ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​កម្ម​សាន់​ដេ​ប្រមូល​តារា​ចាស់​ថ្មី​រាប់​រយ​នាក់​សម្ដែង​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២​ មីនា​ ២០១៤​ នៅ​ក្នុង​បរិវេណ​វត្ដ​ជ្រោយ​អំពិល​ ជាយ​រាជធានី​ភ្នំពេញ​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ផលិត​កម្ម​សាន់​ដេ​រៀប​ចំ​ថត​ខារ៉ាអូខេ​សម្រាប់​ផលិត​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ។​ នា​ឱកាស​នោះ​ គេ​ឃើញ​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ​ទាំង​អស់​ចូល​​រួម​ ព្រម​ទាំង​មាន​តារា​សម្ដែង​ប្រុស​ស្រី​រាប់​រយ​នាក់​ទៀត។​

រាជធានីភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២​ មីនា​ ២០១៤​ នៅ​ក្នុង​បរិវេណ​វត្ដ​ជ្រោយ​អំពិល​ ជាយ​រាជធានី​ភ្នំពេញ​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ផលិត​កម្ម​សាន់​ដេ​រៀប​ចំ​ថត​ខារ៉ាអូខេ​សម្រាប់​ផលិត​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ។​ នា​ឱកាស​នោះ​ គេ​ឃើញ​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ​ទាំង​អស់​ចូល​​រួម​ ព្រម​ទាំង​មាន​តារា​សម្ដែង​ប្រុស​ស្រី​រាប់​រយ​នាក់​ទៀត។​

តាម​ការ​កត់ស​ម្គាល់​នា​ឱកាស​នោះ​មិន​សូវ​ឃើញ​មាន​វ​ត្ដ​មាន​តារា​ល្បីឈ្មោះ​ចូល​រួម​ទេ​ ។​ តារា​ល្បី​ឈ្មោះ​មិន​ឃើញ​មុខ​ក្នុង​ឱកាស​នោះ​មាន​ការ​ទម្លាយ​ឱ្យ​ដឹង​ថា​ តារា​ល្បី​ខ្លះ​ធ្វើ​ឫក​កប់​មេឃ​អត់​ចង់​សម្ដែង​ទេ​ ខ្លាច​ក្ដៅ​ និង​រាំ​បែក​ញើស​​ តែ​បាន​លុយ​ចាយ​មិន​ឆ្ងាញ់​ ។​ ពួក​គេ​ឱ្យ​តែ​ឮ​ថត​នៅ​ក្រៅ​ស្ទូឌីយោ​បែប​អឹម​ធីវី​ គឺ​សាញ​គ្រប់​គ្នា​ ខ្លះ​​ថា​រវ​ល់​ ខ្លះ​ថា​ឈឺ​ ភ្លេច​គិត​កាល​ពី​ខ្លួន​ចូល​មាន​មុខ​ដំបូង​បន់​ឱ្យ​តែ​គេ​ហៅ​ថត​ ។​

មាន​ការ​លើក​ឡើង​ផ្សេង​ទៀត​ថា​ តារា​សម្ដែង​ល្បីខ្លះ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ និង​ខ្លះ​ទៀត​ជាប់​ថត​រឿង​តាម​ខេត្ដ​ ទើប​បាត់​មុខ​តារា​ល្បី​ច្រើន​ ។​ បើ​ទោះ​ជា​មិន​សូវ​ឃើញ​តារា​ ល្បីៗ​មែន​ តែ​កម្មវិធី​នោះ​ អ្នក​រៀប​ចំ​កម្មវិធី​ចាត់​ចែង​ឱ្យ​តារា​សម្ដែង​ តារា​ចម្រៀង​ ច្រៀង​រាំក្នុង​ភាព​សប្បាយ​រីក​រាយ​សម្រាប់​ផលិត​ខារ៉ា​អូខេ​បទ​ប្រជា​ប្រិយ​ខ្មែរ​​។​

តារា​ដែល​ចូល​រួម​មាន​ដូច​ជា​ ខេមរៈ​ សិរី មន្ត, ​ខេមរៈ​ ស្រី​ពៅ​ ,​ឆាយ​ វីរៈ​យុទ្ធ​ ,​សុខ​ ពិសី​ ,​កញ្ញា​អ៊ែន​ ជី​ ,​កញ្ញា​សួន​ លីន​ដា​ ,​យូរី​ ,​មាស​ សាលី​ ,​លោក​សាយ​ សៀរ៉ា​ ,​លោក​ដុកទ័រ​រិទ្ធិ​ ,​លោក​អង់​ ឆាយ​ទី​ ,​លោក​ម៉ារីអូ​ ,​លោក​អីុណូ​ ,​កញ្ញា​កុល​ ដាវី​ ,​លោក​សុខ​ រក្សា​ ,​កញ្ញា​លីលី​ ,​កញ្ញា​សុវណ្ណ​ លីនដា​ ,​លោក​បឺរី​ ,​លោក​ចន​ ច័ន្ទ​តារា​ ,​អ្នក​កំប្លែង​នាង​ពុំ​ ពុយ​ ,​នាយ​វីតាមីន​សេ​ ,​នាយ​ឆ្អឹង​ និង​នាយ​តឹង​ជា​ដើម ។​

លោក​ឡាយ​ សុខ​ចំរើន​ អ្នក​ចាត់​ចែង​កម្មវិធី​ និង​ជា​ម្ចាស់​ផលិត​កម្ម​សាន់​ដេ​ឱ្យ​ដឹង​ថា​​ សម្រាប់​ឆ្នាំ​នេះ​ផលិត​កម្ម​សាន់​ដេ​​ចេញ​បទ​ចម្រៀង​សម្រាប់​ឱកាស​បុណ្យចូល​ឆ្នាំ​ខ្មែរ​ចំនួន​៥​វ៉ុល​ បើ​គិត​ជា​ចំនួន​បទ​វិញ​ប្រមាណ​ជាង​៥០​បទ​ មាន​កន្ទ្រឹម​ រាំ​វង់​ សារ៉ាវ៉ាន់​ រាំ​ក្បាច់​ ជាដើម​ ។​ ការ​ផលិត​នេះ​សម្រាប់​ទុក​ជូន​មហាជន​គ្រប់​ទិស​ទី​រាំ​លេង​សប្បាយ​ជា​មួយ​សាន់​ដេ​ ។​ លោក​ចំរើន​ រំពឹង​ថា​​ ឆ្នាំ​នេះ​បទ​ចម្រៀង​ចូល​ឆ្នាំ​របស់​ផលិត​កម្ម​សាន់​ដេ​ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ដោយ​សារ​តែ​រៀប​ចំ​បទ​ចម្រៀង​ ពីរោះ​ៗ​ត្រូវ​ចិត្ដ​អ្នក​ស្ដាប់​ ត្រូវ​នឹង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ៕​