ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មម​ម្តា​យមក​ដល់​អ្វី​ៗ​ត្រូវ​បាន​ខ្ទេច​អស់​ទៅ​ហើយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​តូចចិត្ត​ពិការ​ជើង​ធ្វើ​អត្តឃាត​ខ្លួនឯង ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត ដែល​រស់នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ថា បាន​ដុត​ផ្ទះ​ឆេះ​ខ្ទេច ដោយ​មាន​ទំហំ…

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​តូចចិត្ត​ពិការ​ជើង​ធ្វើ​អត្តឃាត​ខ្លួនឯង ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត ដែល​រស់នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ត្រូវ​បាន​សមត្ថកិច្ច​សង្ស័យ​ថា បាន​ដុត​ផ្ទះ​ឆេះ​ខ្ទេច ដោយ​មាន​ទំហំ 6mx8m ធ្វើ​អំពី​ឈើ​ប្រក់​សង្ក​សី ជញ្ជាំង​ស្លឹក បណ្ដាល​ឲ្យ​គាត់​បាន​ស្លាប់ ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​យប់​ថ្ងៃ​ទី​២១ ខែសីហា​នេះ ។

បុរស​ពិការ​ជើង​ខាងលើ​មានឈ្មោះ ស៊ុន លាង​ហ៊ាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្លាប់​ដេក​ម្នាក់ឯង​នៅ​លើ​ផ្ទះ​ឈើ​នោះ ។

លោក ថុ​ង ភូ​រី​វុ​ទ្ធ អធិការ​ស្តីទី​ស្រុក​កងមាស​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា មាន​អគ្គិភ័យ​កើតឡើង​ខាងលើ រូប​លោក​បាន​ដឹកនាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្រុក​ប្រញាប់​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក តែ​ដោយសារ​ចម្ងាយ​ផ្លូវ​៤០​គីឡូម៉ែត្រ ឆ្ងាយ​ទម្រាំ និង​ទៅ​ដល់​ផ្ទះ​នោះ​បាន​ឆេះ​អស់​ទៅ​ហើយ ។

លោក​អធិការ​ស្តីទី​កងមាស​បន្ត​ថា ផ្អែក​តាម​ការ​ពិនិត្យ​ភ្លើង​បាន​ឆាបឆេះ​ពី​ត្រង់​កន្លែង​កូន​ម្ចាស់ផ្ទះ​ដេក ដែល​ពិការ​ជើង ហើយ​ភ្លើង​បាន​ឆេះ​រាល​ពេញ​ផ្ទះ​តែ​ម្តង ។ ក្នុង​ពេល​កើតហេតុ​ស្ត្រី​ចំណាស់​ជា​ម្តាយ​មិន​បាន​នៅផ្ទះ​នេះ​ទេ រួម​នឹង​ចៅ​២​នាក់​ទៀត ត្រូវ​បាន​ទៅ​ដេក​ផ្ទះ​អ្នក​ភូមិ​ក្បែរ​នោះ នេះ​ចាត់ទុកជា​សំណាង​ណាស់ ប្រសិនបើ​នៅ​ជុំ​គ្នា​អាច និង​មាន​គ្រោះថ្នាក់​ដល់​ចៅ​ៗ​មិន​ខាន​ឡើយ ។

ក្រោយ​ហេតុការណ៍​ភ្លើង​ឆេះ​ទើប​ម្តា​យមក​ដល់​បាន​ត្រឹម​សោកស្តាយ​កូនប្រុស​ស្លាប់ រួម​នឹង​ផ្ទះ​ត្រូវ​បាន​ឆេះ​ម៉ដ្ឋ ចំពោះ​សម្ភារ​ខូចខាត​រួម​មាន ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង ម៉ា​ស៊ីសាំង​បូមទឹក​១​គ្រឿង លុយ​១០០​ដុល្លា​អា​មេ​រិ​ក អង្ករ​១​បេ​៥០​គីឡូ សៀវភៅ​គ្រួសារ សំបុត្រ​កំណើត អត្តសញ្ញាណប័ណ្ណ និង​សម្ភារ​មួយ​ចំនួន​សម្រាប់​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​ឆេះ​អស់ទាំង​ស្រុង ។

មូលហេតុ សង្ស័យ​កូន​របស់​គាត់​ដែល​ស្លាប់​នោះ​ជា​អ្នក​ដុត ព្រោះ​គាត់​មាន​ជំងឺ​រាំ​រ៉ៃ និង​ធ្លាប់​បាន​ដុត​កន្លង​មក​ជា​ច្រើន​ដង តែ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​ជួយ​ទាន់​ពេលវេលា ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ