រាជធានីភ្នំពេញ ៖ នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី០៦ មីនា ២០១៤ មានរៀបចំបា្ររព្ឋខួបលើកទី១០៣ ទិវាសិទ្ឋិនារីអន្តរជាតិ ០៨ មីនា ក្រោមប្រធានបទ “ សមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៏សង្គម ” ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងដែរថា ពិធីនេះបា្ររព្ឋធ្វើក្រោមអធិបតីភាព លោក ងួន ញិល ប្រធានស្តីទីរដ្ឋសភា ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និង សមាជិក សមាជិការដ្ឋសភា រាជរដ្ឋាភិបាល និងមន្រ្តីរាជការមកពីស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ តំណាងអង្គការជាតិ អន្តរជាតិជាច្រើនរូបទៀត ។
សេចក្តីរាយការណ៏បានបន្ថែមទៀតថា គោលបំណងសំខាន់នៃការបា្ររព្ឋពិធីខួបលើកទី១០៣ ទិវានារីអន្តរជាតិ០៨ មីនា នាពេលនេះ គឺដើម្បីផ្តល់ឱកាសឲ្យបុរស ស្រ្តី និង យុវវ័យ ទទួលបានចំណេះដឹង ជំនាញ និង មានសីលធ៌ម ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ៕
ចែករំលែកព័តមាននេះ