្រះ​ នរោត្ត​ម រណឫទ្ធិ ​អះ​អាងថា ​ មក​ពី​បញ្ហា​នយោ​បាយ​​នៅ​កម្ពុជា ​​ពិសេស​​ក្រោយ​ការ​បោះឆ្នោត​​​កាល​ពី​​ខែ​កក្កដា ​ឆ្នាំ​២០១៣ ​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​គឺ​គណ​បក្ស​ប្រជា​ជនក​ម្ពុជា ​និងគណបក្ស​​សង្គ្រោះ​ជាតិ ​មិន​ទាន់​​បាន​ដោះ​ស្រាយ​ ដែល​រួម​មាន​បញ្ហា​បោះ​ឆ្នោត​ បញ្ហា​អំពើ​ពុក​រលួយ ​និង​បញ្ហា​អយុត្តិ​ធម៌​​សង្គម​ជាដើម ​។ ​គួរ​រំលឹ​កថា ​កាលពី​ថ្ងៃទី​២៤ ​កុម្ភៈ ​សម្តេច​ក្រុម​ព្រះ​​ នរោត្ត​ម ​រណឫទ្ធិ ​​ដែល​មាន​​ព្រះ​ជន្ម​​​​៧០​ព្រះ​វស្សា ​នៅឆ្នាំ​នេះ ​​បានប្រកាស​​ប្រាប់​​អ្នក​សារ​ព័ត៌​មាន​​​ថា ព្រះ​អង្គ​​នឹងវិល​ចូល​ក្នុងឆាក​នយោ​បាយ​​​​​វិញ​​តាម​រយៈ​ការ​​បង្កើត​គណ​បក្ស​ថ្មី​មួយ ហើយ​ព្រះ​អង្គ​​នឹងដាក់​ពាក្យ​ស្នើ​សុំ​ទៅកាន់​ក្រសួង​មហា​ផ្ទៃ​​ដើម្បីបង្កើត​ជា​ផ្លូវ​ការ​នៅ​ក្នុងឆ្នាំ​​២០១៤​នេះ ។

ទោះ​ជា​​យ៉ាងណា​ក្តី ​ឈ្មោះគណ​បក្ស​ដែល​សម្តេច​ក្រុម​ព្រះ ​នរោត្តម​​ រណឫទ្ធិ ​គ្រោង​នឹង​ចុះ​បញ្ជី ​នោះ​មិន​ទាន់​ដឹង​ថា​​មាន​ឈ្មោះ​អ្វី​​​នៅ​ឡើយ​​ទេ ប៉ុន្តែ​តាម​ប្រភព​​ក្រៅ​ផ្លូវការ​បានឱ្យ​ដឹងថា ​ឈ្មោះ​គណ​​​បក្ស​​នយោ​បាយ​ដែល​សម្តេច​​ក្រុម​ព្រះ​ ​នរោត្ត​ម រណឫទ្ធិ​ ​នឹងចុះ​បញ្ជី​នោះមាន​​ឈ្មោះថា ​​«គណ​បក្ស​សង្គម​​រាជាធិប​េតយ្យ» ​៕