ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​មា​នជ័​យប្រជុំ​ផ្សព្វ​ផ្សាយ​ផែនការ​បិទ​អាជីវកម្មស៊ី​សា

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ អនុវត្ត​ន៍​​តាម​គោល​ការណ៍​របស់រា​ជ​រដ្ឋា​ភិបាល​ និង​ក្រោម​ការ​ដឹក​នាំ​របស់​សា​លា​រាជ​ធានី​ភ្នំ​ពេញ​​​​ព្រឹក​ថ្ងៃទី០៣ មីនា​​ឆ្នាំ​២០១៤​​ នៅ​សា​លា​ខណ្ឌ​មាន​ជ័យ​ បាន​ប្រជុំ​​ផ្សព្វ​​ផ្សាយ​​ផែ​នការ​​​បិទ​អាជីវ​កម្ម​ស៊ីសា​ទាំង​ស្រុង​​ ក្រោម​​ការ​ចូល​រួម​ពី​​សំណាក់​ម្ចាស់​អាជីវ​កម្ម​ស៊ីសា និង​ម្ចាស់​អាជីវ​កម្ម​ខារ៉ាអូខេ​ ។ ​

រាជធានី​ភ្នំ​ពេញ ៖ អនុវត្ត​ន៍​​តាម​គោល​ការណ៍​របស់រា​ជ​រដ្ឋា​ភិបាល​ និង​ក្រោម​ការ​ដឹក​នាំ​របស់​សា​លា​រាជ​ធានី​ភ្នំ​ពេញ​​​​ព្រឹក​ថ្ងៃទី០៣ មីនា​​ឆ្នាំ​២០១៤​​ នៅ​សា​លា​ខណ្ឌ​មាន​ជ័យ​ បាន​ប្រជុំ​​ផ្សព្វ​​ផ្សាយ​​ផែ​នការ​​​បិទ​អាជីវ​កម្ម​ស៊ីសា​ទាំង​ស្រុង​​ ក្រោម​​ការ​ចូល​រួម​ពី​​សំណាក់​ម្ចាស់​អាជីវ​កម្ម​ស៊ីសា និង​ម្ចាស់​អាជីវ​កម្ម​ខារ៉ាអូខេ​ ។ ​កិច្ច​ប្រជុំនេះ​បា​​​នប្រ​ព្រឹ​ត្តិ​​ទៅ​​​ ក្រោមអ​ធិបតីភា​ព​ លោក គួច​​ ចំរើន​​អភិបាល​ខណ្ឌមាន​ជ័យ​។​​

លោក គួច ​​ចំរើន​បាន​ដាក់​​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​លោក​ លោក​ស្រី​ចៅ​សង្កាត់​ទាំង​អស់​ឲ្យ​ចូល​រួម​អនុវត្ត​​ នូវ​ផែន​​ការ​របស់រា​ជរដ្ឋា​ភិបាល​លើ​ខ្លឹម​សារបិ​តស៊ីសា​​​ឲ្យ​មាន​ប្រសិ​ទ្ធិភាព​បំផុត​ ។ ក្នុង​នោះ​​​ដែរ​លោក​ គួច ​​ចំរើន​ ក៏​បាន​សំណូម​ពរ​ដល់​ម្ចាស់​ក្លឹប​ពាក់​ព័ន្ធ​ទាំង​អស់​​គួរ​ចូល​រួម​​​ប្រគល់​​​ឧបករណ៍​​ស៊ីសា​​មក​ឲ្យ​អាជ្ញាធរ​ ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​អំពី​បញ្ហា​នេះ​ដូច​នៅ​ក្នុង​បណ្តា​​ខណ្ឌ​នានា​ ពិសេ​​​សខណ្ឌដូន​​ពេញ​ជាដើម​។

ជា​មួយ​គ្នា​នោះ​​​ដែរ ​ម្ចាស់​អាជីវ​កម្ម​ដែល​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​​បាន​ប្តេជ្ញា​ចិត្ត​ចូល​រួម​ជា​មួយ​អាជ្ញា​ធរ​ ដើម្បី​លុប​បំបាត់​ក្លឹប​ស៊ីសា​ និង​អនុវត្ត​អាជីវកម្ម​តាម​គោលកា​រណ៍ ណែ​នាំ​របស់​អាជ្ញាធរ​​ ពិសេស​គឺ​បញ្ហា​​គ្រឿង​ញៀន​តែ​ម្តង​។