ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរហើយលោក…ម្តេចលោកភ្លាត់​បែបនេះ?

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជន​ម្នាក់​បាន​ស្លាប់ភ្លាម​ៗ​នៅនឹង​កន្លែង​កើត​ហេតុ ឯម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ នៅ​ក្នុង​ឧ​បទ្ទ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​ កើតឡើង​កាលពី​វេលាម៉ោង០៩ និង៤០​នាទីយប់​ថ្ងៃ​ទី​២៥ ​សីហា ​ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​៤…

​ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជន​ម្នាក់​បាន​ស្លាប់ភ្លាម​ៗ​នៅនឹង​កន្លែង​កើត​ហេតុ ឯម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ នៅ​ក្នុង​ឧ​បទ្ទ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​ កើតឡើង​កាលពី​វេលាម៉ោង០៩ និង៤០​នាទីយប់​ថ្ងៃ​ទី​២៥ ​សីហា ​ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​៤ ​នៅមុខ​រោង​ចក្រ«ក្រោន» ស្ថិតក្នុង​សង្កាត់​លេខ​០១ ក្រុង​ព្រះ​សីហ​នុ ខេត្ត​ព្រះ​សីហ​នុ ដែលត្រូវគេដឹងថា គឺបង្កឡើងដោយ​ភាគី​រថយន្ត​របស់​អាវុធហត្ថ​ក្រុងព្រះ​សី​ហនុ ។

សេចក្តីរាយការណ៍បន្តថា ​គ្រោះថ្នាក់​ចរាចរ​ណ៍ខាងលើ គឺបង្ក​​ឡើង​ដោយ​រថយន្ត​​មួយ​គ្រឿង​ ពណ៌ទឹក​ប៊ិច ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​2-0185 បើកបរ​ដោយ​ឈ្មោះ ហេង សៀ​អូន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​០២ សង្កាត់​លេខ​០៣ ក្រុង​​​ព្រះ​សីហ​នុ ខណៈ​បើក​​ល្បាត​តាមមូលដ្ឋាន​ ។​​ មុន​កើតហេតុ អ្នកបើកបរ​​​ខាងលើ​បាន​ដឹក​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង មាន​ទិស​ដៅ​ចេញពី​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ក្រុងព្រះសីហនុ​ ក្នុង​ល្បឿន​លឿន​ហួសកំណត់ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​០៤ ឆ្ពោះទៅ​សាលា​ខេត្ត (​ដើម្បី​ល្បាត​ពេល​យប់ ) ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ បានរ៉េចង្កូត​ទៅ​បុក​​​ម៉ូតូ​​មួយ​​គ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1F-0933 កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បើកបរ​ដោយ​ឈ្មោះ គី​ម សូលី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។ អ្នក​រួម​ដំណើរ ឈ្មោះ តូ សេង ភេទ​ប្រុស អាយុ៣៦ ឆ្នាំ​របួស​ធ្ងន់ ក្រោយ​កើតហេតុ​ បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​(​មិត្តភាព​)​ដឹក​យក​ទៅ​សង្គ្រោះ​ ។

​ប្រភពបន្តថា អ្នកបើកបរ​រថយន្ត​ល្បាត​ខាងលើ ត្រូវ​បានឃាត់ខ្លួន​នាំ​​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក និង​បាន​ធ្វើការ​ត្រួតពិនិត្យ​ជាតិ​អាកុល រក​ឃើញ​មាន​ចំនួន​០.៤០mg/l ខ្យល់ ) ។ចំពោះ​រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង សមត្ថកិច្ច​ជំនាញ​យក​មក រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី ចាត់ការតាមនីតិវិធី ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ