ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​វ័យ​ក្មេង​ម្នាក់​ច្នៃ​​ក្រដាស​ធ្វើ​ជា​​រ៉ូប​សម្រាប់​ស្លៀក​ចូល​រួម​ពិធី​ជប់​លៀង​​

11 ឆ្នាំ មុន

ប្រភពពី​បរទេស​នា​ពេល​ថ្មីៗ​ បាន​បង្ហាញ​នូវ​ការ​ភ្ញាក់​ផ្អើល​​មួយ ខណៈ​ដែល​នារី​ម្នាក់​ឈ្មោះ​ Kara Koskowich អាយុ​១៧​ឆ្នាំ សព្វ​ថ្ងៃ​រស់​នៅ​ប្រទេស​កាណាដា បាន​ច្នៃ​រ៉ូប​ធ្វើ​ពី​ក្រដាស​ ដើម្បី​យក​មក​ស្លៀក​ចូលរួម​ពិធី​ជប់​លៀង។ នាង Kara បាន​ប្រមូល​យក​ក្រដាស​​លំហាត់​គណិត​វិទ្យា​របស់​នាង ដើម្បី​យក​មក​រចនា​ម៉ូដ​រ៉ូប​មួយ​ដែល​រំលេច​ទៅដោយ​ពណ៌​ប្លែក​ខុស​ពី​គ្នា មាន​អក្សរ និង​លេខន​ព្វន្ត​ផង

ប្រភពពី​បរទេស​នា​ពេល​ថ្មីៗ​ បាន​បង្ហាញ​នូវ​ការ​ភ្ញាក់​ផ្អើល​​មួយ ខណៈ​ដែល​នារី​ម្នាក់​ឈ្មោះ​ Kara Koskowich អាយុ​១៧​ឆ្នាំ សព្វ​ថ្ងៃ​រស់​នៅ​ប្រទេស​កាណាដា បាន​ច្នៃ​រ៉ូប​ធ្វើ​ពី​ក្រដាស​ ដើម្បី​យក​មក​ស្លៀក​ចូលរួម​ពិធី​ជប់​លៀង។ នាង Kara បាន​ប្រមូល​យក​ក្រដាស​​លំហាត់​គណិត​វិទ្យា​របស់​នាង ដើម្បី​យក​មក​រចនា​ម៉ូដ​រ៉ូប​មួយ​ដែល​រំលេច​ទៅដោយ​ពណ៌​ប្លែក​ខុស​ពី​គ្នា មាន​អក្សរ និង​លេខន​ព្វន្ត​ផង​ដែរ ។ រ៉ូប​ដែល​នាង Kara ​ច្នៃ​ពី​​ក្រដាស​នេះ មិន​មាន​​ទ្រាប់​​នូវ​ក្រណាត់​ពី​ក្នុង​ឡើយ ពោល​គឺគេបាន​បិទ​ក្រដាស​ពីលើ​គ្នា​យ៉ាង​ក្រាស់​សិន ទើប​គេ​យក​ទៅ​តភ្ជាប់​ឱ្យ​ជាប់​ក្លាយ​​ទៅ​ជា​​រ៉ូប​មួយ​ដែល​មាន​ភាព​ស្រស់ស្អាត​មិន​ចាញ់​រ៉ូប​ដែល​គេ​កាត់​ពី​​ក្រណាត់​នោះ​ឡើយ ។

នាង Kara បាន​និយាយ​រៀប​​រាប់​ឱ្យ​ដឹងថា «សិស្ស​ជា​ច្រើន​ពេល​ដែល​បញ្ចប់​​ការ​សិក្សា​ហើយ មិនដែល​យក​ភ្នែក​ទៅ​មើល​លំហាត់​ចាស់ៗ​​ឡើយ ។ ដូច្នេះ​ទើប​នាង​មាន​គំនិត​ថា ប្រសិន​បើ​នាង​សាក​ល្បង​យក​ក្រដាស​លំហាត់​គណិត​វិទ្យា​ចាស់ៗ​យក​មក​ធ្វើ​ជា​សម្លៀក​បំពាក់​នោះ នាង​បាន​មើល​កិច្ច​ការ​ដែល​ធ្លាប់​ធ្វើ​ពី​មុន​ផង និង​អាច​ពញាក់​ស្មារតី​​អ្នក​ដទៃ​ឱ្យ​​​យក​​ចិត្ត​​ទុកដាក់​ទៅ​មើល​រាល់​កិច្ច​ការ​ចាស់ៗ​របស់​ខ្លួន​​ផង ។ ម្យ៉ាង​ការ​ច្នៃ​នូវ​​​របស់​ចាស់ៗ​យក​មក​ធ្វើ​ជា​សម្ភារៈ​ដែល​មាន​ប្រយោជន៍​ គឺ​អាច​កាត់​បន្ថយ​នូវការ​ចោល​សំរាម​ផ្តេស​ផ្តាស់​ និង​ចូល​រួម​ថែរក្សា​ការពារ​បរិស្ថាន​បាន​យ៉ាង​ល្អ​ថែម​មួយ​កម្រិត​ទៀត» ។
នាង​ Kara បាន​និយាយ​បន្ត​ទៀត​ថា «ការ​ច្នៃ​រ៉ូប​ពី​​ក្រដាស​កិច្ចការ​ចាស់ៗ​របស់​នាង ​ត្រូវបាន​មហា​ជន​ដែល​ចូល​រួមពិធី​​ជប់​លៀង​សម្លឹង​ សឹង​តែ​ឥត​ព្រិច​​ភ្នែក ព្រោះ​នេះ​ជា​ចំណី​អារម្មណ៍​មួយ​ប្លែក​​ដែល​ពួកគេ​មិន​ធ្លាប់​បាន​ឃើញ​នូវ​រ៉ូប​ដែល​ច្នៃពី​ក្រដាស តែ​មាន​សោភ័ណ​ ភាព​​ស្រស់​ស្អាត​ជាង​រ៉ូប​ដែល​គេធ្លាប់​​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​មក ។ ជាង​នេះ​ទៅ​ទៀត ​នៅថ្ងៃ​ជប់​លៀង​នោះ​នាង​ពិត​ជា​​មាន​អារម្មណ៍​គួរ​ឱ្យ​អស់​សំណើច​ខ្លាំង​ណាស់ ព្រោះថា រ៉ូប​ច្នៃ​ពី​ក្រដាស​​លំហាត់​គណិត​វិទ្យា​ចាស់ៗ​អាច​ធ្វើ​ឱ្យ​នាង​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ជាង​គេ​បំផុត ក្នុង​ចំណោម​ភ្ញៀវ​​កិត្តិយស​ទាំង​អស់​ដែល​បាន​ចូល​រួម​ ។ នេះ​ជា​រឿង​​រ៉ាវ​មួយ​ដែល​មិន​​នឹក​ស្មាន​ដល់សម្រាប់​រូប​នាង ហើយ​នាង​ពិត​ជា​​មាន​អារម្មណ៍​រំភើប​សប្បាយ​រីក​រាយ​ណាស់​ដែល​​បាន​ស្លៀក​រ៉ូប​ដែល​មាន​លក្ខណៈ​ខុសប្លែក​ពី​​អ្នក​ដទៃ​ទៀត»៕