ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន​ ណែនំាដល់អ្នកផលិត​ស្នាដៃសិល្បៈ​យល់ដឹងឲ្យបានស៊ីជម្រៅ​អំពីអត្តសញ្ញាណជាតិ ​និង ​បង្កើតគំនិត​លើកស្ទួយវប្បធ៌មជាតិ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ បានមានប្រសាសន៏​ណែនំាដល់អ្នកផលិតសិល្បៈ​ទំាងអស់ ​ត្រូវតែយល់ដឹងឲ្យ​បានស៊ីជម្រៅអំពី​អត្តសញ្ញាណជាតិ​ ក្បួនខ្នាត ​ដួងព្រលឹង​ ព៌ណសម្បុរ​ និងវប្បធម៌ដ៏ផូរផង់​របស់ជាតិ ។

សម្តេចនាយករដ្ឋមន្រ្តី​ថ្លែងបែបនេះ ​បានធ្វើឡើងព្រឹកថ្ងៃទី០៣​ មីនា ២០១៤​ ក្នុងឱកាសដែល​សម្តេចបានអញ្ជើញ​ជាអធិបតីក្នុង​ទិវាវប្បធ៌មជាតិ​លើកទី១៦ ​និង ពិធីបិទមហោស្រព ​សិល្បៈមហាជន​​ថ្នាក់​ជាតិ ​នៅសាលសន្និសីទ​ចតុមុខ ។

សម្តេចតេជោ​ បានបញ្ជាក់បន្ថែមថា​ ការបង្កើតស្នាដៃ​និងផលិតសិល្បៈ​ ទស្សនីយភាពគ្រប់ប្រភេទ​ គ្រប់ទម្រង់​ មិនត្រូវគិតត្រឹមតែ​ឲ្យមានភាពល្អមើល ​និងពិរោះស្តាប់ប៉ុណ្ណោះទេ​ ​ប៉ុន្តែក្នុងនោះ​ត្រូវមាន​បង្កប់​នូវគំនិត ​និង ទស្សនល្អៗ​ ដែលមានគុណប្រយោជន៏​ដល់ការលើកកម្ពស់ការអប់រំ​ សីលធ៌ម ​គុណធ៌ម ​មនសិការស្នេហាជាតិ ​ក្នុងការអភិវឌ្ឍសង្គមនោះ​ថែមទៀត ។

ជាមួយគ្នានេះដែរ ​សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ក៏បានស្នើឲ្យមានការ​សិក្សាស្រាវជ្រាវ​ពីវប្បធ៌មជនជាតិភាគតិច​ ពីព្រោះវប្បធ៌ម​គ្មានតូច គ្មានធំ ​វាមានតម្លៃស្មើគ្នាទំាងអស់ ៕