ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​អ្នក​កាសែត​ម្នាក់​ ពាក់ព័ន្ធពីបទ​លួចម៉ូតូមិន​បាន​សម្រេច​​

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ជា​អ្នក​កាសែត​​ «អំណាចខ្មែរ» ​​បាន​ធ្វើ​សកម្ម​ភាព​លួច​កាច់.កម៉ូតូ​គេ​ តែមិន​បាន​សម្រេច ត្រូវនគរបាល​ស្រុក​​ស្អាង​ចាប់ខ្លួនកាល​ពី​​វេលា​ម៉ោង​១១​ព្រឹកថ្ងៃទី​១ មីនា ​២០១៤​ស្ថិត​នៅចំណុចភូមិ​ព្រែក​គ្រោះ ឃុំព្រែក​អំបិល ស្រុកស្អាង ។

ប្រភពបានឱ្យ​ដឹងថា ជន​រូបនោះ​ឈ្មោះ​ផេង បូរ៉ា អាយុ​៣៤​ឆ្នាំ ជាអ្នក​សារព័ត៌​មានអំណាច​ខ្មែរ មានទីលំនៅ​ក្នុងភូមិ​ព្រែកថី ឃុំ​រកា​ខ្ពស់ ស្រុកស្អាង ​ធ្លាប់​ជាប់​គុក២លើក​រួច​មកហើយ ពីបទឃាតកម្ម​ និង​លួច ។ ​ចំណែក​ម្ចាស់​ម៉ូតូឈ្មោះ​សាន់ សុភាព អាយុ​៤៥​ឆ្នាំ មានទីលំ​នៅ​​ក្នុ​ងភូមិ​អន្លង់ធំ ឃុំព្រែកអំបិល ស្រុកស្អាង ។

បន្ទាប់ពី​ចាប់ខ្លួនបាន​ហើយ សមត្ថកិច្ចដកហូតបាន​ម៉ូតូ​១គ្រឿង ដែកស្រួច​២ ម៉ាស៊ីន​ថតរូប១ កូនសោ​ខ្សៀ​លេខ៨១ និង​ប័ណ្ណ​អ្នក​កា​សែត​អំណាចខ្មែរ​១ផង​ដែរ ។​

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវនគរបាល​​ស្រុក​ស្អាង​កំពុង​កសាង​សំណុំ​រឿង​​ រួម​ទាំង​វត្ថុតាង​ ដើម្បី​បញ្ជូន​ទៅតុលាការ​ចាត់ការ​តាមផ្លូវច្បាប់​។