ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​រត់​​​រ៉ឺម៉ក​​ម៉ូតូ​​​ពេល​​យប់​ ត្រូវ​​ខ្មាន់​កាំ​ភ្លើង​​បា.ញ់​​​របួស​​ធ្ងន់ ក្រោយ​​ពេល​​មាន​​ជម្លោះ​​ចរា​ច​រណ៍

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ បាន​ព្យាយាម​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មក​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ដោយ​ខ្លួន​ឯង​ ខណៈ​មាន​របួស​ឈាម​ហូរ​រហាម​ ដោយ​ត្រូវ​ខ្មាន់​កាំ​ភ្លើង​មិន​ស្គាល់​មុខ​បា.ញ់​ចំនួន​បី​គ្រាប់​ បណ្តាល​​ឱ្យ​រង​របួស​នៅ​ចំណុច​កែង​ផ្លូវ​លេខ​៤៦​ និង​៦១​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​សូន្យ​ និង​១០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​៥​ មីនា​។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ បាន​ព្យាយាម​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មក​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ដោយ​ខ្លួន​ឯង​ ខណៈ​មាន​របួស​ឈាម​ហូរ​រហាម​ ដោយ​ត្រូវ​ខ្មាន់​កាំ​ភ្លើង​មិន​ស្គាល់​មុខ​បាញ់​ចំនួន​បី​គ្រាប់​ បណ្តាល​​ឱ្យ​រង​របួស​នៅ​ចំណុច​កែង​ផ្លូវ​លេខ​៤៦​ និង​៦១​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​សូន្យ​ និង​១០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​៥​ មីនា​។

សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា បុរស​ដែល​មាន​មុខ​​របរ​ជា​អ្នក​រត់​ម៉ូតូ​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​បណ្តាល​ឱ្យ​របួស​នេះ​ឈ្មោះ​ ជន​ ហាត ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ស្នាក់​នៅ​ផ្សារ​តា​ខ្មៅ​ ក្រុង​​តាខ្មៅ​ ខេត្ត​កណ្តាល​ បាន​ត្រូវ​របួស​មួយ​គ្រាប់​ចំ​ចង្កេះ​​ខាង​​ឆ្វេង​ ។ សាក្សី​ឃើញ​ហេតុ​ការណ៍​បាន​និយាយ​ឱ្យ​សមត្ថ​កិច្ច​ដឹង​ថា មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​បាន​បើក​រឺុ​ម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​ប្រុស​ម្នាក់​តាម​ផ្លូវ​លេខ​៤៧​ពី​ទិស​ខាង​ជើង​ទៅ​ត្បូង​ ។ លុះ​មក​ដល់​កែង​ផ្លូវ​លេខ​៦១​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​មា៉ក​អាយ​ខន​ ជិះ​ម្នាក់​ឯង​បញ្ច្រាស់​ទិស​គ្នា​ ។ ការ​ជិះ​បញ្ច្រាស​គ្នា​នោះ​ស្ទើរ​តែ​ប៉ះ​ម៉ូតូ​គ្នា​ នៅ​ពេល​​នោះ​បុរស​រង​គ្រោះ​បាន​ឈប់​រឺុ​ម៉ក​ម៉ូតូ​របស់​ខ្លួន​ ហើយ​ស្រែក​ជេរ​ និង​ចុះ​ពី​លើ​រឺុ​ម៉ក​ម៉ូតូ​របស់​ខ្លួន​ទាញ​យក​បំពង់​ទីប​បំរុង​វាយ​ទៅ​លើ​ភាគី​ដែល​ជិះ​ម៉ូតូ​អាយ​ខន​ ប៉ុន្តែ​ត្រូវ​បាន​ភ្ញៀវ​ដែល​ជិះ​រឺម៉ក​ម៉ូតូ​ជួយ​ឃាត់ ។

ពេល​នោះ​ភាគី​ម៉ូតូ​អាយ​ខន​ ក៏​បាន​បើក​ម៉ូតូ​ចេញ​ទៅ​បាត់​ ។ ប្រហែល​ជា​៥​នាទី​ក្រោយ​មក​ក៏​ឃើញ​ជន​​នោះ​បាន​ដឹក​បក្ស​ពួក​ម្នាក់​ត្រឡប់​មក​វិញ​ និង​ឈប់​ក្បែរ​រ៉ឺម៉ក​ម៉ូតូ​ដែល​មាន​ទំនាស់​មុន​នេះ​ រួច​បុរស​ម្នាក់​ដែល​អង្គុយ​ខាង​ក្រោយ​ក៏​បាន​ធាក់​ទៅ​លើ​ម្ចាស់​រឺុ​ម៉ក​ម៉ូតូ​នោះ​​បណ្តាល​ឱ្យ​ដួល​ ។ ក្រោយ​មក​ពួក​គេ​ក៏​ជិះ​ម៉ូតូ​ចេញ​ប្រហែល​១០​ម៉ែត្រ​ ក៏​ទាញ​កាំ​ភ្លើង​ចេញ​​ពីចង្កេះ​ខោ​ ហើយ​បាញ់​សំដៅ​ទៅ​លើ​ជា​បន្ត​បន្ទាប់​ចំនួន​បី​គ្រាប់​ រួច​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​ទៅ​ ។ សមត្ថ​កិច្ច​បាន​និយាយ​ថា ក្រោយ​ពី​ខ្មាន់​​កាំភ្លើង​​គេច​ខ្លួន​ ជន​រង​គ្រោះ​ក៏​បាន​បើក​រឺុ​ម៉ក​ម៉ូតូ​ចេញ​តែ​មិន​ដឹង​ថា រូប​ខ្លួន​ត្រូវ​គ្រាប់​នោះ​ទេ​ ។ លុះ​បន្តិ​ច​ក្រោយ​មក​ទើប​ដឹង​ថា​ត្រូវ​គេ​បាញ់​​ចំចង្កេះ​ខាង​ឆ្វេង​ហូរ​ឈាម​រហាម​ ក៏​បង្ហួស​​ចូលមន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ ព្រោះ​នៅ​ជិត​នោះ​ ។ សមត្ថ​កិច្ច​ក៏​បាន​បញ្ជាក់​ថា​ នៅ​កន្លែង​កើត​ហេតុ​រក​ឃើញ​សម្បក​គ្រាប់​មួយ​ សម្បក​ប្រភេទ​កា​៥៩ ៕