ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​ចូល​ទៅកោសជប់​បាត់​លុយ​អស់​២៥៨០​ដុល្លារ បង្កការភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ យុវជន​ម្នាក់បាត់​លុយ​ចំនួន​២៥៨០​ដុល្លារ ​ខណៈ​ដែល​ចូល​ទៅ​កោសជប់​ខ្យល់នៅ​ក្បែរ​​ភោជនីយដ្ឋាន​​បុប្ផា​​​រាជនី បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​​​ផ្អើល​កាលពីវេលាម៉ោង​១១ព្រឹក​ថ្ងៃទី​៦ មីនា ២០១៤ នេះ ស្ថិត​នៅ​ចំណុច​​ផ្លូវបេតុង​​ ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល
សង្កែ ។

ប្រភពបាន​​ឱ្យ​ដឹងថា ជនរងគ្រោះត្រូវបាន​ស្គាល់​ឈ្មោះ​ពក សុផាន អាយុ​២៩​ឆ្នាំ ជា​អ្នកបើក​បរ​ដឹក​ទំនិញ មានទីលំនៅ​ផ្ទះជួល ។ ប្រភព​​ពី​ជនរងគ្រោះបានឱ្យ​ដឹងថា មុនពេលកើតហេតុ រូបគេមិនសូវស្រួលខ្លួន​ ក៏បាន​ជិះម៉ូតូ​មកកោស​ជប់​នៅកន្លែង​ខាងលើ ដោយ​នៅ​ក្នុង​ខ្លួនគេ​មាន​លុយ​ចំនួន​៣៦៤០​ដុល្លារមកជាមួយផង​ដែរ​ ។ លុះ​ពេលចូលទៅ​ដល់​ក្នុងបន្ទប់ មាន​នារីម្នាក់​បង្គាប់​ឱ្យ​ស្រាតខោ​យក​​ទៅ​​ព្យូរ​នៅ​នឹង​ជញ្ជាំង ហើយរូបគេ​ក៏ធ្វើតាម ដោយ​មានស្ត្រីម្នាក់បានយកខោទៅព្យួរឱ្យ​ ។

ក្រោយពេល​កោសជប់​រួច រូបគេ​បានយក​ខោអាវពាក់​វិញទើប​ដឹងថា បាត់​លុយ​អស់ចំនួន​២៥៨០​ដុល្លារបង្ក​ការ​ភ្ញាក់​ផ្អើល​តែម្តង ហើយ​​នារី​​​​កោសជប់​ម្នាក់ ក្នុង​ចំណោម​៤នាក់ ក៏​បានបាត់​ខ្លួន​ផងដែរ ។ បច្ចុប្បន្ន​​សមត្ថកិច្ច​កំពុង​ធ្វើការឡោមព័ទ្ធផ្ទះ និង​ធ្វើការ​ឆែកឆេរ​ ដោយ​​​​មានប្រជាពលរដ្ឋ​ចោមរោមជាច្រើន​នាក់ ហើយ​មាន​អ្នកខ្លះនិយាយ​ថា ផ្ទះ​មួយ​ហ្នឹងគឺ​ឧស្សាហ៍​មានភ្ញៀវ​បាត់លុយ​ណាស់ ហើយ​​ខ្លះ​ទៀត​និយាយថា ផ្ទះកោស​ជប់​នោះ​ គឺជាផ្ទះ​ចោរ ។