ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គណ​បក្ស​​​ប្រជា​ជ​ន​​​​​ដាក់​​បេក្ខ​ភាព​​របស់​ខ្លួន​​ឈរ​​ឈ្មោះ ​​​​​បោះ​​​​ឆ្នោត​​​ក្រុម​​ប្រឹក្សា​​​​រាជ​ធានី​-​ខេត្ត​ ​ស្រុក-​ខណ្ឌ​​ច្រើន​​​ជាង​គ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​យោង​តាម​​សេចក្តី​​ប្រកាស​ព័ត៌​មាន​​របស់​គណៈ​​កម្មាធិការ​​​​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ដែល​​បាន​ចេញ​ផ្សាយ​​កាលពីថ្ងៃ​ទី​១ ​មីនា ​​​ឱ្យដឹងថា ​​គណ​​បក្ស​ប្រជា​ជន​​​កម្ពុជា ​​ដាក់​បេក្ខ​ភាព​ឈរ​​ឈ្មោះ​បោះ​ឆ្នោត​​​ជ្រើស​​រើស​​ក្រុម​ប្រឹក្សា​​រាជ​ធានី ខេត្ត​ ក្រុង ​ស្រុក​ ខណ្ឌ ​អាណត្តិ​ទី​២​ច្រើន​ជាងគេ ​​ក្នុង​រយៈ​ពីរ​ថ្ងៃ​ដំបូ​ង​ដែល​គណ​ៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​​ការ​បោះ​ឆ្នោត​ចាប់​ផ្តើម​​ទទួល​ពាក្យ​​​ ។

រាជ​ធានីភ្នំពេញ​ ៖ ​យោង​តាម​​សេចក្តី​​ប្រកាស​ព័ត៌​មាន​​របស់​គណៈ​​កម្មាធិការ​​​​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ដែល​​បាន​ចេញ​ផ្សាយ​​កាលពីថ្ងៃ​ទី​១ ​មីនា ​​​ឱ្យដឹងថា ​​គណ​​បក្ស​ប្រជា​ជន​​​កម្ពុជា ​​ដាក់​បេក្ខ​ភាព​ឈរ​​ឈ្មោះ​បោះ​ឆ្នោត​​​ជ្រើស​​រើស​​ក្រុម​ប្រឹក្សា​​រាជ​ធានី ខេត្ត​ ក្រុង ​ស្រុក​ ខណ្ឌ ​អាណត្តិ​ទី​២​ច្រើន​ជាងគេ ​​ក្នុង​រយៈ​ពីរ​ថ្ងៃ​ដំបូ​ង​ដែល​គណ​ៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​​ការ​បោះ​ឆ្នោត​ចាប់​ផ្តើម​​ទទួល​ពាក្យ​​​ ។

នៅ​ថ្ងៃ​ទី​​២៧​ និង​២៨​ កុម្ភៈ ​មាន​​គណបក្ស​​ចំនួន​​៣​​ដែល​ចុះ​​ឈ្មោះ​ប្រកួត​ប្រជែង​​ការ​បោះ​ឆ្នោត​​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​រាជ​ធានី ខេត្ត ក្រុង ​ស្រុក ខណ្ឌ ​គឺ​គណបក្ស​​ប្រជា​ជន​កម្ពុជា​​​ ​គណ​បក្ស​សង្គ្រោះ​​ជាតិ និង​គណ​បក្ស​​ហ្វុន​​ស៊ិន​ប៉ិច ។ ​នៅ​ក្នុង​ចំណោម​​គណ​បក្ស​ទាំង​​៣​នេះ ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​ដាក់​បេក្ខ​ភាព​របស់​ខ្លួន​​បាន​ច្រើន​ជាង​គេ ​គឺ​​បាន​ចំនួន​២៣​មណ្ឌល​រាជ​ធានី-ខេត្ត ​និង​​១៨៨​មណ្ឌល ក្រុង ស្រុក ​ខណ្ឌ ​។ ចំណែក​គណបក្ស​​សង្គ្រោះ​​ជាតិ​ ដាក់​បាន​៨​មណ្ឌល​​រាជ​ធានី ​ខេត្ត ​និង​២៦​មណ្ឌល ​ក្រុង ស្រុក ​ខណ្ឌ ​​​និង​​​​គណ​បក្ស​​ហ្វុ៊ន​ស៊ិន​​ប៉ិច​ ដាក់​បាន​១​មណ្ឌល​ ក្រុង ស្រុក ​ខណ្ឌ ​។ គណ​ៈ​កម្មាធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ ចាប់​ផ្តើម​​ចុះ​ឈ្មោះ​គណ​បក្ស​​​នយោ​បាយ​​ ​និង​បេក្ខ​​ជន​ឈរ​ឈ្មោះ​​ពីថ្ងៃ​​ទី​២៧ កុម្ភៈ ​ដល់​ថ្ងៃទី​៣ ​មីនា ​​ឆ្នាំ​២០១៤ ។

​​គួរ​រំលឹក​​ថា គណ​ៈ​កម្មា​ធិការ​ជាតិ​រៀប​​ចំ​ការ​បោះឆ្នោត​ កាល​ពីថ្ងៃ​ទី​១៧ ​មករា ​ឆ្នាំ​២០១៤ ​បាន​ចេញ​ផ្សាយ​​​ចំនួន​សមា​ជិក​ក្រុម​​ប្រឹក្សា​​រាជ​ធានី ​ខេត្ត ​និង​ចំនួន​​សមាជិក​​ក្រុម​ប្រឹក្សា​​ក្រុង ​ស្រុក​ ខណ្ឌ ​​សម្រាប់​អាណត្តិ​ទី​២ ​ដែល​នឹ​​ងត្រូវ​រៀប​​ចំ​ការ​បោះឆ្នោត​​នៅថ្ងៃ​ទី​១៨ ឧសភា ​​ខាង​មុខ ​។ គ.ជ.ប ​​បញ្ជាក់​ថា ​យោង​តាម​អនុ​ក្រឹត្យ​​ស្តី​​ពី​ការ​កំណត់​ចំនួន​សមា​ជិក​​ក្រុម​ប្រឹក្សា​​រាជ​ធានី ខេត្ត ​និង​ចំនួន​សមាជិក​​ក្រុម​ប្រឹក្សា​​​ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​​ទី​២ ​លេខ​២២​ ​អនក្រ.បក​ ចុះ​ថ្ងៃ​ទី​១៥ ​មករា ​​​ឆ្នាំ​២០១៤ សមាជិក​​ក្រុម​ប្រឹក្សា​សរុប​មា​នចំនួន​៣.៣២៤​នាក់ ។ គណ​ៈ​កម្មា​​ធិការ​រៀបចំ​ការ​បោះឆ្នោត​  (គ.ជ.ប) ​បន្ត​ថា ​ក្នុង​ចំណោម​ចំនួន​សមាជិក​​ក្រុម​ប្រឹក្សា​​ទាំងអស់​ខាង​លើនេះ​ ​​ចំនួន​ក្រុម​ប្រឹក្សា​​រាជធានី​​​​-​​ខេត្ត​ ​សរុប​ចំនួន​៣៩៣​នាក់ ​​និង​​ចំនួន​សមាជិក​​ក្រុម​ប្រឹក្សា​​ក្រុង ក្រុម​​ប្រឹក្សា​​ស្រុក ​ក្រុម​ប្រឹក្សា​​ខណ្ឌ ​សរុប​មាន​ចំនួន​​២.៩២១​នាក់ ​។ ​រាជ​ធានី-​ខេត្ត​​ ដែល​មាន​ចំនួន​សមាជិក​ក្រុម​​ប្រឹក្សា​ចំនួន​២១​រូប ​គឺរាជ​​ធានី​ភ្នំពេញ ​​ខេត្ត​កណ្តាល ​និង​ខេត្ត​កំពង់ចាម ​។ ​ខេត្ត​​​ដែល​​មាន​​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​ចំនួន​១៩​រូប​គឺ​ខេត្ត​​បាត់​ដំបង ​​ខេត្ត​ព្រៃ​វែង ​ខេត្តសៀម​រាប ​ខេត្ត​តាកែវ ​និង​ខេត្តត្បូង​ឃ្មុំ ។

​ខេត្តមាន​ក្រុម​ប្រឹក្សា​​ចំនួន​១៧​រូប​គឺ​ បន្ទាយ​មាន​ជ័យ ​​កំពង់​ស្ពឺ ​​កំពង់ធំ ​និងខេត្តកំពត ​។ ​​ខេត្ត​ដែល​មាន​ចំនួន​ក្រុម​ប្រឹក្សា​ចំនួន​១៥​រូប​គឺ ​​កំពង់​ឆ្នាំង ​​​​ស្វាយ​រៀង ​​​​ពោធិ៍​សាត់ ​​ក្រចេះ ​និងខេត្ត​ព្រះ​សី​ហនុ ។ ​ខេត្ត​មាន​សមាជិក​​​ក្រុម​ប្រឹក្សា​​១៣​រូប​គឺ កោះ​កុង ​ព្រះ​វិហារ ​រត​ន​គិរី ​​ស្ទឹង​ត្រែង ​និង​ខេត្ត​​ឧត្តរ​មា​ន​ជ័យ ។ ​ខេត្ត​ដែល​មាន​សមាជិក​ក្រុម​ប្រឹក្សា​​ចំនួន​៩រូប​គឺ​​​ ប៉ៃ​លិន ​មណ្ឌល​គិរី ​​និង​ខេត្តកែប ។ ​​រី​​ឯ​ក្រុម​ប្រឹក្សា​​​ក្រុង ​ស្រុក ខណ្ឌ​ នីមួយ​ៗ​​មាន​ចំនួន​សមា​ជិក​ច្រើន​​បំផុត​ត្រឹម​តែ​​១៩​​រូប​​ ​និង​តិច​​បំផុត​​៧​​​រូប​ ​។ ​សូម​រំលឹកថា ​កាល​​ពី​មុន​​រាជ​ធានី ​ខេត្ត ​មាន​ចំនួន​២៤​ និង​ក្រុង​ ស្រុក​ ខណ្ឌ មាន​ចំនួន​​១៩៤​ បច្ចុប្បន្ន​​រាជ​ធានី​​-ខេត្ត​ មាន​ចំនួន​២៥​ និង​ក្រុង ​ស្រុក ខណ្ឌ ​មាន​ចំនួន​១៩៧​​រូប​​ ។ ​​កាលពី​​ខែ​វិច្ឆិកា ​​​ឆ្នាំ​២០១៣ ​គ.ជ.ប ​ក៏បាន​​ចេញសេចក្តី​ប្រកាស​​ព័ត៌​មាន​​មួយ​​​បញ្ជាក់​ថា ​កាល​បរិច្ឆេទ​ក្នុងការ​បោះឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ខេត្ត ​រាជ​ធានី ​និង​ក្រុង ស្រុក ​ខណ្ឌ ​​អាណត្តិទី​២ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨​​ ​ឧសភា ​​ឆ្នាំ​​២០១៤ ​ខាងមុខ ​។

​​តាម​ច្បាប់​​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​​ប្រឹក្សា​ខេត្ត ​រាជ​ធានី ​និង​ក្រុង​​ ស្រុក​ ខណ្ឌ ​មាត្រា​២​បាន​ចែងថា ​​ក្រុម​ប្រឹក្សា​​មាន​អាណត្តិ​​៥​ឆ្នាំ ហើយ​ផុត​អាណត្តិ​​នៅ​ពេល​ក្រុម​ប្រឹក្សា​​ថ្មី​ចូល​​កាន់​​តំ​ណែង ​។ ការ​បោះឆ្នោត​អាណត្តិ​ទី​១ ដើម្បី​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​រាជ​ធានី​​ខេត្ត ​និងក្រុង ​ស្រុក ខណ្ឌ ​​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃ​ទី​១៧ ​ឧសភា ​​ឆ្នាំ​២០០៩ ​​​និងមាន​គណ​បក្ស​​នយោ​​បាយ​​ចំនួន​៥​បាន​ចូ​ល​​រួម​ក្នុង​​ការ​បោះឆ្នោត​នៅ​ពេលនោះ ៕