ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​លទ្ធផលដែលគាត់​ចង់ស៊ីដាច់ម៉ូតូដឹកបន្លែ​…​តែរត់មិនរួច

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជន​ឆក់​ឱកាស​ម្នាក់​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​លួច​យក​ម៉ូតូ​ដឹក​បន្លែ​​​មួយ​​គ្រឿង ពេល​ម្ចាស់​កំពុង​រវល់​ដើរ​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ សីហា នៅ​ចំណុច​ផ្សារ​មោងប្ញស្សី ​​ស្ថិត​ក្នុងភូមិ​មោង ឃុំ​មោង…

ខេត្តបាត់ដំបង​ ៖ ជន​ឆក់​ឱកាស​ម្នាក់​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​លួច​យក​ម៉ូតូ​ដឹក​បន្លែ​​​មួយ​​គ្រឿង ពេល​ម្ចាស់​កំពុង​រវល់​ដើរ​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ សីហា នៅ​ចំណុច​ផ្សារ​មោងប្ញស្សី ​​ស្ថិត​ក្នុងភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី​ ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ​ឆ​ន អិត ហៅ ធី អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ​ស្រុក​មោងប្ញស្សី​ ។ ជន​នេះ ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ​ម៉ាក​ហុងដា​វ៉េវ​អាល់​ហ្វា ស៊េរី​ចាស់ (​គ្មាន​ពន្ធ​.​គ្មាន​ផ្លា​ក​លេខ​) របស់​ឈ្មោះ​ឃឿ​ន សឿ​ប ភេទស្រី ​អាយុ​៣៧​ឆ្នាំ​ ​មុខ​របរ​ដឹក​ម្ហូបអាហារ​លក់​តាម​ម៉ូតូ និង​រស់នៅ​ភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល ស្រុក​មោង​ប្ញស្សី​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជន​នេះ ​បាន​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​ពេល​គាត់​ទុក​ចោល​ក្បែរ​ផ្សារ ហើយ​ដើរ​ចូល​ទៅ​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ​មោង​ឬ​ស្សី តែ​សំណាងល្អ​ត្រូវ​កម្លាំង​នគរបាល​តាម​ស្ទាក់​ចាប់​បាន​មក​វិញ​ភ្លាម​ៗ​ដែរ​។ ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា គាត់​តែង​ងើប​ពី​យប់ ជិះ​ម៉ូតូ​ដឹក​បន្លែ​ដ៏​កញ្ចាស់​របស់​គាត់​ទៅ​របស់​គាត់​ទៅ​ផ្សារ​មោង​ឬ​ស្សី ដើម្បី​ទិញ​អីវ៉ាន់​ដឹក​តាម​ម៉ូតូ​ទៅ​លក់​តាម​ទី​ជនបទ​នានា​ ។

ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ដូច​សព្វដង ហើយ​ទុក​ម៉ូតូ​ភ្លេច​ដក​កូនសោរ​នៅ​ខាង​មុខ​ផ្សារ រួចខ្លួន​ចូល​ទៅ​ក្នុង​ផ្សារ​មោង​ឬ​ស្សី ដើម្បី​ទិញ​ឥ​វ៉ា​ន់​យក​មក​លក់ ​។ គាត់​និយាយ​ថា ក្រោយ​ពី​ទិញ​អីវ៉ាន់​បាន គាត់​ក៏​ដើរ​ចេញពី​ផ្សារ​វិញ ស្រាប់តែ​បាត់​ម៉ូតូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្សារ ហើយ​គាត់​ក៏​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​ដែរ ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ