បន្ទាប់ពីបោះបង់តំណែងជាតួឯកនៅក្នុងរឿង បេះដូងអ្នកក្របី តារាសម្តែងនិងបង្ហាញម៉ូដ ចាន់ រតនៈសំបូរណ៍ បានឆក់យកតំណែងជាតួឯក សារជាថ្មី នៅក្នុងរឿងរាជនីឆ្នើម ដែលកំពុងចាប់បញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩ ។
ជួបជាមួយលោក ចាន់ រតនៈសំបូរណ៍ បានប្រាប់កោះសន្តិភាពឲ្យដឹងថា ជាការពិតណាស់ ពេលនេះលោកមានការមមាញឹកយ៉ាងខ្លាំងក្នុងការសម្តែងនិងដើរបង្ហាញម៉ូត ហើយចំពោះរឿងថ្មី ដែលលោកសម្តែងជាតួឯកនេះ គឺរឿងរាជនីឆ្នើម ដោយលោកដើរតួជាមេធាវីសំបូរទៅដោយមន្តស្នេហ៍ និងជាអ្នកមានទ្រព្យសម្បត្តិ។
លោកបន្តទៀតថា មានស្ថានីយទូរទស្សន៍ជាច្រើនបានមកទំនាក់ទំនងលោកឲ្យថតរឿងភាគ តែដោយសារលោកមមាញឹកច្រើន ជាពិសេសលោកត្រូវចុះឡើងទៅតាមខេត្តជាញឹកញាប់ ទើបលោកបានបដិសេធចោលទាំងអស់ ។ ម្យ៉ាងទៀត ពេលនេះលោកកំពុងត្រៀមបញ្ចប់ការសិក្សា ហើយលោកនសង្ឃឹមថានាពេលខាងមុខ លោកអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់សម្តែង នៅក្នុងវិស័យសិល្បៈដូចចិត្តដែលលោកស្រឡាញ់ ៕
ចែករំលែកព័តមាននេះ