ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតអ្នកភូមិបឹងកក់ ​និង អ្នកបូរីកីឡា​បន្តតវ៉ាជាថ្មីទៀត​នៅមុខសាលាក្រុង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ក្រុមអតីតអ្នកភូមិបឹងកក់​ និងអ្នកបូរីកីឡាជាង១០នាក់​ នៅព្រឹកថ្ងៃទី០៦ ​មីនា ២០១៤ ​បានបន្តជួបជុំគ្នាតវ៉ាជាថ្មី​ទៀតនៅមុខច្រក​ទ្វារចេញចូលសាលា​រាជធានីភ្នំពេញ​ ប្រយោជន៏​ដើម្បីទាមទារ​ឲ្យ​សាលា​រាជធានីភ្នំពេញ​ដោះស្រាយគោលនយោបាយបន្ថែម​ និង​ ពន្លឿនការដោះស្រាយ​សម្រាប់អ្នករស់នៅ​បូរីកីឡា ។

មកដល់ម៉ោង៩និង៣០នាទី​ថ្ងៃព្រហស្បតិ៍ដដែលនេះ​ លោកស្រី ទេព វណ្ណី​ ដែលគេស្គាល់ថាជា​អ្នកតវ៉ាយ៉ាងសកម្ម​ក្នុងសំណុំរឿងដីធ្លី​នៅតំបន់បឹងកក់​ក៏កំពុងមានវត្តមាន​នៅមុខសាលា​រាជធានីភ្នំពេញផងដែរ ។

យ៉ាងណាក៏ដោយ​សេចក្តីរាយការណ៏ពី​អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​ បានបញ្ជាក់ឲ្យដឹងទៀតថា ​មកដល់ម៉ោង៩និង៥៥នាទី​ថ្ងៃទី០៦មីនានេះ​ សាលារាជធានីភ្នំពេញ​បានអនុញ្ញាតឲ្យក្រុមអ្នកតវ៉ា​ទំាងនោះ​​​ចូលស្វែងរក​ដំណោះស្រាយហើយ ៕