ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​យ៉ាង​លឿន​ដួល​ដោយ​ខ្លួន​​ឯង​ស្លាប់​ទាំង​ព្រឹក នៅ​ស្រុក​សាមគ្គី​មាន​ជ័យ​

11 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ យុវ​ជន​​ម្នាក់​​ស្លាប់​​នៅ​នឹង​កន្លែង​កើត​ហេតុ ខណៈ​ដែល​ជន​រង​គ្រោះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដួល​​​ដោយ​ខ្លួន​ឯង។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​៧​និង​១០​នាទី​​ព្រឹក ថ្ងៃ​ទី​២ មីនា ២០១៤ ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូ​ម៉ែត្រ​៤១ និង​លេខ​​៤២ ក្នុង​ភូមិ​ពោធិ​រិទ្ធី​ក្រៃ ឃុំស្វាយ​ ស្រុក​សាមគ្គី​មាន​ជ័យ ។

​មន្ត្រី​ប៉ូលិស​​មូល​ដ្ឋាន​បាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​១២៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ភ្នំពេញ 1BF-2880 ឈ្មោះ​អូម ឃ្លីន អាយុ​២១​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ហង្ស​ឈូក ឃុំស្វាយ ។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ តាម​បណ្តោយ​ផ្លូវ​ជាតិ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បើក​ជែង​វ៉ា ក្នុង​ស្ថាន​ភាព​​គ្រោះ​ថ្នាក់​ ស្រាប់តែ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្តង ។

សព​ជន​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​ឋាន​ក្រោម​ក្តីយំ​ក្តុក​ក្តួល​ ដោយ​ក្តី​អាឡោះ​អាល័យ​ក្រៃលែង ៕