ផ្តន្ទាទោសសិស្សអាយុ១៦ឆ្នាំដាក់គុក២០ឆ្នាំពីបទសម្លា.ប់មិត្តភក្តិស្រី២នាក់ប្លន់យកម៉ូតូ និងលុយ
រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះហ៊ុល សំណាង អាយុ១៦ឆ្នាំ ដាក់ពន្ធនាគារ២០ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ៣០លានរៀលពីបទឃាតកម្មគិតទុកជាមុន និងផ្តន្ទាទោសឈ្មោះផុន សារុំ អាយុ២៨ឆ្នាំ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស៨ខែក្នុងពន្ធនាគារ ពីបទទទួលផលចោរកម្ម។
ចែករំលែកព័តមាននេះ