ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​មុខផ្ទាល់ផង​ ជួបតាមហ្វេសប៊ុកផង ​សម្រេចបាន​ម្តង…ផ្អើលដល់ម្តាយមីង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្រលាញ់​នារី​​ម្នាក់​ប្រមាណ​ជាង​៣​ខែ​ទៅ​ហើយ ដោយ​មិនសូវ​បាន​ជួប​មុខ​ផ្ទាល់​នោះទេ និង​តែងតែ​លេង​ឆាត​ជាមួយគ្នា​​តាម​ហ្វេ​ស​ប៊ុក​ លុះ​ពេល​បាន​ជួប​មុខ​ផ្ទាល់​ក៏ផឹកស៊ី​នៅផ្ទះ​ខាង​ស្រី ហើយ​នាំ​​នាង​មក​លេង​​បន្ទប់ជួលរបស់​​ខ្លួន រួច​​រួមរ័ក​បាន​ម្តង​ ស្រាប់តែ​ម្តាយមីង​ដឹង​ប្តឹង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥​ ខែសីហា​…

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្រលាញ់​នារី​​ម្នាក់​ប្រមាណ​ជាង​៣​ខែ​ទៅ​ហើយ ដោយ​មិនសូវ​បាន​ជួប​មុខ​ផ្ទាល់​នោះទេ និង​តែងតែ​លេង​ឆាត​ជាមួយគ្នា​​តាម​ហ្វេ​ស​ប៊ុក​ លុះ​ពេល​បាន​ជួប​មុខ​ផ្ទាល់​ក៏ផឹកស៊ី​នៅផ្ទះ​ខាង​ស្រី ហើយ​នាំ​​នាង​មក​លេង​​បន្ទប់ជួលរបស់​​ខ្លួន រួច​​រួមរ័ក​បាន​ម្តង​ ស្រាប់តែ​ម្តាយមីង​ដឹង​ប្តឹង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​បន្ទប់​ជួល​ខាង​ប្រុស ស្ថិត​ក្នុង​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរសជា​ជនសង្ស័យ​ឈ្មោះ តឿ ខាវ អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ថ្ម​ស ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ចំណែក​នារីរង​គ្រោះ​មាន​អាយុ​១៨​ឆ្នាំ មុខរបរ​កម្មការិនី​​រោងចក្រ ។

តាម​ប្រភព​ព័ត៌មាន​ពី​​នារី​​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នាងបានស្គាល់​ជនសង្ស័យ​ជា​សង្សារ​ប្រមាណជា​ង​៣ខែមកហើយ ដោយ​​​ទាក់ទង​គ្នា​តាមរយៈជួបមុខផ្ទាល់​​ខ្លះ ​និង​​ជួប​គ្នា​តាមហ្វេ​ស​ប៊ុក​ខ្លះ លុះ​បាន​ស្គាល់ចិត្ត​គ្នា​ស្និទ្ធស្នាល​មែនទែន​ហើយ ​ជនសង្ស័យ​ក៏​បាន​មក​ផឹកស៊ី​នៅ​បន្ទប់​ជួល​ដែល​នាង​រស់នៅ​ជាមួយ​ម្តាយមីង រួច​​នាំ​គ្នា​ផឹកស៊ី​ជាមួយ​ម្តាយមីង​ ព្រមទាំង​មិត្ត​ភក្ដិ​ផ្សេងៗ​ទៀតផងដែរ​ ដោយ​ផឹក​ស្រា​បៀរ​អស់​មួយ​​កេស​កន្លះ បន្ទាប់​ពី​ផឹក​ស៊ីរួចរាល់ ក៏​​នាំ​គ្នា​​ត្រឡប់​ទៅ​ផ្ទះ​ជួល​​រៀងៗខ្លួន​​អស់​ទៅ ។

តាម​ប្រភពដដែលបានបន្ត​ថា ពេលនោះដែរ​​ដោយនៅ​សល់​មិត្តភក្ដិ​ម្នាក់ទៀត​ ទើប​នារី​រង​គ្រោះ​​ក៏បើក​​ម៉ូតូ​​ជូន​មិត្ត​ភក្ដិ​ម្នាក់​នោះ​ត្រឡប់​ទៅ​បន្ទប់​ជួល​ដែល​នៅ​ជិត​បន្ទប់​ជួល​របស់​​នាង ​ព្រមទាំង​អោយ​ជនសង្ស័យ​ជិះ​កណ្តាល​ទៀត​ផង ។ ​បន្ទាប់មក​​ជនសង្ស័យក៏​​បាន​បបួល​​នាង​​ទៅ​លេង​បន្ទប់​​ជួល​របស់​ខ្លួន ហើយ​​នារី​​រង​គ្រោះជា​អ្នក​ឌុ​ប​ជនសង្ស័យ​ជា​សង្សារ​ទៅ​លេង​​បន្ទប់ជួលនោះ​ តែ​នាង​បាន​និយាយ​ប្រាប់​​ជនសង្ស័យ​ថា ​នាង​ស្រវឹង​ពេក ក៏​ប្រះ​ខ្លួន​ដេក​នៅ​លើ​គ្រែ​​របស់​ជនសង្ស័យ ហើយ​ក៏​​ត្រូវ​ជនសង្ស័យ​ចាប់រំលោភ​តែ​ម្តង​។

តាម​ប្រភពដដែលបានបន្តទៀត​ថា បន្ទាប់​មក​​​នារី​​រង​គ្រោះ​បាន​ទាក់ទង​ទៅ​ម្តាយមីង​ប្រាប់​ថា​ ​នាង​នៅ​​បន្ទប់​​ជួលរបស់​​ជនសង្ស័យ​ ដោយ​ជនសង្ស័យ​មិន​ហ៊ាន​ឌុ​បនាង​​ទៅ​បន្ទប់​ជួល​​របស់នាង​​វិញនោះ​​ទេ គឺ​​ឱ្យ​​មិត្ត​ភក្តិ​​ម្នាក់​​ផ្សេង​ទៀត​មក​ឌុ​ប​នារី​រង​គ្រោះ​ទៅ​បន្ទប់​ជួល​របស់​នាង​វិញ ។ លុះ​ជនសង្ស័យ​បាន​ភ្លេច​មួក​សុវត្ថិភាព​នៅ​បន្ទប់ជួល​បស់​​នារី​រង​គ្រោះ ​ក៏​បានអោយ​មិត្ត​ភក្តិ​ជិះ​ម៉ូតូ​របស់​ខ្លួន​ទៅ​យក​នៅ​បន្ទប់ជួលរបស់​​នារី​រង​គ្រោះ ហើយ​ក៏​ត្រូវ​ម្តាយមីង​ និង​មិត្ត​ភក្តិ​​របស់នារីរងគ្រោះ​ចាប់​ឃាត់​ម៉ូតូ​ដើម្បី​អោយ​ជនសង្ស័យ​មក​យក​ម៉ូតូ​វិញ ។ ​ភ្លាម​ៗ​នោះ ជនសង្ស័យ​បាន​ទៅ​យក​ម៉ូតូ​របស់ខ្លួន​នៅ​បន្ទប់​ជួលរបស់​​នារី​រង​គ្រោះ ត្រូវ​បាន​ម្តាយមីង​ និង​មិត្ត​ភក្តិ​ឃាត់​ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​​ដើម្បីធ្វើការ​សាកសួរ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ​គឺ​រង់ចាំ​ឪពុក​ម្តាយ​ទាំង​​សងខាងធ្វើ​ដំណើរ​​មក​ពី​ស្រុក​​ដើម្បី​ចរចាសម្របសម្រួល​​គ្នា តើ​ព្រមយក​គ្នា​ជា​គូស្រ.ករ ​ឬ​មិន​ព្រម ដើម្បី​​ឱ្យ​​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ