ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​រថ​យន្ត​ក្រុង​របស់​ក្រុមហ៊ុន​វរៈ​ប៊ុ​ន​ថាំ​ត្រូវ​បាន​ចាប់ខ្លួន​ខណៈ​ដឹក​អ្នកដំណើរ​ជាង​៤០​នាក់

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​រដ្ឋបាល​ចំហរ ដើម្បី​ព​ង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៥ សីហា​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​រដ្ឋបាល​ចំហរ ដើម្បី​ព​ង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៥ សីហា​នេះ ត្រង់​ចំនុច​ភូមិ​ពោធិស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ដែល​បាន​ចាប់​ឃាត់​អ្នកបើកបរ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ​ម្នាក់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងញៀន ខណៈ​ដឹក​អ្នកដំណើរ​ពេញ​រថយន្ត​ជាង​៤០​នាក់​ចេញពី​រាជធានី​ភ្នំពេញ ដើម្បី​ឆ្ពោះទៅ​កាន់​ខេត្តរតនៈគិរី ។

លោក​ឧត្តមសេនីយ៍ត្រី ហុង ណា​ក់ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ប្រឆាំង​បទល្មើស​ឲ្យ​ដឹង​ថា អនុវត្តន៍​ជាប់​ជា​ប្រចាំ​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​គណៈ បញ្ជាការ​ឯកភាព​ខេត្ត និង​លោក​ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​នៅ​យប់​ថ្ងៃ​ខាងលើ​បាន​ចុះ​សហការ​ធ្វើ​រដ្ឋបាល​តាម​ដងផ្លូវ ដើម្បី​ត្រួតពិនិត្យ​ជាតិ​អាល់កុល និង​ការ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​រ​ម៉ូតូ និង​រថយន្ត​តូច​ធំ​សង្ស័យ​ព្រោះ​ខ្លាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធំ​កើតឡើង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ឬ​របួស​តាម​ដងផ្លូវ​។

លោក​ឧត្តមសេនីយ៍ត្រី ហុង ណា​ក់ ស្នងការ​រង​នគរបាល​ខេត្ត​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យរ​ហូត​ដល់​វេលា​ម៉ោង​ជិត​១១​យប់​ក៏​មាន​រថយន្តក្រុង​បាន​បើក​មក​ដល់​ហើយ​បាន​ឲ្យ​អ្នក​បើករថយន្ត​ឈ្មោះ សន វិ​វ​ឌ្ឈ​ន៍ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើតេស្ត​ទឹកនោម​ក៏​បានឃើញ​សារធាតុ​ញៀន ហើយ​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​មក​កាន់​អធិការ​នគរបាល​ស្រុកពញាក្រែក ដើម្បី​សួរនាំ អ្នកដំណើរ​លើ​រថយន្ត​មាន​ប្រុស​ស្រី​ជាង​៤០​នាក់​ត្រូវ​បាន​សាង​ឲ្យ​ជិះ​រថយន្តផ្សេង​ទៀត ដើម្បី​បន្តដំណើរ​ទៅ​កាន់​ខេត្តរតនៈគិរី ។

អ្នកបើកបរ​រថយន្ត​ឈ្មោះ សន វិ​វ​ឌ្ឈ​ន៍ ឆ្លើយ​ថា រូបគេ​បាន​ជក់​គ្រឿងញៀន​រយៈពេល​ចំនួន​២​ខែ​មក​ហើយ បាន​៧​ទៅ​៨​ដង ហើយ​ថ្នាំ​ញៀន​ចុង​ក្រោយ​បាន​ចូល​លុយ​ជាមួយ​មិត្តភក្តិ​ទិញ​មក​ជក់​លុះ​មក​ដល់​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៥ សីហា​នេះ បើករថយន្ត​ក្រុង​ចេញពី​រាជធានី​ភ្នំពេញ​មក​កាន់​ខេត្តរតនៈគិរីស្រប​ពេល​បើក​មក​ដល់​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ត្រី ហុង ណា​ក់ ស្នងការ​រង​នគរបាល​ខេត្ត​បញ្ជាក់​ថា នា​រសៀល​ថ្ងៃ​ទី​២៦ សីហាអ្នកបើកប​រថយន្តក្រុង​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ ត្រូវ​បាន​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ក្នុង​នាម​ស្នងការ​នគរបាល​ខេត្ត សូម​អំ​នាវ​ដល់​ដល់​បណ្តា​ក្រុមហ៊ុន​រថយន្តក្រុង​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រាល់​ការ​ជ្រើសរើស​អ្នកបើកបរ​រថយន្ត​គួរ​សហការ​ជាមួយនឹង​សមត្ថកិច្ច ដើម្បី​ធ្វើតេស្ត​រក​សារធាតុ​ញៀន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ