ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​មនុស្ស​បែប​ណា​ទើប​ឈ្មោះ​ថា​ជា​អ្នក​នៅ​ជិត​ព្រះ

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ត្រាស់​ថា សាវក​ទាំងឡាយ​ណា​ដែល​ដើរ​តាម​តថាគត​ដោយ​កាន់​ដៃ ឬ​កាន់​ចីពរ​របស់​តថាគត មិន​ឲ្យ​ឈ្មោះ​ថា នៅ​ជិត​នឹង​តថាគត​ទេ ប្រសិនបើ​ចិត្ត​របស់​គេ​មិន​បរិសុទ្ធ តែ​សាវក​ទាំងឡាយ​ណា​នៅ​ឆ្ងាយ​ពី​តថាគត​រាប់​ម៉ឺន​យោជន៍ បើ​ទោះបីជា​មិនឃើញ​តថាគត​ក៏​ដោយ តែ​ប្រសិនបើ​គេ​ធ្វើ​តាម​ដំបូន្មាន​របស់​តថាគត និង​រក្សា​នូវ​ភាព​បរិសុទ្ធ​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​ជា​និច្ច…

ព្រះ​បរម​សាស្តា​ត្រាស់​ថា សាវក​ទាំងឡាយ​ណា​ដែល​ដើរ​តាម​តថាគត​ដោយ​កាន់​ដៃ ឬ​កាន់​ចីពរ​របស់​តថាគត មិន​ឲ្យ​ឈ្មោះ​ថា នៅ​ជិត​នឹង​តថាគត​ទេ ប្រសិនបើ​ចិត្ត​របស់​គេ​មិន​បរិសុទ្ធ តែ​សាវក​ទាំងឡាយ​ណា​នៅ​ឆ្ងាយ​ពី​តថាគត​រាប់​ម៉ឺន​យោជន៍ បើ​ទោះបីជា​មិនឃើញ​តថាគត​ក៏​ដោយ តែ​ប្រសិនបើ​គេ​ធ្វើ​តាម​ដំបូន្មាន​របស់​តថាគត និង​រក្សា​នូវ​ភាព​បរិសុទ្ធ​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​ជា​និច្ច សាវ័ក​នោះ​ទើបបាន​ឈ្មោះ​ថា​ជា​អ្នក​នៅ​ជិត​តថាគត ។

កាលដែល​ព្រះ​អង្គ​ទើប​ត្រាស់​ដឹង​នូវ​ធម៌​ក្នុង​លោក ទ្រង់​បាន​ទូន្មាន​យើង​ឲ្យ​គោរព​នូវ​បុគ្គល​ដែល​គួរ​គោរព ដោ​យ​​មិន​ចាំបាច់​គិតដល់​សាសនា ឬ​ជាតិ​សាសន៍​របស់​គេ​ទេ និង​ថែម​ទាំង​ឲ្យ​យើង​គោរព​ដល់​បុគ្គល​ដែល​មិន​បា​ន​​ប្រកាស​ខ្លួន​ថា​ជា​សមាជិក​របស់​សាសនា​ណាមួយ​ផង​ដែរ ដែល​សំខាន់​ឱ្យ​បុគ្គល​នោះ​មាន​ឥន្ទ្រិយ​សង្រួម​ល្អ​ហើយ បើ​យើង​គិត​ថា ពួក​គេ​គួរ​ឲ្យ​គោរព យើង​អាច​គោរព​ពួក​គេ​បាន ។

ត្រង់នេះ​ជា​ចំណុច ដែល​ព្រះពុទ្ធ​ទ្រង់​ហាម​យើង​មិន​ឲ្យ​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​កាន់សាសនា​ណាមួយ ដោយ​ការ​គំរាមកំហែង និង​មិន​ឲ្យ​ប្រកាន់​ភេទ ជាតិ សាសន៍ របស់​អ្នក​ដទៃ​ឡើយ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ