រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម KH រឿង «លងម៉ាឆ្ងាញ់» បានត្រៀមសម្ពោធនិងចាក់បញ្ចាំងជាលើកដំបូង នៅរោងភាពយន្តលុច្ស នៅថ្ងៃទី៧ មីនា ដោយមានការចូលរូមសម្តែងពីតារាជាច្រើនដួងដូចជា នីមុន្នីនាថ លី ចាន់សីហា មូលសុវណ្ណគឺរី ប៊ីរី នេត ចរិយ៉ា កែវ ប៊ូរ៉ា អ៊ឹម រិទ្ធី នាយឆើត និងតារាកិត្តិយសជាច្រើនរូបទៀត។
លោក សួស រ៉ែន អ្នកនិពន្ធនៅក្នុងរឿងនេះបានប្រាប់កោះសន្តិភាពឲ្យដឹងថា ចំពោះរឿង «លងម៉ាឆ្ងាញ់» គឺជាស្នាដៃទី៣របស់លោក បន្ទាប់ពីទទួលបានភាពជោជ័យនៅក្នុងរឿងចំនួន២រួចមកគឺរឿង មិត្តភក្តិខ្ញុំលងញាក់សាច់ និងរឿងមន្តអាគមស្នេហ៌ខ្ទើយ។ សម្រាប់រឿង «លងម៉ាឆ្ងាញ់»នេះ លោកបានចំណាយថវិកាជាង២ម៉ឺនដុល្លារ ដោយថតរយៈពេល៧ខែ និងកាត់រយៈពេលជិតមួយឆ្នាំ ទើបតែចេញជាផ្លែផ្កា និងចាក់បញ្ចាំងនៅពេលនេះតែម្តង។
លោក សួស រ៉ែន បន្តទៀតថា នេះគឺជារឿង ភាពយន្តបែបកំប្លែង រវាងខ្មោចនិងមនុស្ស ហើយធានាថាសើចតាំងពីដើមរហូតដល់បញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ