ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​រឿង​​អាស្រូវ​យូរ​​ឆ្នាំ​ហើយ​ នៅ​​មន្ទីរ​សេដ្ឋកិច្ច​​ហិរញ្ញវត្ថុ​​​កំពង់​ធំ​ ប្រធាន​​និង​មន្ដ្រី​​ក្បែរ​ស៊ី​​ស្មើ​ដៃ​​គ្នា

11 ឆ្នាំ មុន

ខេត្ត​​កំពង់​ធំ​ ៖​ មន្ដ្រី​នានា​ដែល​ស្និទ្ធ​ជា​មួយ​កោះសន្ដិភាព​បាន​ខ្សឹប​ប្រាប់​ពី​អំពើ​មិន​ប្រក្រតី​ជា​ច្រើន​ កំពុង​កើត​មាន​នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ដ​កំពង់​ធំ​ ។​ តាម​​សេចក្ដី​រាយការណ៍​លាយឡំ​ និង​ខ្សឹប​ផង​បាន​អះអាង​ថា​ ប្រធាន​មន្ទីរ​និង​មន្ដ្រី​នៃ​មន្ទីរ​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ខេត្ដ​កំពង់​ធំ​ កំពុ​ង​រង​នូវ​ការ​រិះ​គន់​អំពី​រឿង​ពុក​រលួយ​តាម​រយៈ​គាប​សង្កត់​ និង​

ខេត្ត​​កំពង់​ធំ​ ៖​ មន្ដ្រី​នានា​ដែល​ស្និទ្ធ​ជា​មួយ​កោះសន្ដិភាព​បាន​ខ្សឹប​ប្រាប់​ពី​អំពើ​មិន​ប្រក្រតី​ជា​ច្រើន​ កំពុង​កើត​មាន​នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ដ​កំពង់​ធំ​ ។​ តាម​​សេចក្ដី​រាយការណ៍​លាយឡំ​ និង​ខ្សឹប​ផង​បាន​អះអាង​ថា​ ប្រធាន​មន្ទីរ​និង​មន្ដ្រី​នៃ​មន្ទីរ​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ខេត្ដ​កំពង់​ធំ​ កំពុ​ង​រង​នូវ​ការ​រិះ​គន់​អំពី​រឿង​ពុក​រលួយ​តាម​រយៈ​គាប​សង្កត់​ និង​ជំរិត​ទារ​ប្រាក់​ពី​មន្ទីរ​អង្គភាព​នានា​ និង​ក្រុម​ហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ខេត្ដ​ នៅ​ពេល​ពួក​គេ​រត់​ការ​សូម​បើក​ប្រាក់​ម្ដង​ៗ​ ។​

តាម​សេចក្ដី​រាយការណ៍​ពី​ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ​ចំនួន​ពីរ​បាន​ឱ្យ​ដឹង​ថា​ នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ដ​កំពង់​ធំ​បច្ចុប្បន្ន​ ទោះ​បី​ជា​រដ្ឋា​ភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ជា​ពិសេស​គឺ​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​គ្រប់​រូប​ភាព​ យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្ដែ​ប្រធាន​និង​មន្ដ្រី​នៃ​មន្ទីរ​មួយ​នេះ​នៅ​តែ​ប្រព្រឹត្ដិ​អំពើ​ពុក​រលួយ​ស្មើ​ដៃ​គ្នា​ដូច​ពេល​មុន​ដដែល​ គ្រាន់​តែ​មាន​ចរិត​ទន់​​ភ្លន់​ជាង​មុន​បន្ដិច​ប៉ុណ្ណោះ​ ។​ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ នៅ​ពេល​មន្ទីរ​អង្គភាព​រត់​ឯក​សារ​សូម​ដក​សាច់​ប្រាក់​មក​ប្រើ​ប្រាស់​ម្ដងៗ​គឺ​ត្រូវ​​បាន​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក​សុខ​ សុផល​ និង​លោក​កាំង​ សួង​ ប្រធាន​ការិយាល័យ​ថវិកា​រួម​និង​មន្ដ្រី​ជំនាញ​៥​រូប​ទៀត​រួម​គ្នា​ជំរិត​ទារ​ប្រាក់​ពី​អ្នក​រត់​ឯកសារ​របស់​មន្ទីរ​អង្គភាព​នានា​តាម​អំពើ​ចិត្ដ​ ។​ ឧទាហរណ៍​រត់​ការ​សូម​ដក​សាច់​ប្រាក់​បុរេ​ប្រទាន​ពី​១០​លាន​រៀល​ឡើង​ទៅ​ គឺ​ត្រូវ​បង់​លុយ​ជូន​លោក​ប្រធាន​មន្ទីរ​សុខ​ សុផល​ ចំនួន​២%​ ។​ បង់​ជូន​លោក​ប្រធាន​ការិយា​ល័យ​ថវិកា​ជាង​១%​ និង​មន្ដ្រី​ពាក់​ព័ន្ធ​រួម​មាន​ អនុ​ប្រធាន​មន្ទីរ​ អនុប្រធាន​ការិយា​ល័យ​ថវិកា​ អ្នក​បោះ​ត្រា​ចុះ​លេខ​លិខិត​ និង​មន្ដ្រីទទួល​បន្ទុក​ទៀត​នោះ​ គឺ​មន្ទីរ​អង្គភាព​នីមួយៗ​ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​តិច​បំផុត​៦​%​នៃ​ទឹក​ប្រាក់​សរុប​ដែល​ត្រូវ​រត់​ការ​សូម​ដក​នោះ​ ។

សេចក្ដី​រាយការណ៍​បញ្ជាក់​ទៀត​ថា​ ប្រសិន​បើ​មន្ទីរ​អង្គភាព​ណា​មួយ​មិន​បំពេញ​បំណង​និង​ដឹង​អំពី​ទម្លាប់​របស់​ប្រធាន​និង​មន្ដ្រី​មន្ទីរ​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ខេត្ដ​កំពង់​ធំ​ទេ​ ប្រាកដ​ជា​ខ្ទង់​ប្រាក់​របស់​មន្ទីរ​អង្គភាព​ទាំង​អស់​នោះ​ដែល​ត្រូវ​ដក​យក​មក​ចាយ​តាម​គម្រោង​ការ​​ ត្រូវ​កក​ស្ទះ​ជា​មិន​ខាន​​ ។​ ដូច្នោះ​ មន្ទីរ​អង្គភាព​នីមួយៗ​គឺ​​ត្រូវ​បង្ខំ​ចិត្ដ​ចំណាយ​ប្រាក់​ខ្លះ​ឱ្យ​ទៅ​ពួក​គេ​ជា​ថ្នូរ​នឹង​បាន​ប្រាក់​មក​ចាយ​តាម​គម្រោង​ការ​ ។​

ម្សិល​មិញ​នេះ​ កោះ​សន្ដិភាព​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ព្រោះ​ទូរស័ព្ទ​ពុំ​អាច​ទាក់​ទង​បាន​ ។​ ប៉ុន្ដែ​សង្ឃឹម​ថា​ លោក​ប្រធាន​មន្ទីរ​អាច​នឹង​ធ្វើ​ការ​បំភ្លឺ​លើ​រឿង​អាស្រូវ​នេះ​ ហើយ​អាច​សន្យា​លុប​បំបាត់​នូវ​ភាព​មិន​ប្រក្រតី​នេះ​ឆាប់​ជា​មិន​ខាន​ ៕​ ​