ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​​សង្ស័យ​ឆក់​កាបូប​​២នាក់​​ត្រូវ​សមត្ថកិច្ច​​ក្របួចបាន​​ទាំងព្រឹក​

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​ជន​សង្ស័យ​២នាក់​​ ត្រូវ​សមត្ថកិច្ច​ក្រុងប៉ោយប៉ែត​ធ្វើការ​ឃាត់​ខ្លួនបាន ខណៈ​ដែល​ពួកគេ​ធ្វើសកម្មភាព​ឆក់​កាបូប​ពី​​ស្ត្រី​ជា​អាជីវករ​ម្នាក់​កំពុង​តែជិះម៉ូតូតា​ម​​​ផ្លូវ កាលពីវេលាម៉ោង​៥ទៀបភ្លឺ​ថ្ងៃទី​៦ មីនា ២០១៤ ស្ថិត​ចំណុច​ភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យទាំង២នាក់​ ម្នាក់​ឈ្មោះ​ធា រ៉ែត អាយុ​៣១​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះសេង ហៀង អាយុ​៣០​ឆ្នាំ ទាំងពីរ​២នាក់​មានទីលំនៅ​មិនពិតប្រាកដ ស្នាក់នៅ​ក្នុង​ភូមិ​ខាងលើ ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្នោះ​​សូ​ យៀន អាយុ​៤១​ឆ្នាំ ជា​អាជីវករ​ផ្សារ ។បច្ចុប្បន្ន​ជន​សង្ស័យទាំង​២នាក់ ត្រូវ​សមត្ថ​កិច្ច​បញ្ជូនទៅ​អធិការដ្ឋាន​ ដើម្បី​កាត់ទោសតាមផ្លូវច្បាប់ ។​

គួរ​បញ្ជាក់​ផងដែរ​ថា គេ​សង្កេតឃើញ​បទ​ល្មើស​ឆក់​ និងលួច​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​​តែ​ង​តែ​កើត​មាន​ជាញឹកញាប់ ហើយចំណែក​​​សមត្ថ​កិច្ច​ធ្វើការ​បង្ក្រាប​នៅ​​មាន​កម្រិត​នៅឡើយ ។​