ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ជន​ជាតិ​អង់​គ្លេស​ម្នាក់​ទទួល​ទាន​ទឹក​២៥​លីត្រ​ក្នុង​មួយ​ថ្ងៃ​

11 ឆ្នាំ មុន

ប្រភព​ពី​បរទេស​​នា​ពេល​ថ្មីៗ​នេះ បាន​​បង្ហាញ​នូវ​ភាព​ភ្ញាក់​ផ្អើល​មួយ ខណៈ​មាន​នារីម្នាក់​​ឈ្មោះ Sasha Kennedy អាយុ​២៦​​ឆ្នាំ ជា​អ្នក​រស់​នៅ​ក្នុង​តំបន់ Essex នៃ​ប្រទេស​អង់​គ្លេស ​បាន​​ទទួល​ទាន​ទឹក​រហូត​ដល់​២៥​​លីត្រ​ក្នុង​មួយ​​ថ្ងៃ។ នេះជា​រឿង​រ៉ាវ​មួយ​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ​​ នៅ​ពេល​ដែល​នាង​បាន​ទទួល​ទាន​ទឹក​មាន​ចំនួន​ច្រើនខុស​ប្លែក​ពី​អ្នក​ដទៃ ។ នាង Sasha ត្រូវបាន​ពិភព​លោក​ចាត់​ទុក​ថា គឺជា​

ប្រភព​ពី​បរទេស​​នា​ពេល​ថ្មីៗ​នេះ បាន​​បង្ហាញ​នូវ​ភាព​ភ្ញាក់​ផ្អើល​មួយ ខណៈ​មាន​នារីម្នាក់​​ឈ្មោះ Sasha Kennedy អាយុ​២៦​​ឆ្នាំ ជា​អ្នក​រស់​នៅ​ក្នុង​តំបន់ Essex នៃ​ប្រទេស​អង់​គ្លេស ​បាន​​ទទួល​ទាន​ទឹក​រហូត​ដល់​២៥​​លីត្រ​ក្នុង​មួយ​​ថ្ងៃ។ នេះជា​រឿង​រ៉ាវ​មួយ​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ​​ នៅ​ពេល​ដែល​នាង​បាន​ទទួល​ទាន​ទឹក​មាន​ចំនួន​ច្រើនខុស​ប្លែក​ពី​អ្នក​ដទៃ ។ នាង Sasha ត្រូវបាន​ពិភព​លោក​ចាត់​ទុក​ថា គឺជា​មនុស្ស​ទី១ ដែល​មាន​ទម្លាប់​ទទួល​​ទាន​ទឹក​យ៉ាង​ច្រើន​លើស​លប់ ដែល​ធ្វើ​ឱ្យ​អ្នក​ដទៃ​ជឿ​ថា នេះ​គឺ​ជា​​រឿង​ពិត ។

នាង Sasha បាន​និយាយ​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា «ប្រហែល​មាន​អ្នក​ខ្លះ​ ពេល​បាន​​ដឹង​រឿង​រ៉ាវ​របស់​នាង​ គិត​ថា ​ជា​ការ​និយាយ​កុហក​ឆបោក​ផ្តេស​ផ្តាស់ តែ​នាង​​បញ្ជាក់​ថា នេះគឺ​ជា​ការ​ពិត ។ នាង​​បាន​និយាយថា នាង​បាន​ចាប់​ផ្តើម​ទទួល​​ទាន​ទឹក​ច្រើន​ខុស​ប្លែក​ពី​​អ្នក​ដទៃ​នៅ​ពេល​ដែល​នាង​មាន​អាយុ​១៦​ឆ្នាំ ។ កាល​​ណោះ​ នាង​​នៅ​រៀន​ថ្នាក់​វិទ្យា​ល័យ និង​បាន​​ធ្វើការ​​បណ្តើរ​​នៅ​ហាង​លក់​ស្បែក​ជើង​ ។ ដូច្នេះ​នាង​មាន​ភាព​នឿយ​ហត់​ ពីព្រោះ​ត្រូវ​ចំណាយ​​កម្លាំង​ច្រើន ចឹង​ហើយ​ទើប​នាង​ចេះ​តែ​ទទួល​ទាន​ទឹក​មួយ​ថ្ងៃ​ច្រើន​បន្តិចៗ ។ លុះ​នាង​អាយុ​២០​ឆ្នាំ គឺ​នាង​បាន​ទទួល​ទាន​ទឹក​យ៉ាង​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ គឺ​២០​លីត្រ រហូត​មក​ដល់​ពេល​នេះ នាង​ទទួល​ទាន​ទឹក​ចន្លោះពី​​១៨​លីត្រ​ទៅ​២៥​លីត្រ​ក្នុង​មួយ​ថ្ងៃ ។ នាង​ទទួល​ទាន​ទឹក​ច្រើន​បែប​នេះ ទើប​អាច​ធ្វើ​ឱ្យ​នាង​មាន​កម្លាំង​គ្រប់​គ្រាន់​សម្រាប់​បំពេញ​​ការ​ងារ​ជា​ប្រចាំ​ថ្ងៃ ។ ការ​ទទួល​ទាន​ទឹក​ច្រើន​ពិត​ជា​បាន​ផ្តល់​នូវ​គុណ​សម្បត្តិ​ឱ្យ​នាង តែនាង​ក៏​មាន​ភាព​ធុញ​ទ្រាន់​ខ្លះ​ដែរ ពោល​គឺ​នាង​ត្រូវ​​ចូល​បន្ទប់​ទឹក​ក្នុង​មួយ​ថ្ងៃ​៤០​ដង» ។

នាង Sasha បាន​និយាយ​បន្ថែម​ទៀត​ថា «ថ្វី​ដ្បិត​តែ​នាង​ទទួល​ទាន​ទឹក​ច្រើន​ក្តី ក៏​វា​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខ​ភាព​ទេ គ្រាន់​តែ​នាង​មាន​រូប​រាង​ធាត់​បន្តិច ។ នាង​ទទួល​ទាន​ទឹក​ច្រើន​ធ្វើ​ឱ្យ​នាង​មាន​ភាព​រឹង​មាំ​ស្វាហាប់​ក្នុង​ការ​បំពេញ​ការ​ងារ ។ ជា​ពិសេសនាង​បាន​ទទួល​ភាព​ជោគ​ជ័យ​នៅ​ក្នុង​ការ​ងារថ្មី​នៅ​ក្នុង​ក្រុម​​ហ៊ុន​ទូរគមនាគមន៍​នោះ​​ថែម​ទៀត» ៕