ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ជីដូនមួយ​សាច់ថ្លៃ​ ទាស់សម្តីគ្នា​តិចតួច ផ្ទុះហិង្សា​យកកាំបិតផ្គាក់កាប់​របួស​ធ្ងន់ម្នាក់

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ យុវជនម្នាក់​រងរបួស​ដៃ និងជើង បន្ទាប់​ពី​​ត្រូវ​បង​ប្អូនជី​ដូនមួយ​សាច់ថ្លៃយក​កាំបិតផ្គាក់​ដេញ​កាប់​ ដោយ​សារ​ទំនាស់​ពាក្យ​សម្តី​​​គ្នាបន្តិច​បន្តួច កាល​ពីវេលាម៉ោង​៥ល្ងាច​ថ្ងៃទី​២ មីនា ២០១៤ ស្ថិត​នៅភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត​កណ្តាល។

ប្រភពបានឱ្យ​ដឹងថា ជន​រងគ្រោះ​ឈ្មោះ​​បាន​ ពេជ្រ អាយុ​២៥​ឆ្នាំ ។ ចំណែក​ជន​សង្ស័យ​ដែល​រត់គេចខ្លួនបាត់ឈ្មោះ​រិន ផារី ហៅ​ចិន អាយុ​២៧​ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ (ផ្ទះ​ជាប់​ជាមួយ​ផ្ទះ​ជនរងគ្រោះ) ។ សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជន​សង្ស័យ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ។