ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នរណា​​ដោះកញ្ចក់​?…​ធ្វើឱ្យម្ចាស់​ឡាន​ប្រហោងពោះ​ទាំង​​ព្រឹក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជន​មិន​ស្គាល់​មុខ​បាន​លួច​គាស់​កញ្ចក់​រថយន្ត​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​អ្នក​តាក់ស៊ី​ម្នាក់ ​ដែល​គេ​សង្ស័យ​អាច​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​៣ ទៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២២ សីហា នេះ ស្ថតនៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត…

ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជន​មិន​ស្គាល់​មុខ​បាន​លួច​គាស់​កញ្ចក់​រថយន្ត​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​អ្នក​តាក់ស៊ី​ម្នាក់ ​ដែល​គេ​សង្ស័យ​អាច​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​៣ ទៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​
ទី​២២ សីហា នេះ ស្ថតនៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ​។ នេះ​បើយោង​​តាម​ប្រភព​ពី​សមត្ថកិច្ច ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ចោរ​គាស់​កញ្ចក់​នោះ ម៉ាក​តូ​យូ​តា​ស៊ី​ណា ពណ៌​.ស ​ស៊េរី​ឆ្នាំ​១៩៩៨ ពាក់​ស្លាក​លេខភ្នំពេញ2L-8166 របស់​ជន​រង​គ្រោះ​ឈ្មោះ រឺ​ន មក​រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានមុខ​របរជាអ្នករត់​តាក់ស៊ី និង​រស់នៅ​ចំណុច​ភូមិ-ឃុំ​កើ​ហេតុ​ខាងលើ​ ។ រថយន្ត​បាន​ខូចខាត​កញ្ចក់​រថយន្ត​មួយ​ផ្ទាំង តែ​មិន​មានការ​បាត់បង់​សម្ភា​រ ​ឬ​ទ្រព្យសម្បត្តិ​អ្វី​ទេ ព្រោះ​អត់​មានទ្រព្យ​អ្វី​នៅ​ក្នុង​រថយន្ត​។

ម្ចាស់​រថយន្ត​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែង​ចត​រថយន្ត​ទុក​នៅ​ខាង​មុខ​ផ្ទះ ហើយ​នៅ​យប់​កើតហេតុ គាត់​មិន​បានដឹង​ថា មានរឿង​អ្វី​កើតឡើង​ទេ តែ​បានដឹង​ពេល​ព្រឹក​ឡើង ពេល​ភ្ញាក់​ពីដេក ទើប​មានការ​ភ្ញាក់ផ្អើល​ និង​រាយ​ការ​ណ៍​​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។

ទោះ​យ៉ាងណា បើ​តាម​សមត្ថ​កិ​ច្ខ​ថា គេ​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ រ​ហូត​ដល់​ពេល​នេះ​ ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ ។ (សម្រួលដោយ៖​ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ