ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​ហូរ​កក្លាក់​តាម​ច្រមុះ​…​កំពុង​សង្ស័យ​គាត់​​សម្លា.ប់​ខ្លួន

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​ ដែល​មាន​ឈាម​ហូរ​ជោក​ជាំ​នៅ​លើ​ដី​ផង នៅ​ប្រហែល​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៣ សីហា នៅ​ចំណុច​ប្ញ​ស្សី​រ៉ូ ស្ថិត​ក្នុងភូមិ​ស្លា​ប៉ា​ង ឃុំ​តា​គ្រាម ស្រុក​បាណ​ន់…

​ខេត្តបាត់ដំបង​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​ ដែល​មាន​ឈាម​ហូរ​ជោក​ជាំ​នៅ​លើ​ដី​ផង នៅ​ប្រហែល​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៣ សីហា នៅ​ចំណុច​ប្ញ​ស្សី​រ៉ូ ស្ថិត​ក្នុងភូមិ​ស្លា​ប៉ា​ង ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុនៃ​ការ​ស្លាប់​របស់​បុរស​នេះ​នៅឡើយ​ទេ ​។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌មាន​បឋម​ពី​សមត្ថកិច្ច​ ។

ជន​រង​គ្រោះខាងលើ ​ឈ្មោះ​រិ​ន ពិសា អាយុ​២៦​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ ​។ ប្រភព​បាន​ឲ្យ​ដឹង​ថា បុរស​នេះ ​បាន​ដេក​ស្លាប់​នៅ​លើ​ដី​ខាងក្នុង​ផ្ទះ​ ហើយ​ត្រូវ​បងប្អូន​ប្រទះ​ឃើញ ​។ ជន​រង​គ្រោះ​មាន​ឈាម​ចេញ​តាម​ច្រមុះ តែ​គេ​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បាន​ទេ អំពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​នៅឡើយ​ ។

ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​មាន​ឈាម​ហូរ​តាម​ច្រមុះ និង​មាន​ធុំ​ក្លិនថ្នាំពុល​ទៀត​ផង​។ បើ​តាម​ក្រុម​គ្រួ​សារបាន​និយាយ​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ប្រហែល​២​ឆ្នាំ​កន្លង​មក​ហើយ​។ ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ជន​រង​គ្រោះ​ហាក់​មាន​អារ​ម្ម​ណ៍​មិនល្អ តែង​ពោល​ពាក្យ​ចង់​ស្លាប់​ជា​ញឹក​ញាប់​ដោយ​ប្រាប់​បងប្អូន ហើយ​ថែម​ទាំង​បាន​ប្រើ​ពាក្យ​នេះ សរសេរ​សារ​ផ្ញើ​ទៅ​ឪពុក​របស់​ខ្លួន​ទៀត​ផង​ ។

ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​បុរស​នេះ គេ​សង្ស័យ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ប្រើ​ថ្នាំពុល ព្រោះ​នៅ​ទីនោះ​គេ​ពិនិត្យ​ឃើញ​មាន​ដប​ថ្នាំពុល ​ដែល​សេសសល់​គួរ​ឱ្យ​​សង្ស័យ​បំផុត​។ ទោះ​យ៉ាងណា​ ព័ត៌​មាន​ជាក់លាក់​ គេ​នឹង​អាច​ដឹង​នៅ​ពេល​ក្រោយ ព្រោះ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​លើ​សព​ជន​រង​គ្រោះ​នៅឡើយ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ