ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា និង​មន្ត្រី​ប៉េ​អឹម​ទាក់​សម្តី​គ្នា​តាម​ផ្លូវ​ផ្ទុះ​ហិ.ង្សា​ជ្រុះ​កាំ​ភ្លើង​ខ្លី​ពី​ចង្កេះបង្ក​ការ​ភ្ញាក់​ផ្អើលដល់​សមត្ថ​កិច្ច​ខណ្ឌ​ចំការ​មន​ចុះ​អន្តរាគមន៍

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ សមត្ថ​កិច្ច​ប្រដាប់​អាវុធ​២នាក់​ ​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​នៅ​ទី​បញ្ជា​ការ​ខេត្ត​កណ្តាល​​ និង​ម្នាក់​ទៀត​ជា​មន្ត្រី​យោធា​នៅ​កង​យោធ​​ភូមិ​ភាគ​ពិសេស​បានប្រទូស្ត​រ៉ាយដាក់​គ្នា​បណ្តាល​ឱ្យ​ជ្រុះ​កាំ​ភ្លើង​ខ្លី​នៅ​លើ​ថ្នល់​ដោយ​សាររឿង​​ជិះ​ម៉ូតូ​លឿន​តាម​ផ្លូវ​សាធារណៈ ​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣ មីនា ២០១៤ នៅ​ចំណុច​ផ្លូវ​២៧៨ កែង​ផ្លូវ​មុនី​វង្ស​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី១ ខណ្ឌ​ចំការ​មន​ ​។

ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ នគរ​បាល​ប៉ុស្តិ៍​បឹង​កេង​កង​ទី១​ដឹក​នាំ​ដោយ​លោក​គល់ សុផាត នាយ​នគរ​បាល​ប៉ុស្តិ៍ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​បាន​ចុះ​អន្តរា​គមន៍​ឃាត់ខ្លួន​មន្ត្រី​យោធា និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ទាំង​២​រូប​ រួម​ជាមួយ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​K54 នាំ​ទៅ​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​ដើម្បី​សួរ​នាំ​ពី​រឿង​ហេតុ​ដែល​បង្ក​ការ​ប្រទូស្ត​រ៉ាយ​គ្នា​តាម​ផ្លូវ​សាធារណៈ​រហូត​មាន​ជ្រុះ​អាវុធ​​​ខ្លី​បង្ក​ការ​ភ្ញាក់​ផ្អើ​ល​ដល់​អ្នក​ដំណើរ​។

ក្រោយ​ការ​សួរ​នាំ​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា អាវុធ​ខ្លី​ដែល​ជ្រុះ​នៅ​លើ​ដង​ផ្លូវ​នោះ​ជា​របស់​ឈ្មោះ​និល វុទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កណ្តាល​ រី​ឯ​មន្ត្រី​យោធា​ឈ្មោះ​ខាំ ប៉ូរ៉ា​ស៊ី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ បម្រើ​ការ​នៅ​អង្គ​ភាព​ភូមិ​ភាគ​ពិសេស​ ហើយ​ពួក​គេ​ទាំង​២​នាក់​ស្រវឹង​ស្រា​ដូច​គ្នា​។ មុន​មាន​ទំនាស់​គ្នា​ឈ្មោះ​និល វុទ្ធី​ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AX៥៨៥៥ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ ខណៈ​នោះ​ឈ្មោះ​ខាំ ប៉ូរ៉ា​ស៊ី​ បាន​ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BV៤៦៣៩ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ស្រែក​ដាក់​ឈ្មោះ​និល វុទ្ធី ថា ឯង​ជា​ចោរ​ទេឬ បាន​ជា​ជិះ​ម៉ូតូ​លឿន​យ៉ាង​នេះ​។

ផ្ទើម​ចេញ​ពី​ពាក្យ​មួយ​ម៉ាត់​នេះ ក៏​កើត​ជា​ទំនាស់​រហូត​ភាគី​ទាំង​២​បាន​ជិះ​ម៉ូតូ​ដេញ​គ្នា​ដល់​ចំណុច​កើតហេតុ​ខាង​លើ​ឈ្មោះ​និល វុទ្ធី បាន​ដួល​ម៉ូតូ​ ហើយ​ជ្រុះ​កាំ​ភ្លើង​ខ្លី​ពី​ចង្កេះ​រួចក៏​កើត​ការ​ប្រទូស្តរ៉ាយ​គ្នា​មួយ​ប្រាវតែ​ម្តង​​។

បន្ទាប់​ពី​សមត្ថ​កិច្ច​សួរ​នាំ​ដឹង​ដំណើរ​រឿង​រួច​ហើយ និង​មិន​មាន​ហិង្សា​អ្វី​កើត​ឡើង​ធ្ងន់​ធ្ងរ​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​បាន​អប់រំ​ភាគី​ទាំង​២​ហើយ​អនុ​ញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បំពេញ​ការ​ងារ​រៀង​ៗខ្លួន​៕