ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​​​​ខ្លួន​​​អ្នក​​​ចម្រៀង​​​ប្រ​​ចាំ​ផលិតកម្ម ​​Diamond​​​ ម្នាក់​ ​ពាក់​ព័ន្ធ​ពីប​​ទរួមភេ​​ទ​​​​​​​ជា​មួយ​អ​នី​តិជន

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ អ្នក​ចម្រៀង​​​ប្រ​​ចាំ​ផលិតកម្ម ​​Diamond​ ម្នាក់ កាល​ពីព្រឹកថ្ងៃទី០៦ មី​នា ត្រូវ​​បាន​ចៅ​ក្រម​ស៊ើប​សួរសា​លាដំបូងរា​ជធា​នីភ្នំ​ពេញ​​ ​សម្រេច​ចេញ​​ដីកា​​ ឃុំ​ខ្លួន​ដា​​ក់​ពន្ធនា​គារ​ជាបណ្តោះអា​សន្ន​​ ក្រោម​បទ​​​ចោទ​ប្រកាន់​ថា​បា​ន ​រួម​ភេទ​ជា​​មួយអ​នី​​​​​តិជ​ន​​ក្រោម​​អាយុ​​១៥​ឆ្នាំ​​ ​​។

រាជធានី​ភ្នំ​ពេញ ៖ អ្នក​ចម្រៀង​​​ប្រ​​ចាំ​ផលិតកម្ម ​​Diamond​ ម្នាក់ កាល​ពីព្រឹកថ្ងៃទី០៦ មី​នា ត្រូវ​​បាន​ចៅ​ក្រម​ស៊ើប​សួរសា​លាដំបូងរា​ជធា​នីភ្នំ​ពេញ​​ ​សម្រេច​ចេញ​​ដីកា​​ ឃុំ​ខ្លួន​ដា​​ក់​ពន្ធនា​គារ​ជាបណ្តោះអា​សន្ន​​ ក្រោម​បទ​​​ចោទ​ប្រកាន់​ថា​បា​ន ​រួម​ភេទ​ជា​​មួយអ​នី​​​​​តិជ​ន​​ក្រោម​​អាយុ​​១៥​ឆ្នាំ​​ ​​។

​អ្នក​ច​ម្រៀង​​​រូប​​នេះ​​​ឈ្មោះ ជុំ សម្ពស​​​​​​ ហៅ​ ចេស្តា ​ភេទ​ប្រុស​ អាយុ​​៣០ឆ្នាំ​ ​ស្នា​ក់នៅភូមិ​ដើម​ស្លែង​​ ​សង្កាត់​ច្បារអំ​ពៅ២ ខណ្ឌ​មាន​ជយ័​ ចំណែ​ក​​ជ​នរង​​គ្រោះអាយុ​​១៤ឆ្នាំ មាន​​ទី​​លំនៅ​​​ក្នុង​បុរី​​មួយ​​ តាម​បណ្តោយ​​​​ផ្លូវវេង​ស្រេង​ ​សង្កាត់ចោ​មចៅ​ ខណ្ឌពោ​ធិ៍​​សែន​ជ​​យ័ ​។

អង្គ​ហេតុ​ បណ្តាល​ឲ្យ​ចៅក្រ​មស៊ើ​បសួរសាលាដំ​បូងរាជ​ធានីភ្នំពេញ​ ​ឃុំ​ខ្លួន​អ្នក​​ចម្រៀងខា​​ងលើនេះ​​គឺ​​ កាល​ពីថ្ងៃទី២​១ មករា ២០​១៤ ​នាយក​​ដ្ឋាននគ​របាលប្រឆាំងកា​រជួញ​ដូរ​មនុស្ស ​និង​​​​ការ​ពារ​អនី​តិ​ជន​​​​​ ក្រ​សួង​មហាផ្ទៃ​​បាន​ទទួល​ពា​​ក្យប​ណ្តឹងពី​ស្រ្តី​ម្នាក់ដែ​លជា​ម្តាយ​ជន​រ​ង​គ្រោះ តាម​រយៈ​​អង្គការ​​សម្ពន្ធ័​​​​ចាប់​ដៃ​សំរាប់​ជួយ​អនី​​​តិ​ជន​នៅក​ម្ពុជា ​បាន​ប្តឹង​ឈ្មោះ​ជុំ ​សម្ពស ​ហៅ ​ចេស្តា ជា​អ្នក​ចម្រៀង​​​ប្រ​​ចាំ​ផលិតកម្ម​​Diamond និង​ច្រៀង​​ម្តងម្កាល​​នៅ​​​ក្លឹបកំ​សាន្ត​ថោន ​​។

ប្រភព​ព័ត៌​​មាន​បាន​ឲ្យដឹង​ថា​ ពាក្យ​បណ្តឹងរប​ស់ម្តា​យជនរងគ្រោះ បា​​នចោទ​ប្រកា​ន់អ្នក​ចម្រៀង​រូបនោះថា​​ កាល​ពីយប់​ថ្ងៃទី០១​ មករា ២០១៤​ ឈ្មោះ ​ចេស្តា ​​បា​ន​ទៅ​នាំ​កូន​ស្រី​គាត់​ចេញពីផ្ទះបាត់​១យ​ប់ ។ លុះស្អែក​​ឡើ​ងកូនម​កដល់ផ្ទះវិ​ញ​ម្តាយ​សួរនាំទៅ​ថា​ឈ្មោះ​​ ចេស្តា ​យក​នាងទៅ​​រួមភេទ​នៅផ្ទះសំ​ណាក់ ​។​​ ​​

ជាង​នេះ​​​ទៀត​នាង​​​បាន​សារភាព​ទទួលកំ​ហុ​​សជាមួយ​នឹងម្តា​យថា ​​មិន​មែន​តែម្តង​នេះ​ទេ​ដែល​ឈ្មោះ​ជុំ សម្ពស ​ហៅ ​​ចេស្តា​​ លួង​លោម​នាង​ទៅ​រួមភេទ​នៅផ្ទះ​សំណាក់​នោះ ​​គឺសរុប​ទៅ​​៤លើកមក​ហើយ​ ។ នាង​រងគ្រោះបា​នប្រាប់​ម្តាយ​ថា នាង​​​​​ចាញ់​​បោកអស់ព្រហ្មចារី​ជាមួយអ្នក​ចម្រៀងម្នាក់​នោះ ​​ព្រោះ​នាង​ចង់​ក្លាយ​​ជា​​តារា​​​​ចម្រៀង​ ​ដើម្បី​ឲ្យបានធ្វើ​ជាតារា​នាងសុខចិត្តលះប​ង់អ្វីៗ​ដែលគេត្រូវការ ទី​បំផុត​​បាន​ត្រឹម​ខកខ្លួន​ជាមួយ​អ្នក​ចម្រៀងរូបនេះ​​​​បោក​​យក​ព្រហ្ម​ចារី​​អស់​រលីង​​ ៕​