ឆេះរថយន្តដឹកគ្រឿងចក្រ ផ្អើលរថយន្តពន្លត់អគ្គិភ័យ២គ្រឿងទៅបាញ់ពន្លត់
ខេត្តបាត់ដំបង ៖ រថយន្តដឹកគ្រឿងចក្រមួយគ្រឿង ត្រូវភ្លើងឆាបឆេះខ្ទេចកាប៊ីន បន្ទាប់ពីម្ចាស់យកទៅជួសជុល ហើយជាងផ្សារប៉ះកង់រថយន្ត បង្កជាអគ្គិភ័យកើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៥ មីនា ២០១៤ នៅចំណុចកន្លែងជួសជុលរថយន្ត យីហោ សេង ហុង តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។


ចែករំលែកព័តមាននេះ