ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវ​ជនម្នាក់ត្រូវ​ជន​សង្ស័យ​កាប់២កាំបិត​ផ្គាក់​របួសដៃ និងជើងឆ្វេង​ដោយសារទំនាស់​ពាក្យសម្តីគ្នា​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ យុវជន​ម្នាក់​បា​​​ន​រង​របួស​ដៃ ​​និង​ជើង​ខាង​​​​ឆ្វេង ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ​​បន្ទាប់​ពី​យុវជន​ម្នាក់​នេះ​ទាស់​សម្តី​បន្តិច​បន្តួច​ជាមួយបង​ប្អូនជី​ដូន​មួយ​សាច់​ថ្លៃ​ហើយ ​ក៏​កើតជា​អំ​ពើ​ហិង្សា​កើត​ឡើង​ដោយ​ជនសង្ស័យ​បាន​ទាញ​កាំ​បិត​ផ្គាក់​កាប់ទៅលើ​ជន​រង​គ្រោះ​ចំ​២​កន្លែង ​បណ្តាល​ឱ្យ​របួស​ធ្ងន់​ធ្ងរ ​រួចហើយ​រត់​គេច​បាត់​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២ ​មីនា​ ២០១៤ ​នៅ​ផ្ទះ​របស់​ជន​សង្ស័យ ​ស្ថិត​ក្នុង​ភូមិ​ពពាលខែ​ ឃុំដី​ឥត​ ស្រុក​​កៀន​ស្វាយ​ ខេត្តកណ្តាល​ ។ ​​​បើតាម​លោក​អនុ​សេនីយ៍​ទោ​អ៊ុង ស៊ីឡាក់​ នាយនគរបាល​ប៉ុស្តិ៍ឃុំដីឥដ្ឋ ​​បានឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​មាន​ឈ្មោះ​​បាន ​ពេជ្រ ភេទ​ប្រុស​ អាយុ២៥ឆ្នាំ​ រីឯជនសង្ស័យមានឈ្មោះរិន ផារី ហៅចិន ភេទប្រុស​ អាយុ​២៧ឆ្នាំ ​អ្នកទាំងពីរ​មាន​ទី​លំនៅ​កន្លែង​កើត​ហេតុ បន្ទាប់ពីកើត​ហេតុជន​សង្ស័យ​​រត់គេចខ្លួនតែម្តង ។ ​តាមព័ត៌មានពីកន្លែងកើតហេតុ​បានឱុ្យដឹង​​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​និង​ជន​រង​គ្រោះ​​បាន​ប្រកែក​តឹង​សរសៃ​.ក ពួកគាត់ស្មាន​តែគ្មានរឿង​អីធំ​ ក៏មិនចាប់​អារម្មណ៍​ ពេលពួក​គាត់ក្រឡេក​មើលទៅ​ ស្រាប់តែឃើញ​ជន​រង​គ្រោះធ្លាក់ពី​លើ​គ្រែ​ក្នុង​ថ្លុក​ឈាម ​ក៏មានការ​ភ្ញាក់ផ្អើលតែម្តង។