ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​នគរបាល​រាជធានី​​ជាង​​២ពាន់​នាក់ ធ្វើ​​សម​​យុទ្ធ​​នៅ​ពហុ​កី​ឡដ្ឋាន​ជាតិ​អូ​ឡាំ​​ពិក​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ កងកម្លាំង​នគរបាល​ជាតិរាជធានីភ្នំ​ពេញ ប្រមាណ​​ជាង​​២ពាន់​នាក់ ក្នុង​​សម្លៀក​បំពាក់ឈុត​​​ ប្រដាប់​ដោយ​ខែល ដំបង អាវក្រោះ និង​​មួក​​​ការ​ពារ​​សុវត្ថិ​ភាព​​ បាន​​ធ្វើ​​សម​​យុទ្ធរួម​គ្នា​​មួយ​​​​នៅ​ពហុ​កី​ឡដ្ឋាន​ជាតិ​អូ​ឡាំ​​ពិក​​ កាល​ពី​វេលា​រសៀល​ថ្ងៃទី​​០៦ មីនា ២០១៤ ។

រាជធានី​ភ្នំ​ពេញ ៖ កងកម្លាំង​នគរបាលរាជធានីភ្នំ​ពេញ ប្រមាណ​​ជាង​​២ពាន់​នាក់ ក្នុង​​សម្លៀក​បំពាក់ឈុត​​​ ប្រដាប់​ដោយ​ខែល ដំបង អាវក្រោះ និង​​មួក​​​ការ​ពារ​​សុវត្ថិ​ភាព​​ បាន​​ធ្វើ​​សម​​យុទ្ធរួម​គ្នា​​មួយ​​​​នៅ​ពហុ​កី​ឡដ្ឋាន​ជាតិ​អូ​ឡាំ​​ពិក​​ កាល​ពី​វេលា​រសៀល​ថ្ងៃទី​​០៦ មីនា ២០១៤ ។

សម​យុទ្ធ ដែលធ្វើឡើង​​ដោយមាន​កម្លាំងចូល​រួម​​​​​មក​ពី​ខណ្ឌ​​ទាំង​៩​​ និង​​ការិយាល័យ​ចំណុះ​​ឱ្យស្នងការ​ដ្ឋាន​នគរបាល​​រាជធានី​​ ក្រោម​ការ​ដឹក​នាំ​ពី​លោកឧត្តមសេនីយ៍ឯក​​ ជួន សុវណ្ណ​​ អគ្គស្នងការ​​រង​នគរ​បាល​ជាតិ និង​ជា​ស្នងការ​​នគរបាល​រាជធានី​​ ព្រម​ទាំង​​ស្នងការ​​រង​ទទួល​ផែន​​​ទាំង​អស់ ។ នៅ​ក្នុង​សម​យុទ្ធ​​នេះដែរ​​ គេ​ឃើញមាន​​រថយន្ត​បំពាក់​​ដោយ​របាំង​​ការពារ សម្រាប់​រុញ​ច្រាន​ក្រុម​បាតុករ រថយន្ត​​ពន្លត់​​អគ្គិ​ភ័យ និង​រថយន្ត​សង្គ្រោះ​ជា​ច្រើន​ទៀត ។​

លោកឧត្តមសេនីយ៍ឯក​​ ជួន សុវណ្ណ បាន​ឱ្យដឹង​ថា សម​យុទ្ធ​​នាពេល​​នេះ ធ្វើឡើង​​ដើម្បី​ត្រៀមការ​ពារ​​ ការ​ធ្វើបាតុកម្ម​​នៅ​ថ្ងៃទី​០៨ និង​១២​មីនា ខាងមុខនេះ ៕​​