ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត​ម្រឹះ​ជិះ​.​ក​ឯងហែកកេរ្តិ៍​ប្រពន្ធ​បែក​អូ​ហូរ​ស្ទឹងនាង​ដាក់​មួយ​ម៉ាត់​វិញ​ស្ងាត់​មាត់​ដូច​គេ​ញុ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្ដី​ចោទប្រកាន់​ថា រៀប​ការ​ជា​ប្ដី​ប្រពន្ធ​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ គ្រាន់តែមានរឿង​ឈ្លោះ​គ្នា​បន្តិចបន្តួច​សោះ​បែរជា​ស្ត្រី​ជា​ប្រពន្ធ​ប្រមូល​ទ្រព្យសម្បត្តិ​លក់​អស់​រួច​យក​លុយ​វេច​បង្វិច​រត់គេច​ខ្លួន​ចោល​បាត់​ធ្វើ​ឲ្យ​មហាជន​រិះគន់ និង​ថ្កោលទោស​លើ​នាង​ជា​ប្រពន្ធ​នោះ ស្រាប់តែ​នៅ​វេលារសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ ស្ត្រី​ជា​ប្រពន្ធ​ខាងលើ​មិន​អាច​អត់ទ្រាំ​បាន​ឡើយ​ក៏​បាន​ចេញ​មុខ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្ដី​ចោទប្រកាន់​ថា រៀប​ការ​ជា​ប្ដី​ប្រពន្ធ​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ គ្រាន់តែមានរឿង​ឈ្លោះ​គ្នា​បន្តិចបន្តួច​សោះ​បែរជា​ស្ត្រី​ជា​ប្រពន្ធ​ប្រមូល​ទ្រព្យសម្បត្តិ​លក់​អស់​រួច​យក​លុយ​វេច​បង្វិច​រត់គេច​ខ្លួន​ចោល​បាត់​ធ្វើ​ឲ្យ​មហាជន​រិះគន់ និង​ថ្កោលទោស​លើ​នាង​ជា​ប្រពន្ធ​នោះ ស្រាប់តែ​នៅ​វេលារសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៩ ស្ត្រី​ជា​ប្រពន្ធ​ខាងលើ​មិន​អាច​អត់ទ្រាំ​បាន​ឡើយ​ក៏​បាន​ចេញ​មុខ ទៅ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បាន​ធ្វើការ​បកស្រាយ​ហែក​រឿង​ប្ដី​វិញខ្ទេច​គ្មាន​សល់​ឡើយ​។

ចំណែ​ក​ប្ដី​ក៏​មាន​វត្ត​មាននៅ​ទីនោះ​ដែរ​ប៉ុន្តែ​នៅ​ពេល​ប្រពន្ធ​ទម្លាយ​រឿង​ពិត បុរស​នេះ​មិន​អាច​ហើបមាត់​និយាយ​តបត​ជាមួយ​ប្រ​ន្ធ​សូ​ម្បី​តែ​១​ម៉ាត់​ឡើយ ​។ ស្ត្រី​រូប​នោះ​ឈ្មោះ សៅ រ​ដ្ឋា អាយុ​៣១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រែក​ឪជ្រឹង​(​ក​) ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ចំណែក​ប្ដី​ឈ្មោះ ចេ​ង ពិសិដ្ឋ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នាង​បាន​និយាយ​ថា ពាក្យ​សម្ដី​ដែល​ប្ដី​នាង​និយាយ​ទាំង​ប៉ុន្មាន​ដូច​ជា​ជ្រុល​ពេក​ហើយ គឺជា​ពាក្យ​មុសា កុហក​បោកប្រាស់​មួលបង្កាច់​ធ្វើ​យ៉ាងណា​ឲ្យ​មហាជន​យល់​ច្រឡំ​ថា នាង​ជា​មនុស្ស​អាក្រក់​ផុត​លេខ មាន​ប្ដី​ហើយ​មិន​ចេះ​រក្សា​សុភមង្គល និង​រត់​ចោល​ប្ដី​បែប​នេះ​។ ប៉ុន្តែ​ការ​ពិត​នាង​មិនមែន​ជា​មនុស្សបែប​នេះ​ទេ គឺ​ប្ដី​ទេ​ដែល​ជា​មនុស្ស​ខូច​តែង​រករឿង​វាយ​ធ្វើបាប​រូប​នាង​ជា​ញឹកញាប់ ហើយ​ជា​មនុស្ស​គ្មាន បានការ​មិន​ដែល​ផ្ដល់​សុភមង្គល​ជូន​នាង​ម្ដងណា​ទេ​។

នាង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយសារ​តែការ​រករឿង​ប្រើ​អំពើ​ហិង្សា​វាយដំ​រូប​នាង​បែប​នេះ​ហើយ​ទើប​នាង​មិន​អាច​រស់នៅ​ជាមួយ​បាន​តទៅ​ទៀតក៏​សម្រេចចិត្ត​ចុះ​ចេញ​ទៅ​រស់នៅ​បណ្ដោះអាសន្ន​ផ្ទះ​បង​សិន ដើម្បី​គេច​ពី​ការ​តាម​រករឿង​វាយដំពី​សំណាក់​ប្ដី​រូប​នេះ​។ ចំណែក​ពាក្យ​ចោទ​ថា នាង​​ប្រមូល​ទ្រព្យសម្បត្តិ​ដូច​ជា​ម៉ូតូ ដី និង​សម្ភារ ប្រើប្រាស់​លក់​អស់​រួច​វេច​លុយ​រត់​នោះ ជា​ពាក្យ​មិន​ពិត​ទាល់តែ​សោះឡើយ ព្រោះ​ទ្រព្យសម្បត្តិ​ទាំងអស់ នោះ​គឺ​បាន​លក់​អស់​តាំងពី​នៅ​ជុំ​គ្នា​មក​ម្លេះ ហើយ​ក៏​ព្រោះតែ​ប្ដី​មិន​បានការ​នេះ​ដែរ​។

ក្រោយ​ពី​ប្រពន្ធបកស្រាយ​បែប​នេះ​នៅ​នឹង​មុខ​បុរស​ជា​ប្ដី​ខាងលើ​មិន​អាច​និយាយ​ចេញ​សូ​ម្បី​តែ​១​ម៉ាត់​សោះឡើយ ដែល​មើលទៅ​ហាក់​ចំ​សាច់​រឿង​ដែល​ខ្លួន​ប្រព្រឹត្ត​ទៅ​លើ​ប្រពន្ធ​។ បន្ទាប់​មក​អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​អ្នក ទាំង​២​ទៅ​ដោះស្រាយ​គ្នា​តាម​ផ្លូវ​តុលាការ​នៅ​ឯ​ស្រុក​កំណើត ដែល​ពួក​គេ​រៀប​ការ​ជាមួយ​គ្នា​ចុះ ហើយ​ពួក​គេ​ក៏​បាន​ចាកចេញ​ទៅ​បាត់​ទៅ​។

សូម​រម្លឹក​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែសីហា បុរស​ខាងលើ​បាន​កាន់​រូបថត​អាពាហ៍ពិពាហ៍​របស់​ខ្លួន និង​ប្រពន្ធ​ចំនួន​២​សន្លឹក ជា​ភស្តុ​តាង​រួច​ធ្វើ​ដំណើរ ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ប្រ​កូក​ប្រកាស​រកប្រពន្ធ​របស់​ខ្លួន​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ផង ​។

ដោយ​បុរស​នេះ​បាន​ចោទប្រកាន់​ថា បាន​រៀប​ការ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​ជាង​៣​ឆ្នាំ​កន្លង​មក​ហើយ គ្រាន់តែ​មានរឿង​ឈ្លោះ​គ្នា​ប​ន្តិ​បន្តួច​សោះ ស្រាប់តែ​ប្រពន្ធ​លេង​១​ក្បាច់​ធ្វើ​ឲ្យ​ខ្លួន​ស្ទើរ​កកឈាម​ស្លាប់​ទៅ​ហើយ​។ ដោយ​នាង​បាន​ប្រមូល​សម្ភារ​ក្នុងផ្ទះ ដីធ្លី និង​ម៉ូតូ​១​គ្រឿង​ផង​លក់​យក​លុយ​ព្រមទាំង​ដេញ​តុងទីន​ថែម​ទៀត រួច​យក​លុយ​វេច​បង្វិច​រត់​ចោល​ខ្លួន បាត់​ស្រមោល​ជាង​១០​ថ្ងៃ​កន្លង​មក​ហើយ​។ បន្ទាប់​ពី​មានរឿង​រ៉ាវ​បែប​នេះ​ទើប​ពេល​នេះ​នាង​ជា​ប្រពន្ធ​បាន ចេញ​មុខ​មក​បកស្រាយ​ហែក​រឿង និង​ទ​ង្វើ​ដែល​ប្ដី​ធ្វើ​ដាក់​នាង​កន្លង​មក​ខ្ទេច​តែ​ម្ដង​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ