ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​ប្លែកៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍កម្របានឃើញ

11 ឆ្នាំ មុន

១-​ឆ្មា​ពាក់​អាវ​
«ជីណា» ឆ្មា​គ្មាន​រោម​ ត្រូវ​នាង​ស៊ីវីល​ ជន​ជាតិ​អៀរឡង់​ ជាម្ចាស់​ពាក់​អាវ​ឱ្យ​ ដើម្បី​មាន​ភាព​កក់​ក្តៅ​ក្នុង​ខ្លួន​ ពេល​អាកាស​ធាតុ​ត្រជាក់​។​ បច្ចុប្បន្ន​នាង​ស៊ីវិល​ កំពុង​បើក​ប្រព័ន្ធ​វេប​សាយ​លក់​អាវ​សម្រាប់​ឆ្មា​ ដោយ​មាន​អតិថិ​ជន​ច្រើន​ចាប់​អារម្មណ៍​ ។​

១-​ឆ្មា​ពាក់​អាវ​
«ជីណា» ឆ្មា​គ្មាន​រោម​ ត្រូវ​នាង​ស៊ីវីល​ ជន​ជាតិ​អៀរឡង់​ ជាម្ចាស់​ពាក់​អាវ​ឱ្យ​ ដើម្បី​មាន​ភាព​កក់​ក្តៅ​ក្នុង​ខ្លួន​ ពេល​អាកាស​ធាតុ​ត្រជាក់​។​ បច្ចុប្បន្ន​នាង​ស៊ីវិល​ កំពុង​បើក​ប្រព័ន្ធ​វេប​សាយ​លក់​អាវ​សម្រាប់​ឆ្មា​ ដោយ​មាន​អតិថិ​ជន​ច្រើន​ចាប់​អារម្មណ៍​ ។​

២-​ឆ្កែ​តម្រង់​ជួរ​
ឆ្កែ​ពូជ​ «ប៊ូល» តម្រង់​ជួរ​ឱ្យ​គណៈ​កម្ម​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​ក្នុង​ថ្ងៃ​ដំបូង​នៃ​ពិធី​ប្រកួត​សម្រស់​ឆ្កែ​ នៅ​ក្រុង​ញូវ​យ៉ក​ សហ​រដ្ឋ​អាមេរិក​។​

៣-​បក្សី​ហើរ​ជា​ហ្វូង​មាន​រាង​ជា​រូប​បេះដូង​
ជាង​ថត​ AFP បាន​បង្ហាញ​រូប​ហ្វូង​បក្សី​នៅ​លើ​ដែន​អាកាស​មាន​រាង​ដូច​បេះដូង​ នៅ​ភូមិ​ភាគ​ខាង​ត្បូង​ប្រទេស​អុីស្រាអែល​ ។​

៤-​សូកូឡា​ខ្លា​ឃ្មុំ​មាស​
តារា​បង្ហាញ​ម៉ូដ​ ម៉ាណា​ ស៊ូស៊ូគី​ បង្ហាញ​តុក្កតា​ខ្លា​ឃ្មុំ​មាស​ប៉ុន​រូប​ពិត​ច្នៃ​ពី​ប្លាស្ទិក​ កម្ពស់​១ម៉ែត្រ​ ភ្នាស​ដោយ​មាស​ក្នុង​តម្លៃ​៩ម៉ឺន​ដុល្លារ​ ។​ ចំណែក​ស្ករ​សូកូឡា​នៅ​ក្នុង​ដៃ​ បាន​ផលិត​ពី​មាស​ទម្ងន់​១គីឡូ​ក្រាម​ តម្លៃ​១,២​សែន​ដុល្លារ​ ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ ក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ។​

៥-​ដង្ហែ​ក្បួន​ឆ្កែ​នៅ​ប្រេស៊ីល​
ជន​ជាតិ​ប្រេស៊ីល​ នាំ​គ្នា​រាំ​យ៉ាង​សប្បាយ​រីក​រាយ​ក្នុង​ពេល​ដង្ហែ​ក្បួន​ឆ្កែ​ជា​មិត្ត​ដ៏​កម្រ​ជាង​១០០​ក្បាល​ ដោយ​ឆ្កែ​ នីមួយៗ​តុប​តែង​ខ្លួន​ស្រស់​ស្អាត​ រួម​ទាំង​ពាក់​វ៉ែនតា​ នៅ​ក្រុង​រីយ៉ូ​ ដឺហ្សា​ណេរ៉ូ​ ប្រទេស​ប្រេស៊ីល​ ។​

៦-​អាវ៉ង់​ដោយ​ប្រើ​ម្រាម​ដៃ​
លោក​តា​អាយុ​៨២​ឆ្នាំ​ បង្ហាញ​កាយ​វិការ​មាំ​មួន​ ដោយ​អាវ៉ង់​ប្រើ​ម្រាម​ដៃ​ ក្នុង​ពេល​ហាត់​ប្រាណ​នៅ​ក្បែរ​បឹង​វ៉ូហៃ​ ក្រុង​ប៉េកាំង​ ប្រទេស​ចិន​ ។​

៧-​ពិធី​បុណ្យ​គោម​ភ្លើង​
ស្ត្រី​ចំណាស់​ម្នាក់​តុប​តែង​ឈុត​ស្រស់​ស្អាត​ចូល​រួម​ដង្ហែ​ក្បួន​គោម​ភ្លើង​ ជា​ពិធី​មួយ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​ បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង​ផុត​១៥​ថ្ងៃ​ នៅ​ក្រុង​អ៊ូហាន​ ខេត្ត​ហ៊ូប៉ើយ​ ភាគ​កណ្តាល​ប្រទេស​ចិន​ ។​

៨-​ក្រពើ​.ស​
កូន​ក្រពើ​.ស​ ឬ​ក្រពើ​ភឿក​ អាយុ​១៥​ខែ​ បង្ហាញ​សម្រស់​នៅ​ឧទ្យាន​សត្វ​ទឹក​ «ត្រូពី​ខល​ អាក្វា​រ៉ាម» ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ក្រោយ​ពី​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប​ពី​រដ្ឋ​ផ្លរីដា​ សហ​រដ្ឋ​អាមេរិក​ ។​

៩-​ខ្លា​ឃ្មុំ​ខ្មៅ​
កូន​ខ្លា​ឃ្មុំ​ខ្មៅ​ ឬ​ខ្លា​ឃ្មុំ​ក្របី​ អាយុ​៥ខែ​ ដើរ​តេះ​តះ​ក្នុង​ទ្រុង​ នៅ​ឧទ្យាន​សត្វ​ឌុយ​ប៊ើក​ ប្រទេស​អាល្លឺ​ម៉ង់​ ។​ ខ្លា​ឃ្មុំ​ក្របី​មាន​ដើម​កំណើត​តាម​ធម្ម​ជាតិ​នៅ​ភូមិ​ភាគ​អាស៊ីចាប់​ពី​ប៉ាគីស្ថាន​ ដល់​រុស្ស៊ី ។​ សត្វ​ប្រភេទ​នេះ​ប្រឈម​នឹង​ការ​ផុត​ពូជ​ ដោយ​មាន​ចំនួន​ប្រហែល​៥៨.០០០​ក្បាល​ប៉ុណ្ណោះ​នៅ​លើ​ពិភព​លោក​ ។​

១០-​មនុស្ស​យន្ត​អង្គ​រក្ស​
និស្សិត​មហា​វិទ្យា​ល័យ​អន្តរ​ជាតិ​ផ្លរីដា​ បាន​បង្ហាញ​សមត្ថ​ភាព​របស់​ «តេឡេបុត» ជា​មនុស្ស​យន្ត​អង្គ​រក្ស​ដ៏​អច្ឆរិយ​ ធ្វើ​ចលនា​តាម​ប្រព័ន្ធ​បញ្ជា​ដោយ​មនុស្ស​យន្ត​នេះ​ អាច​ជួយ​ដល់​ប៉ូលិស​ និង​យោធិន​ពិការ​បំពេញ​តួនាទី​ជា​អ្នក​ដើរ​ល្បាត​ក្នុង​ពេល​អនា​គត​ ៕