ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់ប៉ង​ចាប់​រំលោ.ភ​ស្ត្រី​អ្នកជំងឺ​កំពុង​​ដេកនៅផ្ទះ តែមិនបាន​សម្រេច​ ព្រោះ​ត្រូវ​នាង​ចាប់ទាញ​​ពងស្វាស

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរសកំហូចម្នាក់បាន​ចាប់ស្ត្រី​ជា​អ្នក​ជំងឺ​ដែល​មក​សុំ​ស្នាក់​អាស្រ័​យនៅផ្ទះ​របស់ខ្លួន ​ក្នុង​បំណងចាប់​រំលោ.ភ តែ​ត្រូវ​​ស្ត្រី​នោះ​​ចាប់ពងស្វាសច្របាច់ បណ្តាលឱ្យចុកហួលក៏ព្រលែងដៃវិញ​ ហើយ​ជាឱកាសបាន​​ស្ត្រី​​​រង​គ្រោះ​រត់ចេញ​ពីផ្ទះ​ស្រែក​ឱ្យ​គេ​ជួយ ទើបមានការភ្ញាក់ផ្អើល ​​កាលពី​វេលាម៉ោង៣រសៀលថ្ងៃទី២ ​មី​នា ២០១៤ ស្ថិត​នៅ​ភូមិតារាងបាល់ សង្កាត់កំពង់​ស្វាយ ក្រុង​សិរី​

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរសកំហូចម្នាក់បាន​ចាប់ស្ត្រី​ជា​អ្នក​ជំងឺ​ដែល​មក​សុំ​ស្នាក់​អាស្រ័​យនៅផ្ទះ​របស់ខ្លួន ​ក្នុង​បំណងចាប់​រំលោភ តែ​ត្រូវ​​ស្ត្រី​នោះ​​ចាប់ពងស្វាសច្របាច់ បណ្តាលឱ្យចុកហួលក៏ព្រលែងដៃវិញ​ ហើយ​ជាឱកាសបាន​​ស្ត្រី​​​រង​គ្រោះ​រត់ចេញ​ពីផ្ទះ​ស្រែក​ឱ្យ​គេ​ជួយ ទើបមានការភ្ញាក់ផ្អើល ​​កាលពី​វេលាម៉ោង៣រសៀលថ្ងៃទី២ ​មី​នា ២០១៤ ស្ថិត​នៅ​ភូមិតារាងបាល់ សង្កាត់កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពបានឱ្យដឹងថា ជន​ខាងលើ​ឈ្មោះ​ឌៀប សុន្ធា ហៅវិត អាយុ៣២ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិកើតហេតុខាងលើ ។ ចំណែកស្ត្រីរង​គ្រោះ​អាយុ៣៧ឆ្នាំ មានទីលំនៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបូង ដោយសុំស្នាក់នៅផ្ទះម្តាយជនសង្ស័យ ដែល​ត្រូវ​ជា​សាច់​ញាតិ ដើម្បីព្យាបាលជម្ងឺ ។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យបានសារភាពថា នៅថ្ងៃនោះមក​ពី​គេស្រវឹងស្រា​ពេក​​ល៕លុះ​អត់​ឃើញម្តាយគេ​មិន​នៅ​ស្ងាត់ៗ​នៅតែគេ​ និងស្ត្រីរង​គ្រោះ ក៏នឹកឃើញរឿង​ផ្លូវភេទ​តែម្តង ។