ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទម​ពល​​រដ្ឋ​​9ខ្នង​​​​ត្រូវ​​រើ​​​កម្ទេច​​​ចោល​​ចោទ​​ថា​​សង់​​​លើ​​ដី​អភិ​រក្ស​

11 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន​ ៖​ ​ខ្ទម​​​សសរ​ឈើត​ូចៗ​របស់​​អ្នក​​ភូមិ​​ក្រី​ក្រ​​តោក​យ៉ាក​​ចំនួ​ន៩​ខ្នង​ត្រូវ​មន្រ្តី​អភិ​រក្ស​សត្វ​ព្រៃ​(MJP) និង​មន្រ្តី​បរិស្ថាន​មាន​គ្នា​ប្រហែល​៣០​នាក់ ដឹកនាំ​ដោយ​​​លោក ​​ស្រី រ៉ា ជា​មន្រ្តី​អនុ​រក្ស​​​​បាន​​ចុះ​ទៅ​ធ្វើ​សកម្ម​ភាព​រុះ​រើ​​ និង​យក​របស់​របរ​ប្រើ​ប្រាស់​អស់​មួយ​​ចំនួន​​ឱ្យ​​ចាក​ចេញ​​ ។ ​​​ក្នុង​នោះ​​ស្រ្តី២​នាក់​និង​ក្មេង​ស្រី​តូច​អាយុ​៣​ឆ្នាំ​ម្នាក់​​ ដែល​​កំពុង​​​​ស្នាក់​នៅ​ក្នុង​ខ្ទម​នោះ ត្រូវ​គេ​​នាំ​​​យកទៅ​ទី​ស្នាក់​ការ​ ដោយ​ចោទ​ពី​បទ​សាង​សង់​លំ​នៅ​ឋាន​លើដី​បរិ​ស្ថាន និង​កា.ប់​រុក​រាន​បំផ្លាញ​ព្រៃ​ឈើ​តំបន់​អភិរក្ស ។

​ខេត្ត​ប៉ៃលិន​ ៖​ ​ខ្ទម​​​សសរ​ឈើត​ូចៗ​របស់​​អ្នក​​ភូមិ​​ក្រី​ក្រ​​តោក​យ៉ាក​​ចំនួ​ន៩​ខ្នង​ត្រូវ​មន្រ្តី​អភិ​រក្ស​សត្វ​ព្រៃ​(MJP) និង​មន្រ្តី​បរិស្ថាន​មាន​គ្នា​ប្រហែល​៣០​នាក់ ដឹកនាំ​ដោយ​​​លោក ​​ស្រី រ៉ា ជា​មន្រ្តី​អនុ​រក្ស​​​​បាន​​ចុះ​ទៅ​ធ្វើ​សកម្ម​ភាព​រុះ​រើ​​ និង​យក​របស់​របរ​ប្រើ​ប្រាស់​អស់​មួយ​​ចំនួន​​ឱ្យ​​ចាក​ចេញ​​ ។ ​​​ក្នុង​នោះ​​ស្រ្តី២​នាក់​និង​ក្មេង​ស្រី​តូច​អាយុ​៣​ឆ្នាំ​ម្នាក់​​ ដែល​​កំពុង​​​​ស្នាក់​នៅ​ក្នុង​ខ្ទម​នោះ ត្រូវ​គេ​​នាំ​​​យកទៅ​ទី​ស្នាក់​ការ​ ដោយ​ចោទ​ពី​បទ​សាង​សង់​លំ​នៅ​ឋាន​លើដី​បរិ​ស្ថាន និង​កាប់​រុក​រាន​បំផ្លាញ​ព្រៃ​ឈើ​តំបន់​អភិរក្ស ។

ចំណែក​ផ្ទះ​​​ធំ​ប្រក់​ស័ង្កសី​​​​សសរ​ជ្រុង​​ និង​​ជញ្ជាំ​ង​ក្តារ​ជា​ច្រើន​ខ្នង​ដែល​សង់​នៅ​លើ​ដី​អភិ​រក្ស​ដូច​គ្នា​មិន​ត្រូវ​បាន​មន្រ្តី​ទាំង​នោះ​រុះ​រើ​​បំផ្លាញ​នោះ​ទេ ​ខណៈ​​ដើ​ម​ឈើ​តូច​ធំ​ជា​​ច្រើន​កំពុង​តែ​ត្រូវ​​​បាន​គេ​យក​ម៉ាស៊ីន​ត្រង់​ស៊ី​​ន័រ​រុករាន​កាប់ និង​ដុត​បំផ្លាញ​នៅ​ក្នុង​ដែន​​ដី​អភិ​រក្ស ​និង​​​មិន​ត្រូវ​បាន​ចាប់​​ខ្លួន​​ជន​ល្មើស​​ណា​ម្នាក់​​នោះ​ឡើយ ដែល​ទំនង​​ជា​របស់​​អ្នក​គ្រាន់​បើ ​។ ​ហេតុ​ការណ៍​ដែល​មន្រ្តី​អភិ​រក្ស​​សត្វ​ព្រៃ​ និង​មន្រ្តី​បរិ​ស្ថាន​ចុះ​ទៅ​រុះ​រើ​​​បំផ្លាញ​​​​ខ្ទម និង​ដេញ​ចាប់​ឃាត់​ខ្លួន​​​​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី៣​ មីនា ស្ថិត​នៅ​​ចំណុច​អូរ​រុន ​​ក្រោយ​ទីស្នាក់​ការ​​មួយ​ឈ្មោះ​«តំបន់​​​ប្រើ​ប្រាស់​ច្រើ​នយ៉ាង​សំឡូត​​» ស្ថិត​​ក្នុង​ភូមិ​ក្រចាប់ សង្កាត់​អូរ​តាវ៉ៅ ក្រុង​ប៉ៃ​លិន ​។
​​ពល​រដ្ឋ​​​ដែល​ត្រូវ​មន្រ្តី​អភិ​រក្សសត្វព្រៃ​ និង​មន្រ្តី​បរិ​ស្ថាន​​​​​ឃាត់​ខ្លួន​ គឺ​១-ឈ្មោះ​ដង សាស់ ភេទស្រី អាយុ​៣៣​ឆ្នាំ ​២-​ឈ្មោះ​យឿន​ ស្រីមុំ ភេទស្រី អាយុ​២១​ឆ្នាំ ​និង​​កូន​ស្រី​​ ៣-​ឈ្មោះ​យឿន ​ចាន់​រី ​​អាយុ​៣​ឆ្នាំ ​ហើយ​​រហូត​មក​ដល់​វេលា​ម៉ោង​១​និង​៣០នាទី​រសៀល​ថ្ងៃ​ទី​៤ មីនា ត្រូវ​បាន​ដោះ​លែង​វិញ​ ​ដោយ​ឱ្យ​ធ្វើ​កិច្ច​សន្យា​ឈប់​ទៅ​រស់​នៅ​លើដ​ី​នោះ​​ត​​​ទៅ​​ទៀត ។ 

ប្រភព​ព័ត៌​មាន​ពី​​​ពល​រដ្ឋ​ម្នាក់​ឈ្មោះ​អៀម សុន ភេទប្រុស អាយុ​៥១​ឆ្នាំ ដែល​ត្រូវបាន​មន្រ្តី​អភិ​រក្ស​សត្វ​ព្រៃ និង​បរិ​ស្ថាន​រុះ​រើ​បំផ្លាញ​ខ្ទម​​របស់​គាត់​​​​​​ដែរ​នោះ​​រៀប​រាប់​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​គ្មាន​ដី​សង់​ផ្ទះ និង​ដីច​ម្ការ​ធ្វើនឹងគេ​ទើប​គាត់​ដាច់​ចិត្ត​ទាក់​ទង​ទៅ​អាជ្ញាធរភូមិ សង្កាត់ និង​​មន្រ្តីបរិស្ថាន​​សុំ​រស់នៅ​លើដី​អភិ​រក្ស​បណ្តោះ​អាសន្ន ​​និង​បាន​​ទៅ​រស់នៅ​ទីនោះ​​​​ប្រហែល​២​ទៅ​៣ឆ្នាំ​​​មក​ហើយ ​ក៏​ត្រូវ​មន្ត្រី​បរិស្ថាន​ចាប់​គាត់​ដាក់​ពន្ធនា​គារ​អស់​រយៈ​ពេល​២​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១១​-២០១៣ ទើប​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព លុះ​ពេល​ចេញ​មក​​វិញ លោក​ក៏ទៅ​សុំដី​ដដែល​នេះ​ស្នាក់​នៅ​និង​ដាំ​ដំ​ណាំ​អាស្រ័យ​ផល​បន្ត​ទៀត​រហូត​ដល់​ព្រឹក​ថ្ងៃទី​៣ មីនា នេះ ក៏​ត្រូវ​​​គេ​ដេញ​ចាប់​បន្ត​ទៀត ។ លោក​​​និយាយ​​ថា​កាំបិត​ពូថៅ និង​សម្ភារ​ប្រើ​ប្រាស់​មួយ​ចំនួន​ ​មាន់​ពង់​​ក្នុង​សម្បុក​​ ម្ហូប​អា​ហារ ត្រូវ​បាន​មន្រ្តី​បរិ​ស្ថា​នយក​អស់​ពី​ក្នុង​ខ្ទម ​ហើយ​ក៏​នាំគ្នា​រុះរើ​ផ្ទះ​របស់​គាត់​ចោលដោយ​គ្មាន​ក្តី​មេត្តា​ឡើយ ។ ពេល​នេះពួក​គាត់មិន​ដឹងជា​ទៅ​រស់​​នៅ​ទីណា​នោះ​ទេ ព្រោះ​គ្មាន​ដី១​ដុំ​នឹង​គេ​សោះ ។ ​ចំណែក​ស្រ្តី​ពីរ​នាក់ និង​ក្មេង​ស្រី​ម្នាក់​ត្រូវ​គេ​ចាប់​យក​ទៅ​ទី​ស្នាក់​ការ​តំបន់​ច្រើន​យ៉ាង​សំឡូត ដោយ​ឱ្យធ្វើ​កិច្ច​សន្យា​ឈប់រស់​នៅ​លើដី​នេះ​បន្ត​ទៀត ​។

លោក​ហែម ហ៊ីម មេភូមិ​ក្រចាប់​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ ប្រជាពល​រដ្ឋ​​​របស់​គា​ត់​ជាង​១០​គ្រួសារ ដែល​រស់នៅ​លើដី​តំបន់​អភិរ​ក្ស​​ត្រូវ​មន្រ្តី​ អភិ​រក្ស​​សត្វ​ព្រៃ​ និង​មន្រ្តី​ប​រិ​ស្ថាន​មាន​គ្នា​ប្រហែល​​៣០​នាក់ ចុះ​ទៅ​ដេញ​ចាប់ ​និង​រុះ​រើ​បំផ្លាញ​​​ខ្ទម​ស្នាក់​នៅ​របស់​​ពួក​គេ​​ ​ដោយ​ចោទ​ពី​បទ​​​រុក​រាន​ដុត​បំផ្លាញ​ព្រៃ​ឈើក្នុង​តំបន់​ហាម​ឃាត់ ​។ លោក​បាន​បន្ត​ទៀត​​ថា​ ប្រជា​ពល​រដ្ឋ​ទាំង​អស់​ខាង​លើ​រស់​នៅ​លើដី​នេះជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​​ពួក​គេ​​អត់​​បា​ន​រុក​​រា​ន​ដី​​បន្ត​​នោះ​​ទេ​គ្រាន់​តែអា​ស្រ័យ​ផល​នៅ​លើ​ដី​វាលៗ​ ​ក្នុង​ម្នាក់ៗ​​មាន​ដី​ប្រហែល​កន្ល​ះហិក​តា ដាំពោត និង​ដំឡូង​មី គ្រាន់​បាន​លក់​ចិញ្ចឹម​ជីវិ​តប៉ុណ្ណោះ ​។ ខណៈ​ដែល​មន្រ្តី​ចុះ​ទៅ​ធ្វើ​សកម្ម​ភាព​រុះ​រើ និង​ដេញ​ចា​ប់​ប្រជា​ពល​រដ្ឋ​ទាំង​នេះ​ ពួកគេ​អត់បាន​ជូន​ដំណឹង​ដល់​លោក​ជា​អាជ្ញាធរ​ភូមិ ​និង​ប្រាប់​ប្រជា​ពល​រដ្ឋ​ឱ្យ​​ចេញ​ជា​មុន​នោះ​ទេ ​គឺដ​ឹក​នាំ​កម្លាំ​ង​ស្ងាត់ៗ ​ចុះ​ទៅ​ធ្វើ​សកម្ម​ភាព​ដេញ​​​តែ​ម្តង ។ លោក​​មេ​​ភូមិ​​បាន​បញ្ជាក់​ទៀត​ថា​ ភាគ​​ច្រើ​​ន​មន្រ្តី​​ទាំង​​នេះ​ជា​​​បុគ្គ​​លិក​​បណ្តែត​​ដែ​លត្រូវ​គេ​រើស​ចេញ​ពី​ភូមិ​ភ្នំ​ដំបង​ឱ្យ​ការ​ពា​រព្រៃ​ឈើ​នៅ​តំបន់​នោះ ។ តែ​គួរ​ឱ្យ​ស្តាយ​បើ​សិន​ជា​យើង​ចុះ​ទៅ​ពិនិត្យ​ព្រៃ​តំបន់​ការពារ​ភ្នំ​ដំបង​នេះ​ជាក់​​ស្តែង​​នឹង​ភ្នែក​វិញ​ឃើញ​ថា ត្រូវ​គេ​យក​ម៉ា​ស៊ីន​ត្រង់​ស៊ី​​ន​័រ​កាប់​និងដុត​បំផ្លាញ​យក​ដី​ធ្វើ​ចម្ការ និង​សង់​លំ​នៅ​ឋាន​ថ្មីៗ​ជា​ច្រើ​ន​ខ្នង​ថែម​ទៀត​​វាល​​អស់​ទៅ​ហើយ​ ​គឺ​ស្ថិត​នៅ​តំបន់​អូរ​ល្វា​ជ្រាំ ភូមិ​ភ្នំ​ដំប​ង សង្កាត់​អូរ​តា​វ៉ៅ សូម្ប​ីតែ​លោក​ឡុង វុទ្ធី ដែល​មេ​ភូមិ​ភ្នំ​ដំបង​ក៏​មាន​ផ្ទះ​១​ខ្នង​​​នៅ​ក្នុង​ដី​តំបន់​អភិ​រក្ស​នេះ​ដែរ ​ហើយ​មិន​ឃើញ​​​ទៅ​រុះរើ ​ឬ​ប​ង្ក្រាប​នោះ​ឡើយ ​។

​លោក​ស៊ីវ សាំ អាយុ​៤៦​ឆ្នាំ ជា​អនុ​ភូមិ​ក្រចាប់​បាន​បង្ហើប​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​ថា រហូត​មក​​ដល់​រសៀល​​​ថ្ងៃទី​៤ មីនា នេះ​ស្រ្តី​រង​គ្រោះ​ទាំង​ពីរ​នាក់ និងក្មេង​ស្រី​តូច​ម្នាក់​ត្រូវ​​​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ ដោយ​គ្រាន់តែ​ឱ្យ​ពួក​គេ​ផ្តិត​មេ​ដៃ​ធ្វើ​កិច្ច​សន្យា​ឈប់​ទៅ​រស់​នៅ​លើ​ដី​អភិ​រក្ស​នេ​ះត​ទៅ​ទៀត ។ លោក​បាន​បន្ត​ទៀត​ថា ​ដោយ​សារ​ប្រ​ជា​ពល​រដ្ឋ​ទាំង​នេះ​អត់​មាន​ដី​ធ្លី​រស់នៅ​ មិន​ដឹង​​​ជា​ខាង​លោក​ទៅ​រក​កន្លែង​ឯណា​ឱ្យ​ពួក​គេ​សង់​​ផ្ទះ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នោះ​ទេ ។ ទាក់​​ទិន​ទៅ​នឹង​បញ្ហា​នេះ​ខាង​លោក​មាន​តែ​ជម្រាប​ដល់​អាជ្ញា​ធរ​ខេត្ត ឱ្យ​ជ្រាប​ជា​ព័ត៌​មាន​ ដើម្បី​ជួយ​រក​វិធី​ដោះ​ស្រាយ​ជូន​ពួក​គេ​​តែ​​ប៉ុណ្ណោះ ។ ​​លោក​ ស្រី រ៉ា ជា​មន្រ្តី​អនុ​រក្ស​​បាន​​ឆ្លើយ​តប​​តាម​ទូរ​ស័ព្ទ ខណៈអ្នក​យក​ព័ត៌​​មាន​សុំ​​​​​សម្ភាសន៍​​​បាន​ឱ្យ​ដឹង​ថា ​បើ​ចង់​ចូល​ជួប​នៅ​ទី​ស្នាក់​កា​រ​ដើម្បី​យក​ព័ត៌​មាន​នោះ​ ខាង​លោក​មិន​អនុ​ញ្ញាត​ឱ្យ​​ចូល​នោះ​ទេ ទាល់​តែ​ទាក់​ទង​ទៅ​មេ​ខាង​មន្រ្តី​​បរិ​​ស្ថាន​​ជា​មុន​​សិន ព្រោះ​ខាង​លោក​ធ្វើអ្វី​តាម​បញ្ជា​ប៉ុណ្ណោះ ។ ចំណែក​ការ​ចាប់​ឃាត់​ខ្លួន​ស្រ្តី​ទាំង​នេះវិញ ​គឺ​លោក​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ដែរ ដើម្បី​ចាប់​យក​ពួក​គេ​ទៅ​អប់​រំ​ណែ​នាំ​ឈប់​ឱ្យ​បន្ត​រស់​នៅ​លើ​ដី​អភិ​រក្ស​នេះត​ទៅ​ទៀត ៕ ​