គណៈកម្មការដេញថ្លៃភាស៊ីបើកកិច្ចប្រជុំ និងពិន័យអ្នកប្រមូលភាស៊ីផ្សារចំនួន១២ដែលមិនអនុវត្តតាមច្បាប់
ខេត្តតាកែវ ៖ បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយរបស់គណៈកម្មការដេញថ្លៃភាស៊ីផ្សារទូទាំងខេត្តដល់អ្នកវិនិយោគទុន អ្នកប្រមូលភាស៊ីតាមផ្សារ តាមចំណតរថយន្ត កំពង់ចំឡង ឬកំពង់ដ មិនព្រមស្តាប់តាមការណែនាំ ហើយនៅតែបន្តប្រមូលភាស៊ីលើសសៀវភៅបន្ទុកនោះ នៅព្រឹកថ្ងៃទី៥ មីនា ២០១៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានកោះហៅអ្នកវិនិយោគទុន និងអ្នកប្រមូលភាស៊ីទាំងអស់មកប្រជុំណែនាំ និងពិន័យអ្នកប្រមូលភាស៊ីផ្សារចំនួន១២ដែលមិនអនុវត្តតាមច្បាប់។
ចែករំលែកព័តមាននេះ