ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលកោស​ជប់ស្រីៗ​លួចអស់ ​2510​ដុល្លារ​ប្តឹង​ប៉ូលិស ព័ទ្ធ​ឆែក​ឆេ​រផ្អើល​​ទួល​​សង្កែ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ផ្ទះ​កោស​ជប់​មួយ​កន្លែង​ ស្ថិត​នៅ​ក្រុម​១២ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ចុះ​ឡោម​ព័ទ្ធ​ និង​ឆែក​ឆេរ​ បន្ទាប់​ពី​ក្រុម​ស្ត្រី​កោស​ជប់​នៅ​ទី​នោះ​ជាប់​ចោទ​លួច​ប្រាក់​ភ្ញៀវ​អស់​ចំនួន​២.៥១០​ដុល្លារ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ផ្ទះ​កោស​ជប់​មួយ​កន្លែង​ ស្ថិត​នៅ​ក្រុម​១២ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ចុះ​ឡោម​ព័ទ្ធ​ និង​ឆែក​ឆេរ​ បន្ទាប់​ពី​ក្រុម​ស្ត្រី​កោស​ជប់​នៅ​ទី​នោះ​ជាប់​ចោទ​លួច​ប្រាក់​ភ្ញៀវ​អស់​ចំនួន​២.៥១០​ដុល្លារ​ ។​ ការ​ឡោម​ព័ទ្ធ​នោះ​ ក៏​បាន​ឃាត់​ខ្លួនស្ត្រី​៣​នាក់​នាំ​ទៅ​កាន់​បុ៉ស្តិ៍​នគរបាល​ទួល​សង្កែ ។​ បន្ទាប់​ពី​ឃាត់​ខ្លួន​នោះ​ ក៏មាន​អ្នក​ដែល​បាត់​ប្រាក់​ជា​ច្រើន​នាក់​នៅ​ទីតាំង​កោស​ជប់​​នោះ​ចេញ​មុខ​មក​ដាក់​ពាក្យ​បណ្តឹង​ដែរ។​

ហេតុ​ការណ៍​នេះ​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​១០​ និង​៤០​នាទីព្រឹក​ថ្ងៃ​ទី​៦​ មីនា​ និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​អស់​រយៈ​ពេល​ប្រមាណ​២​ម៉ោង​ ដោយ​​អ្នក​ភូមិ​ រួ​មទាំង​អ្នក​ដែល​ធ្លាប់​រង​គ្រោះ​ដោយសារ​ពួក​នាងៗ​លួច​ប្រាក់​បាន​នាំ​គ្នា​មក​ចោម​រោម​មើល​យ៉ាង​ច្រើន​កុះ​ករ ។​ ស្ត្រីដែល​នាំ​ខ្លួន​ម​កសាកសួរមាន​ ១-​ឈ្មោះ​ អេង​ ដាវ៉ាន់​ អាយុ​៣៣ឆ្នាំ​​ ២-​ឈ្មោះ ចាន់​ ល័ក្ខណ៍​ អាយុ​២៧​ឆ្នាំ​ និង​៣-​ឈ្មោះ​ កង ខ្លី អាយុ​៣០​ឆ្នាំ ។​ តាម​បុរស​ឈ្មោះ​ ពក សុផាន អាយុ​២៩​ឆ្នាំ​ ជា​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ​ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ និង​មាន​ស្រុក​កំណើត​នៅ​សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ខេត្ត​តាកែវ​ ឱ្យ​ដឹង​ថា​ ប្រាក់​គាត់​ចំនួន​២.៥១០​ដុល្លារ​ ត្រូវ​​ក្រុម​ស្ត្រី​កោស​ជប់​រៀបចំ​គម្រោង​លួច​ពី​ក្នុង​កាបូប​នៅ​ពេល​ដែល​រូប​គាត់​ទៅ​ជប់​ខ្យល់​នៅ​ផ្ទះ​ខាង​លើ​នេះ ។​

តាម​ម្ចាស់​ប្រាក់​ឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើត​ហេតុ​ រូប​គាត់​មិន​សូវស្រួល​ខ្លួន​ ព្រោះតែធ្វើ​ដំណើរ​ទាំង​យប់​មក​ពី​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ ដល់​ភ្នំពេញ​នៅវេលា​ម៉ោង​៤ទៀប​ភ្លឺ​ ក៏​ជិះ​ម៉ូតូ​មក​កោស​ជប់​នៅ​កន្លែង​ខាង​លើ ។ នៅ​ពេល​ទៅ​ដល់​ មានស្ត្រី​ម្នាក់​ឈ្មោះ​ កង ខ្លី បាន​បង្ខំ​ឱ្យ​ស្រាត​ខោ​ដែល​មាន​កាបូប​ប្រាក់​ចេញ រូប​គាត់​ទុក​ក្បែរ​ខ្លួន​ តែ​ស្ត្រី​នោះ​មិន​ព្រម​ឱ្យ ក៏​បាន​ទាញ​យកទៅ​ព្យួរ​ ព្រម​ទាំង​ឱ្យ​ដេក​ផ្កាប់​មុខ ។​ លុះ​ក្រោយ​មក​ ស្ត្រី​ម្នាក់​នោះ​មិន​បាន​ជប់​ខ្យល់​ឱ្យ​ទេ​ ដោយ​ឱ្យ​ស្ត្រី​ម្នាក់​ទៀត​ជប់​ខ្យល់​ឱ្យ ។​ នៅ​ពេល​ជប់​ខ្យល់​ហើយ​ក៏បាន​យកប្រាក់​ឱ្យ​ថ្លៃ​ជប់​១០.០០០​រៀល​ ស្រាប់​តែ​មើល​ប្រាក់​បាត់​អស់​ចំនួន​២.៥១០​ដុល្លារ នៅ​សល់​តែ​១.១៣០​ដុល្លារ ។​ តាម​ព័ត៌​មាន​បន្ត​ទៀត​ថា​ បន្ទាប់​ពីដឹង​ថា​បាត់​ប្រាក់​ ក៏​បានម​ក​ប្រាប់​ស្ត្រី​ឈ្មោះ អេង​ ដាវ៉ាន់​ ដែល​អះ​អាង​ថា​ជា​ថៅកែ ហើយ​ត្រូវស្ត្រី​នោះ​ប្រាប់​ថា​ កុំ​មាត់ ចាំជូន​ទៅ​ផ្ទះ​ស្ត្រី​ដែល​យក​ប្រាក់​នោះ​នៅ​ទួល​គោក តែ​ស្ត្រី​ម្នាក់​នោះ​បាន​នាំ​​គាត់​ទៅ​ផ្លូវ​លេខ​៥៩៨​ ដើម្បី​បង្វែង​ដាន ។​ ដោយ​ដឹង​ថា​ ចាញ់​បោក​គេ គាត់​ក៏​ជិះ​​ម៉ូតូ​ឌុប​ត្រឡប់​មក​វិញ​ឃើញ​ស្ត្រី​២​នាក់​កំពុង​រៀបចំ​អីវ៉ាន់​ប្រុង​គេច​ខ្លួន ក៏​ឃាត់​ និង​ទាក់​ទង​ហៅ​មិត្ត​ភក្តិ​បង​ប្អូន​បឹ្តង​នគរបាល​ចុះ​ទៅ​អន្តរា​គមន៍​តែ​ម្តង ។​

ម្ចាស់​ប្រាក់​បាន​បន្ត​ទៀត​ថា​ ​គាត់​បាន​យក​ប្រាក់​ចំនួន​៣.៦៤០​ដុល្លារពី​ផ្ទះ​ ក្នុង​គោល​បំណង​មក​ឱ្យ​ថ្លៃ​រថយន្ត​ ព្រោះ​គាត់​បាន​ទិញ​រថយន្ត​ម៉ាក​កូរ៉ូ​ឡា​មួយ​គ្រឿង​ក្នុង​តម្លៃ​៤.២០០​ដុល្លារ​ តែ​មិន​ទាន់​ឱ្យ​ថ្លៃរថយន្ត​ផង ក៏​ចូល​ជប់​ខ្យល់​ ហើយ​ត្រូវ​គេ​​លួច​​អស់​២.៥១០​ដុល្លារ​ ។​ បន្ទាប់​ពី​ឃាត់​ខ្លួន​ ស្ត្រី​​ឈ្មោះ កង​ ខ្លី​ បាន​សុំ​កុំ​ឱ្យ​មាត់​ ចាំ​រូបគេ​សង​វិញ ក្រោយ​ពេល​បដិសេធ​ថា​មិន​បាន​លួច​ទេ​ ។​ នៅ​ព្រឹក​នោះ​ ក៏​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​សារ​នគរ​បាល​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ និង​បាន​រាយ​ការណ៍​ទៅ​ព្រះរាជអាជ្ញា​ ព្រម​ទាំង​អាជ្ញាធរ​មូល​ដ្ឋាន​ចុះ​ឆែក​ឆេរ​លំនៅ​ឋាន​នោះ​ ព្រម​ទាំង​ឃាត់​ខ្លួន​ស្ត្រី​ចំនួន​៣​នាក់ទៅ​សាក​សួរ​ ។​ ទន្ទឹម​នេះ​ មាន​អ្នក​ដែល​ធ្លាប់​បាត់​ប្រាក់​ជា​ច្រើន​នាក់​ទៀត​បាន​ចេញ​មុខ​អះអាង​ថា​ ធ្លាប់​បាត់​ប្រាក់​ជាច្រើន​នៅ​ពេល​ចូល​កោស​ជប់​នៅ​ផ្ទះ​នេះ​ ព្រម​ទាំង​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្ដឹង​ដែរ​ ។​ គួរ​បញ្ជាក់​ថា​ ផ្ទះ​ម៉ាស្សា​សម្រួល​សរសៃ​កោស​ជប់​ខាង​លើ​នេះ​ ហាក់​ដូច​គេ​បើក​ដើម្បី​បិទ​បាំង​ធ្វើ​សកម្មភាព​លួច​ដោយ​ជួល​ផ្ទះ​ល្វែង​៣​ជាន់​ក្នុង​តម្លៃ​៥០០​ដុ​ល្លារ​ ​និង​មាន​នារី​បម្រើ​ការ​៤​នាក់​ ។ កន្លង​មក​មាន​ទាំង​អាជីវករ​ មន្ដ្រី​រាជការ​ និង​សមត្ថក​ិច្ច​ជា​ច្រើន​នាក់​ចូល​ទៅ​កោស​ជប់​ខ្យល់​ ហើយ​ត្រូវ​ក្រុម​ស្ត្រី​នៅ​ទី​នោះ​លួច​អស់​ប្រាក់​ តែ​ខ្លះ​មិន​បាន​ប្ដឹង​ព្រោះ​ខ្មាស​គេ​ និង​ខ្លះ​ទៀត​បាន​ប្ដឹង​សម​ត្ថកិច្ច​ទៅ​យក​បាន​វិញ​ និង​ធ្លាប់​បាន​ផ្ទុះ​នូវ​បាតុភាព​ជា​ច្រើន​លើក​ ។​ ចំណែក​លើក​​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ទៀត​ ក៏ត្រូវ​ម្ចាស់​ប្រាក់​ប្ដឹង​សមត្ថកិច្ច​ចុះ​ទៅ​អន្ដរាគមន៍​ ។​​

ទោះ​បី​ជា​បែប​ណា​ ស្រ្ដី​ម្នាក់​ក្នុង​ចំណោម​ស្រ្ដី​ដែល​ឃាត់​ខ្លួន​ទាំង​៣​នាក់​ ត្រូវ​បាន​ដោះ​​លែង​វិញ​ ព្រោះ​មិន​ពាក់​ព័ន្ធ​នឹង​ការ​ល​ួច​នេះ​ទេ​ គឺ​ឈ្មោះ​ ចាន់​ ល័ក្ខណ៍ ជា​ស្រ្ដី​កូន​
ខ្ចី​ ៕​