ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែលរងរបួស​​​​​រលាក​​ពេញ​​​​ខ្លួនប្រាណ​​​ ដោយសារ​​ផ្ទុះ​កំប៉ុង​ហ្គាស​ បាន​ស្លា.ប់​​ហើយ​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​​ ៖ ស្ត្រី​ម្នាក់​ដែល​រងគ្រោះ​​ ព្រោះ​តែកា​រ​​ផ្ទុះ​កំប៉ុង​ហ្គាស​​ បណ្តាល​ឱ្យ​​ឆេះ​​ខ្លួន​ប្រាណ​​ដូច​គេដុត​​នោះ បានស្លា.ប់​​ហើយ កាល​ពី​វេលា​ម៉ោង​​៩ព្រឹក​ថ្ងៃទី​​០៥ មីនា ២០១៤ នៅ​​មន្ទីរ​​ពេទ្យ​​កាល់​ម៉ែត ដោយ​​សាររបួស​ធ្ងន់ធ្ងរ​ពេក ហើយ​សព​ត្រូវបាន​ក្រុម​គ្រួសារ​​យក​​ទៅ​ចាត់​ចែង​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​ ។

រាជធានី​ភ្នំ​ពេញ​​ ៖ ស្ត្រី​ម្នាក់​ដែល​រងគ្រោះ​​ ព្រោះ​តែកា​រ​​ផ្ទុះ​កំប៉ុង​ហ្គាស​​ បណ្តាល​ឱ្យ​​ឆេះ​​ខ្លួន​ប្រាណ​​ដូច​គេដុត​​នោះ បានស្លាប់​​ហើយ កាល​ពី​វេលា​ម៉ោង​​៩ព្រឹក​ថ្ងៃទី​​០៥ មីនា ២០១៤ នៅ​​មន្ទីរ​​ពេទ្យ​​កាល់​ម៉ែត ដោយ​​សាររបួស​ធ្ងន់ធ្ងរ​ពេក ហើយ​សព​ត្រូវបាន​ក្រុម​គ្រួសារ​​យក​​ទៅ​ចាត់​ចែង​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​ ។

គួរ​រំលឹកថា​ ស្រ្តី​ម្នាក់បា​នរងរ​បួសយ៉ាងធ្ងន់ និង​ត្រូវបាន​គេបញ្ជូន​ទៅកាន់​មន្ទីរ​​ពេទ្យកា​ល់ម៉ែត​ ​ដើម្បី​សង្គ្រោះប​ន្ទាន់​ ចំណែក​ឯ​តូប​លក់​គ្រឿង​ទេស​របស់​គាត់​ត្រូវ​បាន​ភ្លើង​ឆាបឆេះ ​បំផ្លាញ​ទាំងស្រុ​ង ​​ខ​ណៈ​ពេល​ដែលគា​ត់ រំលីង​សា​ច់​​ជ្រូកធ្វើ​ម្ហូបស​ម្រាប់​ហូបបា​យថ្ងៃត្រង់​​ហើយកំ​ប៉ុងហ្គាស​​ បា​ន​​ផ្ទុះ​ឡើង ​បង្ក​ឲ្យមាន​អណ្ដាត​ភ្លើង​ឆាបឆេះ​ ឡើង​យ៉ាង​សន្ធោ​​ស​ន្ធៅ ទាំង​តូប​លក់ដូរ​អី​​វ៉ាន់ ​រួម​ទាំងរូបគា​ត់ផងដែរ​​។

ហេតុការណ៍​​​នោះ​បានកើត​​​ឡើង​កាលពីវេលា​ម៉ោង​ ១២និ​ង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៤ មី​​នា​​ នៅចំណុ​ចផ្ទះលេ​ខ៨១ ក្រុម​ទី៣​ ភូមិជ្រៃ​កោង សង្កាត់​ចោមចៅ​ ខណ្ឌពោធិ៍សែ​នជ័យ​ ។

ជនរ​ងគ្រោះ​ឈ្មោះ​ ឆេង ​​ថា​ន​ ភេ​ទស្រី អា​យុ៥២ឆ្នាំ មា​នទីលំនៅ​ក្នុងផ្ទះកើ​តហេតុខា​ងលើ បា​នឆេះរ​ងរបួសរ​លាករលួយពេ​ញខ្លួន​ប្រាណ ​​​ហើយ​​​តូប​លក់​ដូរ​របស់​គាត់​​១ខ្នង​​ទំហំ៤ម៉ែត្រ​គុណនឹង​៦ម៉ែត្រ​សាង​សង់ពីថ្ម ប្រក់ស័ង្កសី រួមទាំងអីវ៉ាន់​​គ្រឿង​​ទេស នៅក្នុង​នោះទាំងអ​ស់ ត្រូវបាន​បានភ្លើងឆេះអ​ស់ទាំងស្រុង ៕​​​