ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុន​យក្ស​ជល់​ឡិច​ស៊ី​ស​470​ផ្ងារពោះ​…​ឡើង​​ញាក់សាច់

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ ​​រថយន្ត​ធុនយក្ស​បុកជាមួយ​​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ទាំង​កំរោល​ រហូត​ក្រឡាប់​ធ្លាក់​ពី​ផ្លូវ​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោងជាង​៦​ព្រឹល​ថ្ងៃ​ទី​២៧ សីហា នេះ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាត់​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរ​គ្រៀ​ត ឃុំ​គារ…

​ខេត្តបាត់ដំបង​ ៖ ​​រថយន្ត​ធុនយក្ស​បុកជាមួយ​​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ទាំង​កំរោល​ រហូត​ក្រឡាប់​ធ្លាក់​ពី​ផ្លូវ​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោងជាង​៦​ព្រឹល​ថ្ងៃ​ទី​២៧ សីហា នេះ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាត់​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរ​គ្រៀ​ត ឃុំ​គារ ស្រុក​មោង​ប្ញស្សី ។ នេះ​បើ​តាម​ព័ត៌មាន​បឋម​របស់​សមត្ថកិច្ច ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​ បាន​កើតឡើង​រវាង​រថយន្ត​ម៉ាក ISUZUZ ធុន​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន L.M.H ។ រថយន្ត​នេះ ​ក្បាលខាង​មុខពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ 3A-2042 តែ​កន្ទុយ​ខាងក្រោយ​ពាក់​ស្លាក​លេខ៤A-3779 អ្នក​បើ​របរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេច​ខ្លួន​បាត់​)បាន​បុក​ជាមួយ​​រថយន្ត​ម៉ាក​ឡិច​ស៊ី​សព​ណ៌.​ស​៤៧០ ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-1256 បើកបរ​ដោយ​ឈ្មោះ
​រើ​ន សា​រ៉​ន ភេទប្រុស​ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខណ​:​ដែល​កំពុង​ធ្វើ​ដំណើ​រ ក្នុង​គោលដៅ​ផ្ទុយ​គ្នា​ពី​បាត់ដំបង ​ទៅ​ភ្នំពេញ​ ។

គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ជាក់លាក់ នៃ​ឧប្បតិ​ហេតុនេះ​ទេ តែបើ​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​ថា រថយន្ត​ធំ​នេះ ​ហាក់​បាន​ជ្រុល​ទៅ​បុក​រថយន្ត​តូច បណ្ដាល​ឲ្យ​រថយន្ត​នេះ​ក្រឡាប់​ធ្លាក់​ផ្លូវ និង​របួស​មនុស្ស​៣​នាក់​ដែល​ជិះ​រថយន្ត​តូច​នេះ រីឯ​រថយន្ត​ធំ​​ក៏ធ្លាក់​ផ្លូវ​ដែរ​ តែ​អ្នកបើកបរ​ដាក់​មេ​ប្រូច​បាត់ ​។

ក្រោយ​ពី​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ មន្ត្រី​ជំនាញ​បាន​នាំ​យក​រថយន្ត នៃ​ភាគី​ទាំង​២​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​រង​់ចាំ​ភាគី​ទាំង​២​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ហើយ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ