ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​​ប្អូន​​ស្រី​​ជីដូន​មួយ​​មេ​ម៉ាយ​​​​សុខ​ចិត្ត​​​ឱ្យ​ធ្វើ​ប្រពន្ធ​​ចុង ដូច​​យក​ភ្នំ​ភ្លើង​​មក​ទូល​​លើ​​ក្បាល ​​​​នាង​​ចុង​បង្ក្រា​ប​​ចូល​ពេទ្យ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ស្ត្រី​ម្នាក់​ដោយ​សារ​តែ​ក្តី​មេ​ត្តា​ដល់​ប្អូន​ស្រី​ជី​ដូន​មួយ​បង្កើត​របស់​ខ្លួន​ បាន​សុខ​ចិត្ត​ឱ្យ​ប្តី​ខ្លួន​ឯង​​យក​ធ្វើ​ជា​ប្រពន្ធ​ចុង​ ព្រោះ​នឹក​ឃើញ​ថា ជា​ស្ត្រី​មេ​មា៉យ​ ។ តែ​ផ្ទុយ​ទៅ​វិញ​ប្រៀប​ដូច​យក​ភ្នំ​ភ្លើង​មក​ទូ​ល​លើ​ក្បាល​​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​រហូត​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ ក្លាយ​ជា​សត្រូវ​ឈ្លោះ​ទាស់​សម្តី​គ្នា​ រហូត​ឈាន​ដល់​អំពើ​ហិ.ង្សា​ បង្ក​ឡើង​ដោយ​ស្ត្រី​ជា​ប្រពន្ធ​ចុង​ និង​ជា​ប្អូ​ន​ស្រី​ជី​ដូន​មួយ​ បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ដើម​រង​របួស​ចូល​ពេទ្យ​ ។

ខេត្ត​កំពង់​ឆ្នាំង​ ៖ ស្ត្រី​ម្នាក់​ដោយ​សារ​តែ​ក្តី​មេ​ត្តា​ដល់​ប្អូន​ស្រី​ជី​ដូន​មួយ​បង្កើត​របស់​ខ្លួន​ បាន​សុខ​ចិត្ត​ឱ្យ​ប្តី​ខ្លួន​ឯង​​យក​ធ្វើ​ជា​ប្រពន្ធ​ចុង​ ព្រោះ​នឹក​ឃើញ​ថា ជា​ស្ត្រី​មេ​មា៉យ​ ។ តែ​ផ្ទុយ​ទៅ​វិញ​ប្រៀប​ដូច​យក​ភ្នំ​ភ្លើង​មក​ទូ​ល​លើ​ក្បាល​​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​រហូត​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ ក្លាយ​ជា​សត្រូវ​ឈ្លោះ​ទាស់​សម្តី​គ្នា​ រហូត​ឈាន​ដល់​អំពើ​ហិង្សា​ បង្ក​ឡើង​ដោយ​ស្ត្រី​ជា​ប្រពន្ធ​ចុង​ និង​ជា​ប្អូ​ន​ស្រី​ជី​ដូន​មួយ​ បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ដើម​រង​របួស​ចូល​ពេទ្យ​ ។

ទោះ​យា៉ង​ណា​ ខាង​ក្រោម​នេះ​គឺ​ជា​ការ​បក​ស្រាយ​របស់​ស្ត្រី​ជា​ប្រពន្ធ​ដើម​ដែល​កំពុង​សម្រាក​ក្នុង​​មន្ទីរ​ពេទ្យ​តែ​ប៉ុណ្ណោះ​ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ចុង​ និង​បុរស​ជា​ប្តី​ ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំ​វិញ​រឿង​រា៉វ​នេះ​ ។ ជួប​ជាមួយ​ស្ត្រី​រង​គ្រោះ​​ដែល​ជា​ប្រពន្ធ​ដើម​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នា​ព្រឹក​ថ្ងៃ​ទី​៤​ មីនា បាន​ប្រឹង​​រៀប​រាប់​ដោយ​សំឡេង​មិន​សូវ​ច្បាស់​ថា រូប​គាត់​មាន​ឈ្មោះ​ ជា​ សំប៊ឺន​ សព្វ​ថ្ងៃ​អាយុ​៥៧​ឆ្នាំ​ មាន​កូន​ប្រុស​ស្រី​ចំនួន​៤​នាក់​ (កូន​ប្តី​មុន​) និង​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​អណ្តូង​ឫស្សី​ ឃុំ​ស្រែ​ថ្មី​ ស្រុក​រលា​ប្អៀរ​ ។ គាត់​បាន​បន្ត​ថា​ កាល​ពី​ជាង​១៣​ឆ្នាំ​មុន​ គាត់​បាន​រៀប​ការ​ជាមួយ​ប្តី​ថ្មី​ម្នាក់​​ទៀត​ឈ្មោះ​ ម៉ក់​ ចុន​ សព្វ​ថ្ងៃ​មាន​អាយុ​៧០​ឆ្នាំ​ហើយ​ ។ ក្រោយ​ពេល​រៀប​ការ​រួច​គាត់​បាន​ទៅ​រស់​នៅ​ស្រុក​កំណើត​ខាង​ប្តី​ គឺ​នៅ​ក្នុង​​ភូមិ​ថ្មី​ ឃុំ​ពង្រ​ ស្រុក​រលា​ប្អៀរ​ ដោយ​ទុក​ឱ្យ​កូន​ៗ​​រស់​នៅ​ឯ​ស្រុក​កំណើត​នៅ​ភូមិ​អណ្តូង​ឫស្សី​ ។ ចាប់​តាំង​ពី​ពេល​ទៅ​រស់​នៅ​ជាមួយ​គ្នា​ រយៈ​ពេល​ជាង​១៣​ឆ្នាំ​ ពួក​គាត់​បាន​ខំ​ប្រឹង​ចាប់​ដៃ​គ្នា​ពី​បាត​ដៃ​ទទេ​ រហូត​បាន​ផ្ទះ​សម្បែង​នៅ​គួរ​សម​ដូច​គេ​ឯង​ ។ ថ្វី​បើ​ពួក​គាត់​ទាំង​ពីរ​គ្មាន​​កូន​ជា​មួយ​គ្នា​ពិត​មែន​ ក៏​ពួក​គាត់​មាន​សេ​ច​ក្តី​សុខ និង​មាន​សុភ​មង្គល​ក្នុង​ជីវិត​រស់​នៅ​ដែរ​ បើ​ទោះ​ថា​ប្តី​ក្រោយ​នេះ​ជា​ជន​ពិការ​ជើង​មែន​ គាត់​ជា​ស្ត្រី​ជា​អ្នក​រ៉ាប់​រង​ការ​ងារ​ធ្ងន់​ស្រាល​ក្នុង​គ្រួសារ​ទាំង​អស់​ ហើយ​​ប្តី​របស់​គាត់​បាន​ស្រឡាញ់​ចូល​ចិត្ត​គាត់​មិន​ដែល​មាន​ការ​ថ្នាំង​ថ្នាក់​នឹង​គ្នា​ម្តង​ណា​ឡើយ​ ។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា ប៉ុន្តែ​ក្រោយ​មក​គាត់​បាន​ដឹង​ថា ប្តី​គាត់​បាន​លួច​ស្រឡាញ់​គ្នា​ជាមួយ​ប្អូន​ស្រី​ជី​ដូន​មួយ​គាត់​ម្នាក់​ ឈ្មោះ​ ចិ​ ពៅ អាយុ​៣៣​ឆ្នាំ​ ជា​ស្រី​មេ​មា៉យ​មាន​កូន​២​នាក់​ ។ ដោយ​ដឹង​បែប​នេះ​គាត់​ក៏​មិន​ថា​អី​ដែរ​ ណា​អាណិត​ប្តី​ ណា​ក៏​អាណិត​ប្អូន​​ជា​ស្ត្រី​មេ​មា៉យ​ដែរ ទើប​សុខ​ចិត្ត​សែន​ព្រេន​បន្តិច​បន្តួច​ ហើយ​បាន​ឱ្យ​មក​រស់​នៅ​ជាមួយ​គ្នា​តែ​ម្តង​ទៅ​ ។ រយៈ​ពេល​ជិត​៣​ឆ្នាំ​ ដែល​ប្រពន្ធ​ចុង​មក​រស់​នៅ​ជាមួយ​ គ្រួសារ​របស់​គាត់​តែង​មាន​រឿង​ឈ្លោះ​​ទាស់​ទែង​​ខ្វែង​គំនិត​គ្នា​ រហូត​ពុំ​ដែល​បាន​សុខ​ម្តង​ណា​ឡើយ​ រហូត​ពេល​ខ្លះ​ពួក​គាត់​ត្រូវ​​ឡើង​ប៉ុស្តិ៍​នគរ​បាល​ទៀត​ផង​ ។ ដោយ​មើល​ទៅ​ពិបាក​រស់​នៅ​ជាមួយ​គ្នា​ខ្លាំង​ពេក​ គាត់​ក៏​សម្រេច​ចិត្ត​មក​រស់​នៅ​ជាមួយ​កូន​ៗ​នៅ​ភូមិ​អណ្តូង​ឫស្សី​​មួយ​រយៈ ។ ប៉ុន្តែ​យូរ​ៗ​ម្តង​គាត់​តែង​ឆ្លៀត​ទៅ​លេង​ប្តី​ និង​មើល​ផ្ទះ​សម្បែង​ដែរ​ ព្រោះ​ជា​របស់​ទ្រព្យ​ដែល​គាត់​ទាំង​ពីរ​នាក់​ខំ​រក​ជាង​១៣​ឆ្នាំ​កន្លង​ទៅ​ និង​មិន​មែន​ជា​ទ្រព្យ​របស់​ប្រពន្ធ​ចុង​ឡើយ​ ។

អ្វី​ៗ​ដែល​នឹ​ក​ស្មាន​មិន​ដល់​នោះ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​ មីនា គាត់​បាន​ទៅ​លេង​ប្តី​ដូច​រាល់​ដង​ ព្រោះ​ចង់​មើល​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ ពេល​ទៅ​ដល់​បាន​ជួប​ប្តី​គាត់​នៅ​ក្រោម​ផ្ទះ​ ពេល​នោះ​គាត់​ក៏​មិន​បាន​ដឹង​ថា​ ប្រពន្ធ​ចុង​នៅ​ក្បែរ​ទ្រុង​មាន​់​ជិត​នោះ​ទេ​ ។ គាត់​បាន​ព្យាយាម​សួរ​បញ្ជាក់​​ទៅ​ប្តី​គាត់​ថា ម៉េច​ហើយ​ឯង​ រវាង​ខ្ញុំ​និង​ប្រពន្ធ​ចុង​ឯង​សម្រេច​ចិត្ត​ជ្រើស​រើស​មួយ​ណា? ខណៈ​នោះ​ដែរ ស្ត្រី​ជា​ប្រពន្ធ​ចុង​ដែល​កំពុង​តែ​ឱ្យ​ចំណី​មាន់​នៅ​ក្បែរ​នោះ​ ពេល​ឮ​ដូច្នេះ​ក៏ស្រែក​ឡើង​ ថែម​ទាំង​ជេរ​ដៀល​ត្មេះ​ដល់​គាត់​ ព្រម​ទាំង​ទាញ​ដំបង​មក​បុក​ចំ​ភ្នែក​គាត់​ខាង​ឆ្វេង​បណ្តាល​ឱ្យ​ជាំ​ខ្មៅ ។​ ពេល​នោះ​ដោយ​ដឹង​ថា​ គាត់​គ្មាន​កម្លាំង​តប​ត​ គាត់​ព្យាយាម​រត់​ តែ​ស្ត្រី​ជា​ប្រពន្ធ​ចុង​បាន​ចោល​គាត់​នឹង​ដំបង​ចំ​ត្រគៀក​ខាង​ស្តាំ​បណ្តាល​ឱ្យ​ដួល​ទៅ​ដី​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ចុង​មិន​ព្រម​ដោះ​លែង​គាត់​ទេ​ ថែម​ទាំង​រត់​មក​វាយ​ចំ​ក្បាល​គាត់​ចំនួន​៤ដំបង​ថែម​ទៀត​ ធ្វើ​ឱ្យ​គាត់​ដួលសន្លប់​នឹង​កន្លែង​តែ​ម្តង ។​ ក្រោយ​ពេល​កើត​ហេតុ​ កូនៗ​គាត់​ដែល​ទៅ​ជា​មួយ​បាន​យក​គាត់​មក​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល ។​

ពាក់​ព័ន្ធ​ករណី​ខាង​លើ​​នេះ​ លោក​សាញ់​ ប៊ុន​ធឿន​ នាយ​នគរបាល​បុ៉ស្តិ៍​ស្តី​ទីនិយាយ​ថា​ រឿង​នេះ​លោក​មិន​ច្បាស់​ទេ បុ៉ន្តែ​គ្រួសារ​នេះ​ពិត​ជា​មានប្តី​មួយ​ប្រពន្ធ​ពីរ​ រស់​នៅ​ជា​មួយ​គ្នា​មែន​ ហើយ​ធ្លាប់​ឡើង​បុ៉ស្តិ៍​ប៉ូលិស​ដែរ​ពី​រឿង​ប្រពន្ធ​​ចុង​ ប្រពន្ធ​ដើម​ទាស់​គ្នា​នេះ ។​ ទោះ​យ៉ាងណា​ក៏​ដោយ រឿង​ប្រពន្ធ​ចុង​វាយ​ប្រពន្ធ​ដើម​ ដល់​ថ្នាក់​​ចូល​ពេទ្យ​បែប​នេះ​ អាជ្ញាធរ​និង​មន្ត្រី​នគរបាល​មូលដ្ឋាន​ហាក់​មិន​បាន​យក​ចិត្ត​ទុកដាក់​ជួយ​ស្ត្រី​រងគ្រោះ​នោះ​ទេ​ ដោ​យសំអាង​ថា មិន​ឃើញ​មក​ដាក់ពាក្យ​ប្តឹង ។ បុ៉ន្តែ​រឿង​ហេតុ​កើត​ឡើង​តាំងពីថ្ងៃ​ទី​១​ ដល់​ថ្ងៃទី​៤​ មីនា មិន​ឃើញ​សមត្ថ​កិច្ច​ណា​មកសួរ​នាំ​ស្ត្រី​រង​គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឡើយ ៕​