ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន ៖ ​សកម្មភាពកម្ពុជា​ឆ្ពោះទៅសហគមន៏​សេដ្ឋកិច្ចអាស៊ាន​ឆ្នាំ២០១៥ ​ប្រៀបដូចជា​សកម្មភាពប្រណំាងទូកង ដែលចំាបាច់ត្រូវមានអ្នកអុំ​ឲ្យស្រុះគ្នា​និងអ្នកកាច់ចង្កូត​ត្រូវតម្រង់ទិសឲ្យត្រង់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានមានប្រសាសន៏ថា ​ការចូលរួមរបស់វិស័យ​ឯកជន​ជាមួយ​រាជរដ្ឋាភិបាល​​មានភាពចំាបាច់​ណាស់​​ ដើម្បីកម្ពុជា​អាចត្រៀមខ្លួន​ចូលទៅក្នុងសហគមន៏​សេដ្ឋកិច្ច​អាស៊ានឆ្នាំ២០១៥​ខាងមុខនេះ ។ សម្តេចបន្តថា ​សកម្មភាពកម្ពុជា​ឆ្ពោះទៅសហគមន៏​អាស៊ានឆ្នាំ២០១៥ ​ប្រៀបដូចជា​សកម្មភាព​ប្រណំាងទូកង​​យ៉ាងដូច្នេះដែរ​ ដែលចំាបាច់អ្នកអុំ ​ត្រូវតែអុំឲ្យស្រុះគ្នា​ ហើយអ្នកកាច់ចង្កូត​ត្រូវតម្រង់ទិសឲ្យត្រង់​ ហើយថាថ្វីត្បិតតែ​រាជរដ្ឋាភិបាល​ជាអ្នកកាច់ចង្កូតនៅកន្សៃ ​ក៏ប៉ុន្តែការចង្អុរបង្ហាញ​ទិស​

រាជធានីភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានមានប្រសាសន៏ថា ​ការចូលរួមរបស់វិស័យ​ឯកជន​ជាមួយ​រាជរដ្ឋាភិបាល​​មានភាពចំាបាច់​ណាស់​​ ដើម្បីកម្ពុជា​អាចត្រៀមខ្លួន​ចូលទៅក្នុងសហគមន៏​សេដ្ឋកិច្ច​អាស៊ានឆ្នាំ២០១៥​ខាងមុខនេះ ។ សម្តេចបន្តថា ​សកម្មភាពកម្ពុជា​ឆ្ពោះទៅសហគមន៏​អាស៊ានឆ្នាំ២០១៥ ​ប្រៀបដូចជា​សកម្មភាព​ប្រណំាងទូកង​​យ៉ាងដូច្នេះដែរ​ ដែលចំាបាច់អ្នកអុំ ​ត្រូវតែអុំឲ្យស្រុះគ្នា​ ហើយអ្នកកាច់ចង្កូត​ត្រូវតម្រង់ទិសឲ្យត្រង់​ ហើយថាថ្វីត្បិតតែ​រាជរដ្ឋាភិបាល​ជាអ្នកកាច់ចង្កូតនៅកន្សៃ ​ក៏ប៉ុន្តែការចង្អុរបង្ហាញ​ទិស​របស់វិស័យឯកជន​​ដែលជាអ្នកអុំនៅផ្នែកខាងមុខ ​ពិតជាមានសារៈសំខាន់​ ។ ​

សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ ថ្លែងបែបនេះ​បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ​មីនា ២០១៤​ ក្នុងឱកាសដែលសម្តេចតេជោ​បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បើកវេទិការាជរដ្ឋាភិបាល​​ជាមួយ​វិ​ស័យឯក​ជន​លើកទី១៧ ក្រោម​ប្រធានបទ​ ” ​សហគមន៏​សេដ្ឋកិច្ច​​អាស៊ានឆ្នាំ២០១៥​ ​កាលានុវត្តភាព ​​និងការប្រឈម​ចំពោះកម្ពុជា ​” នៅវិមានសន្តិភាព​ទីស្តីការ​នាយករដ្ឋមន្រ្តី ។

ក្នុងឱកាសនោះដែរ​សម្តេចតេជោ ​បានបញ្ជាក់ឲ្យដឹងទៀតថា ​រាជរដ្ឋាភិបាលកម្ពុជា​ពុំមានគោលការណ៏បង្កើតបន្ទុកពន្ឋថ្មី ​ឬ ដំឡើងពន្ឋបន្ថែមដ​ល់ប្រជាជន​ និង ធុរជនក្នុងគោលដៅ​បង្កើន​ចំណូល​ថវិកា​ជាតិ​នោះទេ ។​ ពោលគឺរាជរដ្ឋាភិបាល ​នឹងផ្តោតលើភាពពង្រឹងការ​អនុវត្តគោលនយោបាយ​និងច្បាប់ដែលមានស្រាប់ ​តាមរយៈការអនុវត្តវិធានការ​យ៉ាងម៉ឺងម៉ាត់ និងមុតស្រួច ទំាង​តាមវិធានការ​រដ្ឋបាល និង​ វិធានការគោលនយោបាយ​ទំាងសម្រាប់រយៈពេលខ្លី​ មធ្យម ​និង វែង ​។ ​ជាពិសេសការលើក​កម្ពស់វប្បធ៌មបង់ពន្ឋ​ ការបង្រ្កាបអំពើរត់ពន្ឋ ​និងការគេចវេសពន្ឋ​គ្រប់រូបភាពឲ្យដល់ប្ញសគល់​ ព្រមទំាង​ការកែលំអអភិបាលកិច្ច​ក្នុងការប្រមូល​ចំណូលទំាងផ្នែកគយ​ និង​ ផ្នែកពន្ឋដារ ។ ​

ទន្ទឹមនឹងនេះ​ វិស័យឯកជន​ត្រូវតែបន្តខិតខំកសាង​និងអភិវឌ្ឍន៏​សមត្ថភាពរបស់ខ្លួន ​ហើយត្រូវបោះបង់ចោល​នូវទម្លាប់ចាស់ ​ដែលកន្លងមក​តែងតែស្នើសុំការលើក​ទឹកចិត្តផ្នែកពន្ឋដារ​ពីរដ្ឋមិន​ចេះ​ឈប់​នេះ​ចេញ ហើយជំនួសមកវិញការ​ផ្តល់នូវព័ត៌មាន ​និងអនុសាសន៏នានា​ជូនរាជរដ្ឋាភិបាល​ ពិសេសពាក់ព័ន្ឋនឹងការដោះស្រាយ​បញ្ហាប្រឈមនានា ​និង ​ចាប់យកឱកាសល្អៗ​ដែលកើតចេញពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ២០១៥​ ព្រមទំាងពង្រីកភាព​ប្រកួតប្រជែង​របស់កម្ពុជាទៅក្នុង​ក្របខណ្ឌតំបន់​ និង ​ពិភពលោក ៕