ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក ​សម្តេចតេជោ ​ហ៊ុន សែន ​នឹងអញ្ជើញ​ជាអធិបតី​អបអរទិវាវប្បធ៌មជាតិ​ ០៣មីនា ​ខួបលើកទី១៦

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​ នឹងអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងពិពី​អបអរសាទរខួបលើកទី១៦ ​ទិវាវប្បធ៌មជាតិ​ ០៣ មីនា នៅសាលសន្និសីទ​ចតុមុខ​ នាព្រឹកថ្ងៃទី០៣​ មីនា ​២០១៤ ។

គួរបញ្ជាក់ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បានបង្កើតទិវាវប្បធ៌មជាតិ​០៣មីនានេះឡើង​​នៅឆ្នាំ១៩៩៨ ​​​​​​​​ក្នុងគោលបំណង​ធ្វើឱ្យប្រជាជនទូទាំង​ប្រទេស ​បានស្គាល់ បាន​យល់ដឹងកាន់​តែ​ច្បាស់​​​​​​​​ពី តម្លៃនៃ​សម្បត្តិ​វប្បធម៌​ជាតិ​ ដែលជាប្រភពមិនចេះ​រីងស្ងួតក្នុងការបង្កើតការងារ​​ និង​កា​លា​នុវត្ត​ភាព ​ដើម្បី​ទាញយកប្រាក់​ចំណូលប្រកបដោយ​ប្រសិទ្ធភាពពីធនធានទាំងនេះ ​ចេះប្រើប្រាស់​​ស​ក្តានុពល​វប្បធម៌ ​ធ្វើជាមូលដ្ឋានគ្រឹះក្នុង​ការ​អភិវឌ្ឍសង្គម​ តាមរយៈការ ​បង្កើតសេវាកម្ម ​និងផលិតផល ​​វប្បធម៌​សម្រាប់​គោលដៅពាណិជ្ជកម្ម​ និងទេសចរណ៍ ​ឱ្យកាន់តែស្រឡាញ់ ​និងកាន់តែមានស្មារតី​​​​ចូលរួមសកម្មថែមទៀត​ក្នុងការថែរក្សាការពារ សម្បត្តិវប្បធម៌ជាតិ ​ចូលរួមយ៉ាងសកម្មក្នុង​ការ​សិក្សាស្រាវជ្រាវ ​និងចងក្រងរក្សាទុកឱ្យបាន​គង់វង្សនូវសម្បត្តិវប្បធម៌​អរូបីគ្រប់ប្រភេទ ដែល​មាន​នៅក្នុងភូមិឋានរបស់ខ្លួន ចូលរួមកាន់​តែសកម្មក្នុងការផ្ទេរ និង​ទទួលយកចំណេះដឹង​ ជំនាញ​បច្ចេកទេស​លើវិស័យវប្បធម៌ជាតិ ​និងរួមគ្នាលើកស្ទួយ​សីលធម៌សង្គមឱ្យ​ទទួលបាននូវវឌ្ឍនភាព​​ប្រកបដោយនិរន្តរភាព៕