ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ទំនើប​កម្ម​ពិតជា​ជួយ​ដល់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​ប្រមូល​ចំណូល​បាន​កាន់តែ​ច្រើន​ជាង​មុន ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ធ្វើ​កំណែទម្រង់​និង​ទំនើប​កម្ម ដោយ​បាន​សម្រួល​ដល់​ប្រជាពលរដ្ឋ​អាច​ចុះបញ្ជី​យានយន្ត​និង​បង់​កម្រៃ​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​និង​រយៈ​ធនាគារ​ជា​ដៃគូរ ការ​ប្រមូល​ចំណូល​របស់​ក្រសួង​មាន​កំណើន​គួរ​អោយ​កត់​ស​ម្កាល់ ជាក់ស្ដែង ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ ២០១៩…

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​ធ្វើ​កំណែទម្រង់​និង​ទំនើប​កម្ម ដោយ​បាន​សម្រួល​ដល់​ប្រជាពលរដ្ឋ​អាច​ចុះបញ្ជី​យានយន្ត​និង​បង់​កម្រៃ​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​និង​រយៈ​ធនាគារ​ជា​ដៃគូរ ការ​ប្រមូល​ចំណូល​របស់​ក្រសួង​មាន​កំណើន​គួរ​អោយ​កត់​ស​ម្កាល់ ជាក់ស្ដែង ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ ២០១៩ ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន ប្រាក់​ចំណូល​បាន​មក​ពី​ការ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល​មាន​កំណើន ៦១,២៩​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ ។

​លោក ពៅ ម៉ា​លី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ទំនើប​កម្ម ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ទូទាត់​ប្រាក់ និង​បណ្ដា​ធនាគារ​នានា​ក្នុង​ប្រទេស​កម្ពុជា អាច​ព​ន្លឿ​ន​ដល់​ការ​ចុះបញ្ជី ការ​បង់ប្រាក់​មក​កាន់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លឿន​រហ័ស ។ មិនតែប៉ុណ្ណោះ ការ​ធ្វើ​ពិពិធ​កម្មនេះ​ដែរ ក៏​បាន​រួមចំណែក​ដល់​ការ​កាត់​បន្ថយ ចំណាយ​ក្រៅផ្លូវការ របស់​ប្រជាពលរដ្ឋ​បាន​ច្រើន​ផង​ដែរ ជាក់ស្ដែង​ពី​មុន នៅ​ពេល​ពលរដ្ឋ​ត្រូវការ​បង់​កម្រៃ​សេវា​អ្វីមួយ​តម្រូវ​អោយ​ជួប​មន្ត្រី ហើយ​មាន​ថ្លៃ​នេះ​ថ្លៃ​នោះ ឬ​ក៏​ចំណាយ​ថ្លៃ​ឯកសារ​ទៅ​មន្ត្រី​ជាដើម ។ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រសួង​បាន​ធ្វើ​ពិពិធ​កម្ម ដោយ​តម្រូវ​ឱ្យ​បង់ប្រាក់​តាម​ធនាគារ​តាម​អន​ឡាញ សកម្មភាព​ទាំងនោះ​នឹង​លែង​មាន​ទៀត​ហើយ ។ ​លោក​បាន​បន្ត​ថា​ការ​សហការ​ជាមួយ​បណ្ដា​ធនាគារ​នានា ក៏​ដូច​ជា​ក្រុមហ៊ុន​ទូទាត់​ជា​ច្រើន​ក្នុងស្រុក នឹង​អាច​បង្កើន​ចំណូល​ដល់​រដ្ឋ​ផង​ដែរ ជាក់ស្ដែង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​កំណើន​នៃ​ការ​ប្រមូល​ចំណូល​ជូន​រដ្ឋ​តាម​រយៈ​ក្រសួង​សាធារណៈការ​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ ។

​លោក ពៅ ម៉ា​លី បាន​មាន​ប្រសាសន៍​បញ្ជា​កថា « ដោយសារ​តែ​ការ​បង់ប្រាក់​មក​កាន់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​នៅ​ពេល​នេះ មាន​ជម្រើស​ច្រើន ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ងាយស្រួល ហើយ​មិន​ចាំបាច់​រង់ចាំ​យូរ ខាត​ពេល​របស់​គាត់ ។ ដូច្នេះ​ពលរដ្ឋ​ក៏​មាន​អារម្មណ៍​ថា​ចង់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​បង់ប្រាក់​តាម​ដៃគូរ​របស់​ក្រសួង ដែល​ពលរដ្ឋ​គិត​ថា​ងាយស្រួល​សម្រាប់​ពួក​គាត់ » ។

​លោក ដា​តុ ផា​ន យិ​ង​ថុ​ង ប្រធាន​ធនាគារ​ប្រចាំ​តំបន់​ប្រតិបត្តិការ​ឥណ្ឌូចិន​នៃ​ធនាគារ​កម្ពុជា​សាធារណៈ ដែល​ជា​ធនាគារ​មួយ​សហការ​ជាមួយ​ក្រសួង​សាធារណៈ​បានអោយ​ដឹង​ថា ដើម្បី​ធានា​ភាព​ជោគជ័យ​លើ​សេវា​ប្រមូល​សេវា​សាធារណៈ ក្នុង​នាម​ជា​ដៃគូរ​មួយ​របស់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន យើង នឹង​ចូលរួម​ក្នុង​ការ​ផ្ដល់​សេវា​ជូន​ប្រជាជន​ក្នុង​ការ​បង់ប្រាក់​ទៅ​ក្រសួង​តាម​អ្វី​ដែល​កំណត់​ដោយ​ក្រសួង​និង​អាជ្ញាធរ​ពាក់ព័ន្ធ ។

​លោក​បាន​បន្ត​ថា​កិច្ចសហការ​ភាព​ជា​ដៃគូរ​គ្នា​នេះ មិន​ត្រឹមតែ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​សហការ​អាជីវក​កម្ម​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ធនាគារ​ជា​ដៃគូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ឱកាស​ក្នុង​ការ​សហការ​កាន់តែ​ស៊ីជម្រៅ​លើ​សេវាកម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀត រូ​ម​ទាំង​សេវា​ប្រមូល​ចំណូល​តាម​ប្រព័ន្ធ​ធនាគារ​អេ​ឡិច​ត្រូ​និក​តាម​អ៊ី​ន​ធើ​ណេ​ត និង​ទូរស័ព្ទ​ដៃ និង​សេវាកម្ម​ឌី​ជី​ថ​ល​ជា​ច្រើន​ទៀត​នា​ពេល​អនាគត ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ