ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​​ប្រពន្ធ​2​​​យក​​ស្ត្រី​​លែង​​ប្តី​​4​ដង​​​ធ្វើ​ប្រពន្ធ​ទី​3 ​រឿង​​រ៉ាវ​​​ផ្អើល​​តាម​ដង​​ផ្លូវ ប៉ូលិស​2​ខណ្ឌ​​​ចេញ​​អន្តរា​គមន៍

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​តាម​ដង​ផ្លូវ​ ហើយ​នគរ​បាល​ខណ្ឌ​ដង្កោ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏​បាន​សហ​ការ​​គ្នា​ចេញ​អន្តរា​គមន៍​ ពួន​ស្ទាក់​ផង​ដែរ​ បន្ទាប់​ពី​បុរស​ម្នាក់​ជិះ​ម៉ូតូ​១គ្រឿង​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ដេញ​តាម​ម៉ូតូ​១គ្រឿង​ទៀត​ ដែល​កំពុង​ជិះ​ខាង​មុខ​ដោយ​បុរស​ម្នាក់​ និង​មាន​ឌុប​ស្ត្រី​ម្នាក់​ពី​ក្រោយ​ ហើយ​អ្នក​ដេញ​តាម​នោះ​បាន​ស្រែក​ថា​ចោរៗ​ ជាប់​មិន​ដាច់​ពី​មាត់​ទៀត​ផង​ ។​

រាជធានីភ្នំពេញ​ ៖ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​តាម​ដង​ផ្លូវ​ ហើយ​នគរ​បាល​ខណ្ឌ​ដង្កោ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏​បាន​សហ​ការ​​គ្នា​ចេញ​អន្តរា​គមន៍​ ពួន​ស្ទាក់​ផង​ដែរ​ បន្ទាប់​ពី​បុរស​ម្នាក់​ជិះ​ម៉ូតូ​១គ្រឿង​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ដេញ​តាម​ម៉ូតូ​១គ្រឿង​ទៀត​ ដែល​កំពុង​ជិះ​ខាង​មុខ​ដោយ​បុរស​ម្នាក់​ និង​មាន​ឌុប​ស្ត្រី​ម្នាក់​ពី​ក្រោយ​ ហើយ​អ្នក​ដេញ​តាម​នោះ​បាន​ស្រែក​ថា​ចោរៗ​ ជាប់​មិន​ដាច់​ពី​មាត់​ទៀត​ផង​ ។​

ខណៈ​នោះ​ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ជួយ​ដេញ​តាម​ និង​មួយ​ចំនួន​ទៀត​ត្រៀម​ដំបង​ ព្រនង់​ប្រុង​ជើង​ការ​ លុះ​មួយ​សន្ទុះ​ក្រោយ​មក​ ម៉ូតូ​ដែល​ព្យាយាម​បើក​រត់​គេច​ខ្លួន​នោះ​ ត្រូវ​បាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បឹង​ធំ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឃាត់​បាន​នាំ​យក​ទៅ​សាក​សួរ​ ទើប​ដឹង​ថា​ មិន​មែន​ជា​រឿង​ដេញ​តាម​ចោរ​លួច​ ឬ​ចោរ​ប្លន់​នោះ​ឡើយ​ គឺ​ជា​រឿង​ស្នេហា​ត្រីកោណ​ ។​ បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ​អះ​អាង​ថា​ ខ្លួន​បាន​ឃើញ​ប្រពន្ធ​ដែល​មិន​ទាន់​លែង​លះ​គ្នា​ដាច់​ស្រេច​នៅ​ឡើយ​ ជិះ​ម៉ូតូ​ជាមួយ​នឹង​បុរស​ម្នាក់​ និង​ចោទ​បុរស​នោះ​ថា​ជា​សហាយ​ ។​ ពេល​នោះ​ខ្លួន​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ ប៉ុន្តែ​ដេញ​មិន​ទាន់​ ទើប​ស្រែក​ថា​ចោរៗ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ក្នុង​បំណង​ឱ្យ​នគរ​បាល​ និង​ប្រជា​ពល​រដ្ឋ​ជួយ​ដេញ​ចាប់​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​ និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២​ មីនា​ នៅ​តាម​ផ្លូវ​វត្ត​ស្លែង​បែក​ចាន​​ ស្ថិត​ក្នុង​ភូមិ​ខ្ចៅ​ សង្កាត់​បឹង​ធំ​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ បុរស​ដែល​ចោទ​ថា​ ប្រពន្ធ​ផិត​ក្បត់​នេះ​ឈ្មោះ​ នូវ​ សំណាង​ អាយុ​៣៨​ឆ្នាំ​ មុខ​របរ​រត់​ម៉ូតូ​ឌុប​ មាន​ទី​លំនៅ​ក្នុង​ឃុំ​ព្រះ​និព្វាន​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ សូត្រ​ មន​ អាយុ​៣៦​ឆ្នាំ​ ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ ។ រីឯ​បុរស​ដែល​ត្រូវ​ចោទ​ថា​ ជា​ប្រុស​សហាយ​ឈ្មោះ​ លី ហៀង​ អាយុ​៥៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​ថ្មគោល​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​នគរ​បាល​មួយ​រូប​ ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​១គ្រឿង​ម៉ាក​ស៊ុយ​ហ៊្សុយ​គី​ស្មាស់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1O-7684 តែ​ម្នាក់​ឯង​បាន​ដេញ​តាម​ពី​ក្រោយ​ម៉ូតូ​១គ្រឿង​ទៀត​ ម៉ាក​ស៊ុយ​ហ៊្សុយ​គី​អេច​សេលូ​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CC-0933 បើក​បរ​​ដោយ​បុរស​ម្នាក់​ និង​មាន​ឌុប​ស្ត្រី​ម្នាក់​ពី​ក្រោយ​ផង​ ។​ ខណៈ​នោះ​ អ្នក​ដេញ​តាម​ពី​ក្រោយ​ ស្រែក​ថា​ចោរៗ​ជាប់​មិន​ដាច់​ពី​មាត់​ ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​កម្លាំង​នគរ​បាល​ខណ្ឌ​ដង្កោ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ចេញ​ពួន​ស្ទាក់​គ្រប់​ផ្លូវ​ រហូត​ពួក​គេ​ជិះ​ដល់​ភូមិ​ខ្ចៅ​ សង្កាត់​បឹង​ធំ​ ទើប​ឃាត់​ខ្លួន​បាន​ រួច​នាំ​ទៅ​សាក​សួរ​ ។​ ក្រោយ​ពេល​បែក​ធ្លាយ​រឿង​នោះ​ភ្លាម​ ភាគី​ទាំង​៣​ គឺ​ប្តី​ ប្រពន្ធ​ និង​បុរស​ជាប់​ចោទ​ បាន​ប្រកែក​យក​ត្រូវ​រៀងៗ​ខ្លួន​ ដោយ​បុរស​ជា​ប្តី​ដែល​អះ​អាង​ថា​ ប្រពន្ធ​លួច​លាក់​មាន​សហាយ​ និយាយ​ថា​ ខ្លួន​ជា​បុរស​ពោះ​ម៉ាយ​១ភ្លើង​ បាន​សែន​ព្រេន​ជាមួយ​ស្ត្រី​ឈ្មោះ​ សូត្រ​ មន​ ជា​ស្ត្រី​មេម៉ាយ​៣ភ្លើង​ (លែង​ប្តី​៣នាក់​រួច​ហើយ​)​ ចាប់​ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈ​ពេល​ជាង​៧​ឆ្នាំ​មក​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​ម៉្លេះ​ និង​មាន​កូន​ប្រុស​ម្នាក់​អាយុ​៦ឆ្នាំ​ ម្យ៉ាង​ទៀត​ខ្លួន​គឺ​ជា​ប្តី​ទី៤​ ។​ កាល​ពី​មុន​ ការ​រស់​នៅ​ចុះ​សម្រុង​គ្នា​ណាស់​ ប៉ុន្តែ​ក្រោយ​មក​ចេះ​តែ​មាន​ការ​រកាំ​រកូស​ ដោយ​សារ​តែ​នាង​មាន​សហាយ​ លួច​លាក់​ជាមួយ​បុរស​ឈ្មោះ​ លី ហៀង​ ក្បត់​ចិត្ត​ខ្លួន​ និង​មាន​បំណង​យក​បុរស​នោះ​ធ្វើ​ជា​ប្តី​ទី​៥​ ។​ មិន​តែ​ប៉ុណ្ណោះ​ កាល​​ពី​ប៉ុន្មាន​ខែ​មុន​ ខ្លួន​បាន​តាម​ទាន់​ម្តង​រួច​មក​ហើយ​ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​នៅ​ជាមួយ​គ្នា​ ហើយ​ពេល​នោះ​ខ្លួន​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ដោះ​ស្រាយ​គ្នា​ និង​ធ្វើ​កិច្ច​សន្យា​ឈប់​ឱ្យ​បុរស​នោះ​ទាក់​ទង​ប្រពន្ធ​ខ្លួន​ទៀត​ ។

ប៉ុន្តែ​ក្រោយ​មក​ ពួក​គេ​នៅ​តែ​បន្ត​ណាត់​ជួប​គ្នា​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ព្រឹក​ថ្ងៃ​កើត​ហេតុ​ ប្រពន្ធ​បាន​ដេញ​គាត់​ឱ្យ​ទៅ​រត់​ម៉ូតូ​ឌុប​ ដោយ​និយាយ​ថា​ ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ​ មាន​មនុស្ស​ដើរ​លេង​ច្រើន​ និង​អាច​រក​ប្រាក់​បាន​ច្រើន​ ។ ពេល​នោះ​គាត់​បាន​ចេញ​ទៅ​រត់​ឌុប​ ហើយ​ពេល​ទៅ​ដល់​ត្រង់​មុខ​វត្ត​ជន្លង់​ម្លូ ស្រាប់​តែ​ប្រទះ​ឃើញ​បុរស​ដែល​ជា​ប្រុស​សហាយ​ ជិះ​សំដៅ​ទៅ​ទិស​ខាង​ត្បូង​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣​ ។ ខណៈ​ឃើញ​ដូច្នេះ​ គាត់​បាន​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ​ និង​ដេញ​តាម​ពី​ក្រោយ​ រហូត​ដល់​វត្ត​ស្លែង​ ទើប​ឃើញ​ប្រពន្ធ​របស់​គាត់​ឡើង​ជិះ​ម៉ូតូ​ជាមួយ​បុរស​សហាយ​នោះ​ ក៏​ដេញ​តាម​ពី​ក្រោយ​ ប៉ុន្តែ​តាម​មិន​ទាន់​ ទើប​ស្រែក​ថា​ចោរៗ​ដូច្នេះ​ ។​ ដោយ​ឡែក​ ស្ត្រី​ជា​ប្រពន្ធ​និយាយ​ថា​ រវាង​នាង​ និង​បុរស​ឈ្មោះ​ នូវ​ សំណាង​ មិន​មាន​អ្វី​ជាប់​ពាក់​ព័ន្ធ​នឹង​គ្នា​នោះ​ទេ​ ព្រោះ​បាន​លែង​លះ​គ្នា​ជាង​១ឆ្នាំ​មក​ហើយ​ ព្រោះ​ការ​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​ ហើយ​នាង​ទាក់​ទង​ជាមួយ​បុរស​ផ្សេង​ទៀត​ ដើម្បី​រក​អនា​គត​ ប៉ុន្តែ​ត្រូវ​អតីត​ប្តី​នេះ​ តាម​រក​រឿង​រហូត​ ។ ការ​លែង​លះ​គ្នា​នោះ​ គឺ​ដោយ​សារ​តែ​អតីត​ប្តី​នេះ​ចេះ​តែ​រក​រឿង​គ្មាន​ហេតុ​ផល​ និង​វាយ​ធ្វើ​បាប​នាង​ជា​បន្ត​បន្ទាប់​ មិន​តែ​ប៉ុណ្ណោះ​វាយ​ទាំង​ម្តាយ​របស់​នាង​ បណ្តាល​ឱ្យ​បាក់​ដៃ​ថែម​ទៀត​ផង​ ។​

រីឯ​បុរស​ជាប់​ចោទ​ជា​សហាយ​ និយាយ​ថា​ គាត់​មាន​ប្រពន្ធ​២​នាក់​រួច​មក​ហើយ​ ចំណែក​នាង​ សូត្រ​ មន​ មិន​មែន​ជា​សហាយ​ស្មន់​អ្វី​ទេ​ ។ តាម​ពិត​នាង​បាន​ប្រាប់​ថា​ លែង​លះ​ជាមួយ​ប្តី​ដាច់​ស្រេច​ហើយ​ ទើប​គាត់​ដាក់​ចិត្ត​ស្រឡាញ់​នាង​ និង​មាន​បំណង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ទី​៣​ ហើយ​គាត់​ប្រុង​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ជាមួយ​នាង​ទៀត​ផង​ ។ នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​នោះ​ គាត់​ទៅ​ឌុប​នាង​ក្នុង​បំណង​ទៅ​ធ្វើ​សក់​ចូល​រួម​ពិធី​បុណ្យ​គេ​នៅ​វេលា​ល្ងាច​ ស្រាប់​តែ​មាន​រឿង​បែប​នេះ​កើត​ឡើង​តែ​ម្តង​ ។​ មន្ត្រី​នគរ​បាល​ឱ្យ​ដឹង​ថា​ ក្រោយ​ពេល​ជជែក​គ្នា​បែក​ផ្សែង​ ភាគី​ខាង​ប្តី​ដើម​ បាន​ហៅ​មន្ត្រី​តុលា​ការ​ម្នាក់​ទៅ​ជួយ​ដោះ​ស្រាយ​ បន្ទាប់​មក​ប្តី​ដើម​នោះ​ បាន​ទាម​ទារ​ឱ្យ​​ប្រពន្ធ​ និង​បុរស​ជាប់​ចោទ​ជា​សហាយ​នោះ​ ចេញ​សង​ប្រាក់​ដែល​ជំពាក់​បំណុល​គេ​ថ្លៃ​ធ្វើ​ផ្ទះ​ចំនួន​១.៨០០​ដុល្លារ​ ។

ប៉ុន្តែ​ទាម​ទារ​យក​៣០០​ដុល្លារ​ដល់​ដៃ​មុន​ ដើម្បី​យក​ទៅ​លោះ​យក​កាតគ្រី​ម៉ូតូ​ដែល​បញ្ចាំ​គេ​ ព្រម​ទាំង​ទាម​ទារ​ចំនួន​៥០​ដុល្លារ​ផ្សេង​ទៀត​ សម្រាប់​ធ្វើ​សោហ៊ុយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​នាង​ជា​ប្រពន្ធ​ និង​បុរស​ជាប់​ចោទ​ ក៏​បាន​ព្រម​ព្រៀង​ចេញ​ឱ្យ​ទាំង​អស់​ ដើម្បី​បញ្ចប់​រឿង​ ៕​