ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិតដោយលង់ទឹកខណះពេលដែលគាត់ជិះទូកតាមស្ទឹងតែម្នាក់ឯងទៅរកបាញ់សត្វ។ សាកសពត្រូវបានគេរកឃើញនៅវេលាម៉ោង១០យប់ថ្ងៃទី២៧កុម្ភៈ ២០១៤ នៅក្នុងស្ទឹង ភូមិបឹងវែង ឃុំតាឡុំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនេះ។នគរបាលស្រុកមង្គលបូរីបានស្រង់សម្តីប្រពន្ធរបស់ជនរងគ្រោះអោយដឹងថាដោយឃើញប្តីរបស់គាត់ចេញទៅបាញ់សត្វយូជាងមុនសង្ស័យក៏អោយអ្នកភូមិចុះរាវរកក្នុងស្ទឹងក៏ប្រទះឃើញសពស្លាប់ក្នុងស្ទឹងកំពង់ក្របីនេះតែម្តង។ប្រភពបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះហាល់ថន អាយុ៣៧ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ សមត្ថកិច្ចសន្និដ្ឋានថាបុរសនេះស្លាប់ដោយសាខ្យល់គ។សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចែករំលែកព័តមាននេះ