ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិសេធ​​ដោះ​លែង​​អ្នកទោស​​ថៃ លោក​​ឧប​នាយក​​រដ្ឋមន្ដ្រី​​សុខ​ អាន​ ៖ ករណី​ទណ្ឌិត​វី​រៈស៊ុម​ខ្វាម​ឃី​ត​ស្ថិត​​លើ​​តុលាការ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ​​ឧប​នាយក​រដ្ឋមន្ត្រី​ ​​រដ្ឋមន្ត្រី​​ទទួល​​បន្ទុក​​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​​ បាន​​​បដិ​សេធ​​សំណើ​របស់​ប្រតិ​ភូ​​ថៃ​លើ​ការសុំ​ឱ្យ​មាន​ការ​លើក​លែង​ទោស​ដល់​​ទណ្ឌិត​​ជន​ជាតិ​ថៃ ​ឈ្មោះ​​វីរៈ​ ស៊ុម​ខ្វាម​​ឃីត ​ដោយ​លើក​​ហេតុ​​ផល​ថា​​ រាជ​រដ្ឋា​ភិបាល​​កម្ពុជា​មិន​លូកដៃ​​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​​​​​របស់​​តុលា​ការ​ទេ ព្រោះ​ទណ្ឌិត​រូប​​នេះ​​​ត្រូវ​តុលាការ​​កាត់​ទោស​រួច​ហើយ ​។

រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ​​ឧប​នាយក​រដ្ឋមន្ត្រី​ ​​រដ្ឋមន្ត្រី​​ទទួល​​បន្ទុក​​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​​ បាន​​​បដិ​សេធ​​សំណើ​របស់​ប្រតិ​ភូ​​ថៃ​លើ​ការសុំ​ឱ្យ​មាន​ការ​លើក​លែង​ទោស​ដល់​​ទណ្ឌិត​​ជន​ជាតិ​ថៃ ​ឈ្មោះ​​វីរៈ​ ស៊ុម​ខ្វាម​​ឃីត ​ដោយ​លើក​​ហេតុ​​ផល​ថា​​ រាជ​រដ្ឋា​ភិបាល​​កម្ពុជា​មិន​លូកដៃ​​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​​​​​របស់​​តុលា​ការ​ទេ ព្រោះ​ទណ្ឌិត​រូប​​នេះ​​​ត្រូវ​តុលាការ​​កាត់​ទោស​រួច​ហើយ ​។

​កន្លងមក​​ ​តុលាការ​កម្ពុជា​​ក៏បាន​​បន្ធូរ​បន្ថយ​​ទោស​គាត់​ចំនួន​​៦ខែ​​ហើ​យ​ដែរ ​ក្នុងថ្ងៃ​បុណ្យ​ចម្រើន​​​ព្រះ​ជន្ម​​ព្រះ​មហា​ក្សត្រ​ ។ ​គួរ​បញ្ជាក់​ថា​នៅថ្ងៃ​ទី​៥ មីនា ​​លោក​ឧប​នាយក​រដ្ឋមន្ត្រី​​​​​សុខ អាន ​​​បាន​ទទួល​ជួបពិភាក្សា​​ការងារ​ជា​មួយ​គណ​ៈ​ប្រតិ​ភូ​​ថៃ​មួយ​ក្រុម​ដឹកនាំ​ដោយ​​លោក​សាស្ត្រា​​ចារ្យ​​បណ្ឌិត Thirapat Serirangsang ​ប្រធាន​​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍​នយោ​បាយ​ថៃ ។ ​លោក ​ឯក​ ថា មន្ត្រីអ្នក​នាំ​ពាក្យ​​អង្គ​​ភាព​ព័ត៌​មាន​​និង​ប្រតិ​​កម្ម​រហ័ស​នៃទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​​​​ប្រាប់​​អ្នក​​សារ​ព័ត៌​មាន​​ថា ជំនួប​ពិភាក្សា​​នោះ​បាន​​ផ្តោត​ជា​សំខាន់​​លើ​ជំហរ​​រាជ​រដ្ឋាភិបាល​​ទាក់​ទង​​​នឹង​​បញ្ហា​​ប្រាសាទ​ព្រះ​​វិហារ​​ បញ្ហា​ទណ្ឌិត​ជន​ជាតិ​ថៃ​​ ឈ្មោះ​វីរៈ ស៊ុម​ខា្វង​​ឃីត ​និងការ​អភិវឌ្ឍបេតិ​​ក​ភណ្ឌ​​​អង្គរ​
កម្ពុជា ។

​លោក​​បណ្ឌិត​សភា​ចារ្យ​សុខ អាន ​មាន​ប្រសាសន៍​ថា ​បញ្ហា​ទាក់​ទង​​នឹង​​ប្រាសាទ​ព្រះ​វិហារ​ ដំណោះ​ស្រាយ​​ដែល​ល្អ​បំផុត​នោះ​គឺ​ភាគី​​ទាំងពីរ​ត្រូវ​គោរព​​ការ​​សម្រេច​របស់​តុលាការ​​យុត្តិ​ធម៌​អន្តរជាតិ​​ក្រុង​​ឡាអេ​ឆ្នាំ​១៩៦២​និងឆ្នាំ​​២០១៣ ​។ ​​លោក​បញ្ជាក់​​ថា រាជ​រដ្ឋាភិបាល​​​នៃ​ប្រទេស​ទាំង​​ពីរ​នៅ​តែ​បន្ត​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជា​មួយ​​គ្នា​ ពិសេស​លើ​ផ្នែក​ពាណិជ្ជ​កម្ម​និង​សេដ្ឋ​កិច្ច ។ ​ទាក់​ទង​នឹង​​ទណ្ឌិត​​​ឈ្មោះ វីរៈ ស៊ុមខ្វាម​​ឃីត ​​លោក​ឧប​នាយក​រដ្ឋមន្ត្រី​​​ សុខ អាន ​មាន​ប្រសាសន៍​​ថា រាជរដ្ឋាភិបាល​​មិន​លូក​ដៃ​​ចូល​​ក្នុង​​កិច្ច​ការ​តុលា​ការ​ទេ ​​ហើយ​តុលាការក៏បាន​កាត់​ ទោស​និងបន្ធូរ​បន្ថយ​​ទោស​ឱ្យ​ទណ្ឌិត​​រូប​នោះ​ហើយ​ដែរ ។​​ ដូច្នេះ​ការ​ងារ​​នៅ​សេស​សល់​គឺជា​ការ​ងារ​របស់​​តុលាការ ។ ​
ចំពោះ​​ការ​អភិវឌ្ឍ​និង​អភិរក្ស​​ប្រាង្គ​ប្រាសាទ​​អង្គរ​របស់​កម្ពុជា ​លោក​ឧប​នាយករដ្ឋមន្ត្រី​​​​​លើក​ឡើង​ថា រាជ​​​រដ្ឋា​ភិបាល​​កម្ពុជា​បាន​សហការ​យ៉ាង​​ល្អជា​មួយ​​អង្គ​ការ​យូណេស្កូ ​រដ្ឋា​ភិបាល​បារាំង ​និង​រាជ​រដ្ឋា​ភិបាល​​ជប៉ុន​​តាំង​​ពី​ឆ្នាំ​១៩៩៣ ​​ហើយ​​ក៏បាន​បង្កើត​​ឡើង​​នូវគណៈ​ក​ម្មាធិការ​សម្រប​សម្រួល​​អន្តរ​ជាតិ​​​ ដើម្បី​​អភិវឌ្ឍន៍​​ និង​អភិរក្ស​​​តំបន់​​អង្គរ​​ ។ ​គណៈ​កម្មការ​ធិការ​​នេះ​ដែល​មាន​ប្រទេស​​ចំនួន​​១៧​ ព្រម​​ទាំង​​អង្គ​​ការ​អន្តរ​ជាតិ​​ចំនួន​​២៧​ចូល​រួម​តាំង​ពី​ឆ្នាំ​១៩៩៣ ​មក​ទទួល​​បាន​មូល​និធិ​​សម្រាប់​​ការ​​ជួសជុល​​និង​អភិ​​រក្ស​ប្រាង្គ​ប្រាសាទ​​អង្គរ​មាន​ចំនួន​​២៥០​លាន​ដុល្លារ​​អាមេរិក ។

ទន្ទឹមនោះ​​ ថ្មី​​ៗ​​នេះអាជ្ញា​ធរ​​អប្សរា​​សហ​​ការ​ជា​មួយ​​អង្គ​ការ​ទេសចរណ៍​ពិភព​​លោក​និង​ប្រទេស​អូស្ត្រា​លី​ បាន​ដាក​់ចេញ​​នូវ​ផែន​ការ​ដែល​​​មាន​ឈ្មោះ​​ថា ​ចំណាត់​ការ​ទៅ​លើ​​បេតិ​ក​ភណ្ឌ​​និង​កម្ម​វិធី​គ្រប់គ្រងចំនួន​ទេសច​ដែល​មាន​ការ​កើន​ឡើង​​រៀង​​រាល់ឆ្នាំ ដើម្បី​​ធ្វើ​ឱ្យ​មាន​ការ​​អភិរក្ស​​ប្រកប​ដោយ​ចីរ​ភាព​ ៕