ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កែ​សម្ផស្ស​ «អេភីធី» នាំ​ជីវិត​លោក​អ្នក​ឱ្យ​កាន់​តែ​មាន​ភាព​ជឿ​ជាក់​ខ្លាំង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ហាង​កែ​សម្ផស្ស​ និង​សាលា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​កែ​សម្ផស្ស​អេភីធី​ (APT) មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​ A07 A09 មហា​វិថី​សហ​ព័ន្ធ​រុស្សុី​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៨​ កុម្ភៈ​ កន្លង​ទៅ​នេះ​ មាន​ធ្វើ​ពិធី​សម្ពោធ​ហាង​ជា​ផ្លូវ​ការ​របស់​ខ្លួន​ ។​ ក្នុង​ពិធី​នេះ​ មាន​ការ​ចូល​រួម​ជា​កិត្តិយស​ពី​លោក​ស្រី​ អាន (Ann) ដែល​ជា​ស្ថាបនិក​របស់​អេភីធី​ (APT) លោក​ វង់​

រាជធានីភ្នំពេញ​ ៖ ហាង​កែ​សម្ផស្ស​ និង​សាលា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​កែ​សម្ផស្ស​អេភីធី​ (APT) មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​ A07 A09 មហា​វិថី​សហ​ព័ន្ធ​រុស្សុី​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៨​ កុម្ភៈ​ កន្លង​ទៅ​នេះ​ មាន​ធ្វើ​ពិធី​សម្ពោធ​ហាង​ជា​ផ្លូវ​ការ​របស់​ខ្លួន​ ។​ ក្នុង​ពិធី​នេះ​ មាន​ការ​ចូល​រួម​ជា​កិត្តិយស​ពី​លោក​ស្រី​ អាន (Ann) ដែល​ជា​ស្ថាបនិក​របស់​អេភីធី​ (APT) លោក​ វង់​ ជុង​ហាន​ (Wong Choong Hann) បាយក​គ្រប់​គ្រង​ហាង​កែសម្ផស្ស​ និង​សាលា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ អេភីធី​ រួម​ទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ផង​ដែរ​ ។​

លោក​ស្រី​ អាន​ (Ann) ស្ថាបនិក​របស់​អេភីធី​ (APT) មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ហាង​ថា​ សម្ផស្ស​គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​ដែល​មាន​ជីវិត​វែង​ឆ្ងាយ​របស់​អេភីធី​ ។ យើង​ខ្ញុំ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​លោក​អ្នក​មាន​សម្រស់​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ អេភីធី​ ថែម​ទាំង​ជួយ​អតិថិ​ជន​ទាំង​អស់​ឱ្យ​មាន​ការ​ជឿ​ជាក់​ជា​ថ្មី​ ក្នុង​ការ​សាង​ជីវិត​ថ្មី​របស់​លោក​អ្នក​ ។​ អេភីធី​ គឺ​ជា​អ្នក​ឯក​ទេស​មួយ​ផ្នែក​បណ្តុះ​បណ្តាល​កែ​សម្ផស្ស​ មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​នៅ​ប្រទេស​ម៉ាឡេសុី​ និង​ទទួល​បាន​រង្វាន់​ជា​ច្រើន​ក្នុង​ការ​ប្រកួត​ប្រជែង​ស្នាដៃ​នៅ​ក្នុង​ឯក​ទេស​កែ​សម្ផស្ស​នេះ​ ។​

លោក​ស្រី​បន្ត​ទៀត​ថា​ លោក​ស្រី​មាន​សេចក្តី​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ ដែល​នៅ​ឆ្នាំ​២០១៤​នេះ​ អេភីធី​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ ហើយ​លោក​ស្រី​ជឿ​ជាក់​ថា​ អេភីធី​ នឹង​ផ្តល់​ជំនាញ​ជូន​អតិថិ​ជន​គួរ​ជា​ទី​ទុក​ចិត្ត​ និង​អាច​យក​ជំនាញ​នេះ​ទៅ​ប្រកប​របរ​បង្កើន​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​បាន​យ៉ាង​ជោគ​ជ័យ​ ។​

លោក​ វង់​ ជុង​ហាន​ (Wong Choong Hann) នាយក​គ្រប់​គ្រង​ហាង​កែ​សម្ផស្ស​ និង​សាលា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ អេភីធី (APT) មាន​ប្រសាសន៍​ថា​ អេភីធី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​ត្រឹម​តែ​ជា​អាជីវ​កម្ម​មួយ​ដែល​ធ្វើ​ឡើង​ជាមួយ​ទឹក​ចិត្ត​ស្រឡាញ់​ពេញ​ចិត្ត​ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ​ទេ​ យើង​ក៏​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ការ​ងារ​សង្គម​ផង​ដែរ​គឺ​ អេភីធី​ បាន​ជួយ​កុមារ​កំព្រា​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ផ្តល់​នូវ​សេវា​កាត់​សក់​មិន​គិត​ថ្លៃ​ ឧបត្ថម្ភ​ទឹក​ស្អាត​ អាហារ​ ទឹក​ក្រូច​ ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង​ ។​ លោក​បន្ថែម​ថា​ អេភីធី​ នឹង​ផ្តល់​ឱកាស​ដល់​អ្នក​គ្រប់​គ្នា​ (អតិថិ​ជន​)​ ដែល​ចង់​ផ្លាស់​ប្តូរ​ និង​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​ជីវិត​ប្រសើរ​ជាង​មុន​ជាមួយ​នឹង​អេភីធី​ ។​

គួរ​បញ្ជាក់​ថា​ អេភីធី​ (APT) បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩០​ នៅ​ក្នុង​ប្រទេស​ម៉ាឡេសុី​ និង​មាន​សាខា​នៅ​ប្រទេស​ឥណ្ឌូ​ណេសុី​ និង​កម្ពុជា​ ។​ អេភីធី (APT) ផ្តល់​នូវ​ជំនាញ​កែសម្ផស្ស​ ផាត់​មុខ​ ម៉ាស្សា​មុខ​ ជំនាញ​ផ្នែក​ក្រចក​ តុប​តែង​សក់​ កាត់​សក់​ស្ត្រី​ បុរស​ អ៊ុត​សក់​រួញ​ សក់​ត្រង់​តាម​តម្រូវ​ការ​គ្រប់​ប្រភេទ​ ។​ នៅ​ក្នុង​ពិធី​សម្ពោធ​ហាង​នេះ​ មាន​កម្ម​វិធី​បង្ហាញ​របៀប​តុប​តែង​មុខ​នូវ​គំនិត​ថ្មី​របស់​បុគ្គ​លិក​នៅ​ក្នុង​ហាង​ជូន​ភ្ញៀវ​ទស្សនា​ បង្ហាញ​ម៉ូត​ និង​ថត​រូប​ទុក​ជា​អនុស្សាវ​រីយ៍​ ៕​​