ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្អើល​រឿង​ចាស់​​​6​ឆ្នាំ​មុន​សោះ…​នេះ​ពេល​ផ្អែម​ល្ហែមជាមួយ​​អ​ន្ទិ​ត​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​ព័ត៌មាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ ហើយ​ក៏​មាន​តែ​ការ Comment ជេរពី​ជុំ​ទិស ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​វត្ត​ពោធិ៍​វាល ដែល​នៅ​កណ្តាល​ក្រុង​បាត់ដំបង នោះ​គឺ​ស្ត្រី​ចំណាស់​ម្នាក់​នៅ​អា​មេ​រិ​ក បាន​ជេរ​ប្រមាថ​ដល់​ព្រះសង្ឃ​ប៉ាតណាប៉ាតណី​ចោទ​ថា​…

ខេត្តបាត់ដំបង ៖ ​ព័ត៌មាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ ហើយ​ក៏​មាន​តែ​ការ Comment ជេរពី​ជុំ​ទិស ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​វត្ត​ពោធិ៍​វាល ដែល​នៅ​កណ្តាល​ក្រុង​បាត់ដំបង នោះ​គឺ​ស្ត្រី​ចំណាស់​ម្នាក់​នៅ​អា​មេ​រិ​ក បាន​ជេរ​ប្រមាថ​ដល់​ព្រះសង្ឃ​ប៉ាតណាប៉ាតណី​ចោទ​ថា​ «​ចោរ​ថង់យាម​» ដែល​​ការ​ជេរ​ប្រមាថ​ព្រះសង្ឃ​បែប​នេះ ​គឺជា​ការ​ជេរ​តាម​លោក ឃឹម វាសនា បក្ស LDP ។

ទោះបីជា​បែប​ណា ​រឿងរ៉ាវ​ដែល​ស្ត្រី​ចំណាស់​ខកខ្លួន​បង់អស់​លុយកាក់ ​ដោយសារ​ភិក្ខុ​កំហូច​រូប​ណា​នោះ ​គឺ​ជា​រឿង​បុគ្គល ហើយ​ត្រូវ​បាន​លាតត្រដាង​តប​ថា គឺជា​រឿង​ចាស់​កាលពី​៦​ឆ្នាំ​មុន ដែល​គេ​បាន​គាស់កកាយ​មក​ផ្សាយ​ធ្វើ​ដូច​ជា​រឿង​ថ្មី ។ ចំណែក​បុគ្គល​ដែល​បង្ក​ឱ្យ​មានរឿង​នេះ​ក៏​បាន​ផ្សឹក​ចេញពី​វត្ត​បាត់​ទៅ​ហើយ​ដែរ តើ​មាន​ប្រយោជន៍​អី ឱ្យ​វត្ត​ខូច​ឈ្មោះ​ជា​ថ្មី​ទៀត​នោះ​ពិតជា​ប៉ះពាល់​ដល់​ភិក្ខុ​សាមណេរ ដែល​កំពុង​បួស​ប្រតិបត្តិ​ធម៌​អារ្យ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ។ ចំណែក​ស្ត្រី​ចំណាស់​ម្នាក់​នោះ​ទំនង​អស់ចង់​អស់​តណ្ហា​ដែរ​ហើយ​​មើលទៅ ។

ប្រភព​ព័ត៌មាន​ទាក់ទិន​រឿងអាស្រូវ ​កាលពី​៦​ឆ្នាំ​នោះ​ថា មាន​បុគ្គល​៣​ឬ​៤​នាក់ មក​ពី​ខេត្តពោធិ៍សាត់ បួស​ជា​សង្ឃ​នៅ​ក្នុងស្រុក​មោងឫស្សី ហើយ​សុំ​បន្ត​ស្នាក់​នៅ​រៀន​បាលី​នៅ​ក្នុង​វត្ត​ពោធិ៍​វាល​ក្នុង​ក្រុង​បាត់ដំបង ។ ក្រោយ​បាតុភាព​ពេល​នោះ​(៦​ឆ្នាំ​មុន​) លោក​គ្រូសូត្រស្តាំ បាន​កោះ​ប្រជុំ​ណែនាំ​សង្ឃ​គ្រប់​អង្គ​ក្នុង​វត្ត សូម​បែងចែក​រឿង​បុគ្គល និង​ការ​រៀនសូត្រ​វិស័យ​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​បង្កើត​រឿងអាស្រូវ​ដែល​នាំ​ឲ្យ​ខូច​កិត្តិនាម​ដល់​ព្រះសង្ឃ​ដ៏​ទៃ​ៗ​ទៀត ដែល​កំពុង​សិក្សា​រៀនសូត្រ​នៅ​ក្នុង​វត្ត​នេះ​កុំ​មានការ​ជ្រួលច្របល់​ឲ្យ​សោះ ។

មាន​សង្ឃដីកា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា នៅ​ក្នុង​វត្ត​ពោធិ៍​វាល ភិក្ខុសង្ឃ​១​អង្គ (​សុំ​មិន​បញ្ចេញ​ព្រះ​នាម​) ក្នុង​ចំណោម​ព្រះសង្ឃ​១៨៨​អង្គ​ដែល​កំពុង​គង់នៅ​សិក្សា​រៀនសូត្រ​នៅ​ក្នុង​វត្ត​នេះ មាន​សង្ឃដីកា​ថា ក្នុង​នាម​ព្រះ​អង្គជា​ភិក្ខុ​គង់នៅ​ក្នុង​វត្ត​នេះ ដែល​តែង​គោរព​តាម​វិន័យ​សង្ឃ ពិតមែនតែ​ពេល​នេះ​គ្មាន​ប្រតិកម្ម​អ្វី​ទៅ​លើ​ព័ត៌មាន ដោយ​ផ្តោត​លើ​វត្ត​ពោធិ៍​វាល​នេះ គឺជា​រឿង​មិន​ពិត​ឡើយ ហើយ​រាល់​ការ​ទប់ស្កាត់ តវ៉ា ឆ្លើយ​តប​វិញ​នោះ គឺជា​តួនាទី​របស់​អន្តរក្រសួង (​មាន​៣​ក្រសួង​) ដែល​មាន​ក្រសួងមហាផ្ទៃ​ជា​ប្រធាន ត្រូវ​តាមដាន​ទប់ស្កាត់​រាល់​បាតុភាព​ផ្សព្វផ្សាយ​ព័ត៌មាន​បង្ខូចឈ្មោះ​វត្ត ដែល​ជា​វត្តមាន​ព្រះ​មេគណ អនុគណ និង​សង្ឃ​ភាគច្រើន ជា​បុគ្គលិក​របស់​មន្ទីរ​ធម្មការ​នៅ​ទី​នេះ​ហើយ​ស្រេច ។

ទាក់ទិន​នឹង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​កន្លង​មកនេះ ក៏​ព្រោះតែ​បុគ្គល​នោះ​បាន លាចាក​សិក្ខាបទ (​សឹក​) ឈប់​បួស​ជា​សង្ឃ​មួយ​រយៈពេល​មក​ហើយ ដោយ​បាន​ទៅ​លួច​ជួប​គ្នា នៅ​ទីណា​ជាមួយ​បុគ្គល​នោះ​(​ស្ត្រី​ចំណាស់​នៅ​សហរដ្ឋ​) ដោយ​គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ជាមួយ​វត្ត​អារាម​នេះ​ទៀត​ឡើយ ។ ពេល​នេះ​ស្រាប់តែ ចេញផ្សាយ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​ធ្វើ​ឱ្យ​យល់​ច្រឡំ ព្រោះ​ជា​រឿង​ចាស់​កាលពី​៦​ឆ្នាំ​មុន ដែល​ពេល​នោះ​ភិក្ខុសង្ឃ​នាម ឃឹម រ៉ា​នី មក​ពី​ខេត្តពោធិ៍សាត់ ក៏​បាន​ផ្សឹក​ទៅ​ជា​គ្រ​ហស្ត​រួច​ទៅ​ហើយ​មិនដឹង​គាត់​ទៅ​រស់​នៅឯណា​ទេ ។

ភិក្ខុ​អង្គ​នេះ​មាន​ដីកា​ថា ដើម្បី​បញ្ចប់​បាតុភាព​ដែល​ផ្ទុះ​ឡើង​ថ្មី​ៗ មាន​តែ​សមត្ថកិច្ច​របស់​រដ្ឋ​ទេ ដែល​ត្រូវ​មាន​វិធានការ​ទប់ស្កាត់ ចំពោះ​ព្រះសង្ឃ​ក្នុង​វត្ត​នេះ​គឺ មិន​តបត និង​មិន​ឆ្លើយឆ្លង​ឡើយ ។
ពាក្យចាស់​ៗ​តែង​ប្រដៅ​ថា សាឡ​ន​ៗ​អើយ​…​កុំ​ស្រឡាញ់​លោក​…​បុរស​ល្អ​គ​គោក​ទុក​លោក​ធ្វើបុណ្យ ។ ប៉ុន្តែ​កាលពី​៦​ឆ្នាំ​មុន​ស្ត្រី​ចំណាស់​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក​មិនដឹង​មាន​តណ្ហា​កម្រាស់​ណា​ទេ ទៅ​ជា​ស្នេហ៍​ជាមួយ​សង្ឃ​មួយ​អង្គ​រហូត​សង្ឃ​អង្គ​នោះ​ត្រូវ​ផ្សឹក​បាត់​ទៅ ។ ឬ​មួយ​គាត់​យល់​ថា​បួស​ជា​សង្ឃ​ជា​កំលោះ​បរិសុទ្ធ ឯ​បុរស​ដ៏​ទៃ​លែង​សុទ្ធ ?​

អត្ថបទសរសេរ ដោយ