ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​អាយុ​១០៧​ឆ្នាំ​នៅ​ស្រុក​ថ្ម​ពួក​ទទួល​អំណោយ​សប្បុរស​ជន​នៅ​ក្រៅ​ប្រទេស​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក​យាយ​​អាយុ​១០៧​ឆ្នាំ​ ដែលបច្ចុប្បន្ន​រស់​នៅ​ជាមួយ​ចៅ​ស្រី​ម្នាក់ ​បាន​ទទួល​អំណោយជា​ទឹក​ប្រាក់​ចំនួន​៥០​ដុល្លារ​​ពី​សប្បុរស​ជន​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​លោក​ណុប រក្សា មន្ត្រី​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ជា​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​នាំ​យក​​​ទៅ​ប្រគល់​ជូន​លោក​យាយ​ដល់​គេហ​ដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា ២០១៤ នៅ​ភូមិ​កា.ប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្ម​ពួក ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក​យាយ​​អាយុ​១០៧​ឆ្នាំ​ ដែលបច្ចុប្បន្ន​រស់​នៅ​ជាមួយ​ចៅ​ស្រី​ម្នាក់ ​បាន​ទទួល​អំណោយជា​ទឹក​ប្រាក់​ចំនួន​៥០​ដុល្លារ​​ពី​សប្បុរស​ជន​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​លោក​ណុប រក្សា មន្ត្រី​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ជា​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​នាំ​យក​​​ទៅ​ប្រគល់​ជូន​លោក​យាយ​ដល់​គេហ​ដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា ២០១៤ នៅ​ភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្ម​ពួក ។

បើ​តាម​ចាស់​ទុំ ជិត​ខាង​បានឱ្យ​ដឹង​ថា លោក​យាយ​មាន​ឈ្មោះ​ ស្រី លីម អាយុ​១០៧​ឆ្នាំ រស់​នៅ​ជាមួយ​ចៅ​ស្រី​ម្នាក់​នៅ​ភូមិ​ខាង​លើ​ ចំណែក​កូន​ចៅ​របស់​លោក​យាយ​បាន​ស្លាប់​ចោល​លោក​យាយ​អស់​កាល​សម័យ​ប៉ុល ពត ចំណែក​ម្នាក់​ទៀត​នៅ​រស់​មិន​ដែល​ឃើញ​មក​មើល​លោក​យាយ​នោះ​ទេ ។

លោក​ណុប រក្សា តំណាង​ឱ្យ​ម្ចាស់​អំណោយ​​បាន​ប្រាប់​ថា អំណោយ​ដែល​លោក​​យក​មក​ប្រគល់​ជូន​​លោក​យាយ​ស្រី លីម នេះ​ជា​អំណោយ​របស់​លោក​ចន នីម៉ម អាយុ​៤៦​ឆ្នាំ​ បច្ចុប្បន្ន​រស់​នៅ​សហរដ្ឋ​អាមេរិក​។